ឈ្វេងយល់ពីវិធីបើកមុខជំនួញសត្វចិញ្ចឹមដ៏ជោគជ័យ
ការរកស៊ីផ្នែកសត្វចិញ្ចឹមគឺជាឱកាសដ៏ប្រសើរបំផុតសម្រាប់អ្នកស្រឡាញ់ចូលចិត្តសត្វ ។ ម្យ៉ាងទៀតមានកិច្ចការជំនួញច្រើនណាស់ដែលអ្នកអាចបើកជួញដូរបានដោយអាស្រ័យលើ
ការរកស៊ីផ្នែកសត្វចិញ្ចឹមគឺជាឱកាសដ៏ប្រសើរបំផុតសម្រាប់អ្នកស្រឡាញ់ចូលចិត្តសត្វ ។ ម្យ៉ាងទៀតមានកិច្ចការជំនួញច្រើនណាស់ដែលអ្នកអាចបើកជួញដូរបានដោយអាស្រ័យលើ
ការរកស៊ីផ្នែកសត្វចិញ្ចឹមគឺជាឱកាសដ៏ប្រសើរបំផុតសម្រាប់អ្នកស្រឡាញ់ចូលចិត្តសត្វ ។ ម្យ៉ាងទៀតមានកិច្ចការជំនួញច្រើនណាស់ដែលអ្នកអាចបើកជួញដូរបានដោយអាស្រ័យលើកម្រិតនៃចំណេះដឹងក៏ដូចជាចំណាប់អារម្មណ៍របស់អ្នក ។ ដូចនេះសូមណែនាំពីវិធីបើកមុខជំនួញលក់ផលិតផលសត្វចិញ្ចឹម ឬផ្ដល់សេវាកម្មសត្វចិញ្ចឹមឱ្យបានជោគជ័យដូចតទៅ ៖
១-ធ្វើការសម្រេចចិត្តនូវប្រភេទជំនួញសត្វចិញ្ចឹមដែលអ្នកចង់បើក ។ ក្នុងនោះមានសេវាកម្មជាច្រើនដែលអាចស្នើឬផ្ដល់ជូនម្ចាស់សត្វចិញ្ចឹមបានដូចជា ការថែទាំសត្វចិញ្ចឹមជាដើម។ អ្នកក៏អាចផ្ដល់នូវឱកាសលក់រាយចំពោះសត្វចិញ្ចឹមទាំងនោះដែរ ហើយក៏គួបផ្សំទាំងហាងឬស្ដង់លក់អាហាររបស់ពួកគេវាកាន់តែប្រសើរ។កំណត់នូវឱកាសដែលអ្នកត្រូវការប្រកបរបរនោះ ។
២-ឈ្វេងយល់នឹងហ្វឹកហ្វឺនឱ្យបានច្រើននោះអ្នកប្រាកដជាអាចផ្ដល់នូវសេវាកម្មកាន់តែប្រសើរដល់អតិថិជន ។ ជាក់ស្ដែងប្រសិនជាអ្នកបង្ហាត់សត្វសុនខនោះ អ្នកច្បាស់ជាមានបច្ចេកទេសក្នុងការធ្វើឱ្យប្រសើរឡើងឬយល់ច្បាស់ពីសត្វចិញ្ចឹមនោះ ។
៣-រៀបចំ ឬគូសវាសនូវគម្រោងជំនួញដែលបង្ហាញពីទិសដៅសំខាន់ៗនៃអាជីវកម្មនោះ។ ក្នុងនោះរាប់ទាំងវិធីសាស្ត្រដែលអ្នកនឹងប្រើប្រាស់ក្នុងការសម្រេចឱ្យបានតាមការគ្រោងទុក ។ កំណត់ថាអ្នកនឹងចាយប្រាក់លើមុខរបរនេះយ៉ាងម៉េច ហើយវាយតម្លៃឬប៉ាន់ប្រមាណទុកនូវពេលដែលអ្នករំពឹងថានឹងសម្រេចបានទិសដៅរបស់ខ្លួន ។
៤-ស្វែងរកទុនប្រសិនជាបច្ចុប្បន្នអ្នកពុំទាន់មានគ្រប់គ្រាន់សម្រាប់ការចាប់ផ្ដើមរកសីុពាក់ព័ន្ធនឹងសត្វចិញ្ចឹម ។ ដោយឡែកតាមប្រភេទ ឬទំហំអាជីវកម្មដែលអ្នកបម្រុងនឹងបើកនេះអ្នកនឹងចាំបាច់ត្រូវទិញសម្ភារបរិក្ខារឬក៏គ្រឿងផ្គត់ផ្គង់ផ្នែករដ្ឋបាលជាដើម ។ អ្នកក៏ប្រហែលជាចាំបាច់ជួលទីតាំងមួយប្រសិនជាអ្នកចង់បើកដំណើរការកន្លែងសមគួរ ឬត្រូវប៉ាន់មួយនោះ ។
៥-ស្រាវជ្រាវពីតម្លៃហាងឆេងរបស់ដៃគូប្រជែងរបស់អ្នក ។ អ្នកប្រាកដជាមិនចង់លក់ឬផ្ដល់សេវាធូរថ្លៃប៉ុន្មានឡើយ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ អ្នកក៏មិនចង់ឱ្យតម្លៃខ្ពស់ពេកដែរ។ ដូចនេះត្រូវស្វែងរកកញ្ចប់តម្លៃមួយដែលអាចទទួលយកបានទាំងកម្រៃនិងការប្រកួតប្រជែង ។
៦-ការជ្រើសរើសទីតាំងសម្រាប់បើកអាជីវកម្មនោះជាជម្រើសដ៏ប្រសើរបំផុតគឺប្រាកដណាស់ជាតំបន់ដែលមានស្ថានភាពចរាចរណ៍មមាញឹកពោលគឺមនុស្សចេញចូលឆ្លងកាត់ច្រើន ប៉ុន្តែទោះជាយ៉ាងណា វាក៏អាស្រ័យតាមស្ថានភាពជាក់ស្ដែងនិងលទ្ធភាពរបស់អ្នកដែរ ។
៧-បង្កើតឬត្រៀមថវិកាសម្រាប់ការធ្វើទីផ្សារ និងផ្សព្វផ្សាយជំនួញថ្មីរបស់អ្នក ៕
ចែករំលែកព័តមាននេះ