ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីម្នាក់​កំពុងជិះម៉ូតូ​ ត្រូវ​រថយន្តឡិចស៊ីស​កៀរ​អូស​ជាង​១០ម៉ែត្រ​រងរបួសធ្ងន់​

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ នារី​​ម្នាក់​​បាន​​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្នុង​ហេ​តុ​ការ​ណ៍​​គ្រោះថ្នាក់​​ចរាចរ​ណ៍​​មួយ​​​កើតឡើង​​កាលពី​វេលា​ម៉ោង​០៨ ​​​និង​៥៥​នាទី​​​ព្រឹក​​ថ្ងៃ​ទី​២៤ មេសា ​២០១៥ នេះ ស្ថិត​នៅ​​​កំណាត់​ផ្លូវ​ជាតិ​​លេខ​​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​​លេខ​​៩៧ និង​​៩៨ ​ក្នុងភូមិ​សាលា​​ផ្លូវ​​

ខេត្តកំពង់ឆ្នាំង ៖ នារី​​ម្នាក់​​បាន​​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្នុង​ហេ​តុ​ការ​ណ៍​​គ្រោះថ្នាក់​​ចរាចរ​ណ៍​​មួយ​​​កើតឡើង​​កាលពី​វេលា​ម៉ោង​០៨ ​​​និង​៥៥​នាទី​​​ព្រឹក​​ថ្ងៃ​ទី​២៤ មេសា ​២០១៥ នេះ ស្ថិត​នៅ​​​កំណាត់​ផ្លូវ​ជាតិ​​លេខ​​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​​លេខ​​៩៧ និង​​៩៨ ​ក្នុងភូមិ​សាលា​​ផ្លូវ​​វាយ ឃុំ​​ស្វាយ​​ជ្រុំ ស្រុក​​រលា​ប្អៀរ ខណៈ​​រថយន្ត​ម៉ាកឡិច​ស៊ី​ស​ RX300មួយគ្រឿង បើក​កៀរ​​ម៉ូតូ​​​ក្នុង​ទិស​ដៅ​បញ្ច្រាសគ្នា បណ្តាល​ឱ្យ​នារី​រងគ្រោះ​ដួល​​​ចូល​​ក្រោម​រថយន្ត​ ហើយ​ត្រូវ​អូស​ជាង​១០​ម៉ែត្រ និង​មាន​រថយន្ត​ម៉ាក​​ហា​ឡិនឌ័រមួយ​គ្រឿង​ទៀត ​ទៅ​បុក
គូទ​​រថយន្ត​ឡិច​ស៊ី​ស​នោះ​ពី​ក្រោយថែមទៀត ។

សមត្ថកិច្ច​នគរបាល​ស្រុក​​រលាប្អៀរ​បានឱ្យ​ដឹងថា មុន​ពេល​កើតហេតុ​ មាន​ម៉ូតូ​ចំនួន​៤​គ្រឿង​ដែល​​ជា​គ្រួសារ​មួយ​​បាន​ធ្វើ​ដំណើរ​​ពី​ភ្នំពេញ ​ទៅ​ខេត្តពោធិ៍​សាត់​តាម​បណ្តា​យ​ផ្លូវជាតិ​​លេខ​៥ ក្នុង​នោះ​​ម៉ូតូ​របស់​នារី​​រង​គ្រោះ​ម៉ាក​ហ្វី​​ណូ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1​BD- 2022  បានជិះ​​មុខ​គេ ស្រាប់តែ​មក​​ដល់​ចំណុច​កើត​ហេតុ ក៏​មាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX300 ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-3934 បើកបរ​​​ដោយ​បុរស​​ឈ្មោះឆាយ រំភើយ អាយុ​៤១​​ឆ្នាំ មាន​ទីលំនៅខេត្តបាត់ដំបង បាន​ជែង​ជាមួយ​រថយន្ត​មួយ​គ្រឿងទៀត ក្នុង​ដំណើរ​​ស្រប​ទិសគ្នា ក៏​​ជ្រុល​ទៅ​កៀរ​ម៉ូតូ​ម៉ាក​ហ្វី​ណូបណ្តាលឱ្យ​​ដួល ហើយ​នារី​រង​គ្រោះ​ត្រូវ​​រថយន្ត​ម៉ាកឡិច​​ស៊ី​ស​អូស​ជាង​១០​
ម៉ែត្រ ។

ខណៈនោះ​ដែរ​ ក៏​មាន​រថយន្ត​ម៉ា​ក​ហា​យ​ឡិន​ឌ័រ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-3442 មួយ​គ្រឿង​​​ទៀត បើកប​រ​ដោយ​បុរស​ឈ្មោះ​វ៉ែន ឌឿ​ន អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ខេត្ត​ប៉ៃលិន បាន​មក​​បុក​គូទ​រថយន្ត​ឡុ​ច​ស៊ី​​ពីក្រោយ បណ្តាលឱ្យ​​ក្រ​ពិត​ផ្នែក​ខាង​មុខ​ ។

ក្រោយ​ពេលកើតហេតុ​ នារី​រង​គ្រោះឈ្មោះ ឌឹ​ម មុនី​កែវ អាយុ​១៦​ឆ្នាំ ​ត្រូវ​បាន​គេជួួ​ដឹកទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ខេត្តភ្លាមៗ ។ ​