ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ជូនខ្លួន​​ជន​សង្ស័យ​​ទៅតុលាការ​ ​​ពាក់ព័ន្ធ​ករណី​​ឃាតក.ម្ម​លើបុរស​ចំណាស់​ម្នាក់ ​

8 ឆ្នាំ មុន

ខេត្ត​ក្រចេះ ​៖ ជនសង្ស័យ​​ក្នុង​​អំពើ​​ឃាតក.ម្ម​​វាយ​សម្លា.ប់​​​បុរស​​​​ចំណាស់​ម្នាក់​​នៅ​ក្នុង​ឃុំ​បុស​​លាវ ស្រុក​ស​ចិត្រ​​បុរី ​​ត្រូវ​នគរ​បាល​​​ចាប់​បញ្ជូន​​​ទៅ​តុលាការ​ហើយ​ កាលពី​​ថ្ងៃ​ទី​២៤ ​មេសា ២០១៥ នេះ បើ​ទោះ​​បី​ជា​​ជន​​​នេះ​​នៅ​តែ​មិន​ព្រម​​ទទួល​សារ​ភាព​​ពី​​ទោស​កំហុស​​ក៏​ដោយ​ ។

ខេត្ត​ក្រចេះ ​៖ ជនសង្ស័យ​​ក្នុង​​អំពើ​​ឃាតកម្ម​​វាយ​សម្លាប់​​​បុរស​​​​ចំណាស់​ម្នាក់​​នៅ​ក្នុង​ឃុំ​បុស​​លាវ ស្រុក​ស​ចិត្រ​​បុរី ​​ត្រូវ​នគរ​បាល​​​ចាប់​បញ្ជូន​​​ទៅ​តុលាការ​ហើយ​ កាលពី​​ថ្ងៃ​ទី​២៤ ​មេសា ២០១៥ នេះ បើ​ទោះ​​បី​ជា​​ជន​​​នេះ​​នៅ​តែ​មិន​ព្រម​​ទទួល​សារ​ភាព​​ពី​​ទោស​កំហុស​​ក៏​ដោយ​ ។

នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​​បាន​ឱ្យ​​ដឹង​ថា ​ទោះជា​ជនសង្ស័យ​​​​មិន​ព្រម​ឆ្លើយ​សារភាព​​យ៉ាង​ណា​ក៏​​ដោយ តែ​​ដោយ​ផ្អែក​លើ​ចម្លើយ​​សាក្សី​​ជា​ច្រើន​នាក់ និង​​​វត្ថុ​​តាងមួយ​​ចំនួន​​រួច​មក​នោះ ជន​សង្ស័យ​ឈ្មោះ​មឿ​ន ម៉ា​យ អាយុ​១៩​​ឆ្នាំ មាន​ទីលំនៅ​ក្នុង​​ឃុំ​​បុស លាវ ស្រុក​ចិត្រ​​បុរី ​​ត្រូវ​បាន​នគរបាល​សម្រេច​​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​តុលាការ​ខេត្ត​​នៅ​ថ្ងៃ​ទី​​២៤ ​មេសា ២០១៥ នេះ ពី​បទ​អំពើ​​​ឃាត​កម្ម​។

នគរបាលបានឱ្យ​​ដឹង​ថា កាលពី​វេលា​ម៉ោង​​​៣​ទៀប​​ភ្លឺ​ថ្ងៃ​ទី​១៩ ​មេសា ២០១៥ កន្លងមក មាន​​ករណី​ឃាតកម្ម​​វាយ​សម្លាប់​ទៅ​​លើ​បុរស​វ័យ​ចំណាស់​ម្នាក់​​ឈ្មោះ​ទេព សុ​គ​ន្ធី អាយុ​៦៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​​ព្រែក​​តា​​អាំ ឃុំ​បុស​​លាវ ស្រុក​ចិត្រ​​បុរី ​។  សព​​របស់​ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​​ប្រដាប់​ដោយ​វត្ថុ​រឹង​វាយ​ចំ​ក្បាល​ផ្នែក​ខាងក្រោយ​ បណ្តាល​ឱ្យ​​ស្លាប់​នៅ​នឹងកន្លែង​​ជាប់​ចិញ្ចើម​​ផ្លូវក្បែរ​សាលា​ឆទាន​​ក្នុង​ភូមិ​ ។

លោក​វរ​សេនី​យ៍​​ទោ ហ៊ួ​ត លឹ​ម​ហ៊ា​ង នាយការិយាល័​យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បានឱ្យ​​ដឹង​ថា បន្ទាប់​ពី​មានការ​ចុះ​​ទៅ​​ពិនិត្យ​ដល់​ទី​​តាំង​​កើតហេតុ និង​ពិនិត្យ​​សាកសព​ជន​រង​គ្រោះហើយ​ ត្រូវនគរបាល​បាន​កំណត់​​ករណី​នេះ​​២​ផ្សេង​គ្នា ១-ជា​ករណី​គ្រោះថ្នាក់​ចរា​ច​រ​ណ៍ និង​មួយទៀត​​ជា​ករ​ណី​ឃាតកម្ម​ ។ តែ​ក្រោយ​​ពី​មានការ​ចុះ​ស៊ើបអង្កេត​​យ៉ាង​ល្អិតល្អន់មក ​គឺត្រូវ​នគរបាល​​​សម្រេច​​ចាប់​ឃាត់​ខ្លួន​​ជន​សង្ស័យ​​រូប​​នេះកាលពី​ថ្ងៃ​ទី​២២ ​មេសា ២០១៥ ​​។