ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​នី​សសី​ជាង​៥០០​នាក់​ ធ្វើ​កូដកម្ម​ទាមទា​រ១៦​ចំណុច ​មុខ​សាលា​ខេត្តស្វាយរៀង

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មានកម្ម​ករ​-​ក​ម្មការ​នី​ជាង​៥០០​នាក់​នៅ​រោងចក្រ​តម្លើង​នាឡិកាដៃ​នី​សសី​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នាគរាជ​ បាន​នាំ​គ្នា​ដង្ហែ​ក្បួន​តាម​រថយន្ត​ និង​ម៉ូតូ​មក​កាន់​មុខ​សាលា​ខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ មានកម្ម​ករ​-​ក​ម្មការ​នី​ជាង​៥០០​នាក់​នៅ​រោងចក្រ​តម្លើង​នាឡិកាដៃ​នី​សសី​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នាគរាជ​ បាន​នាំ​គ្នា​ដង្ហែ​ក្បួន​តាម​រថយន្ត​ និង​ម៉ូតូ​មក​កាន់​មុខ​សាលា​ខេត្តស្វាយរៀង​ ដើម្បី​សុំ​ឲ្យ​លោក​អភិបាលខេត្ត​ជួយ​អន្តរាគមន៍​ ដោះស្រាយ​ទាមទារ​លក្ខ​ខណ្ឌ១៦​ចំណុច​ ដែល​បាន​ចោទ​ថា​ ថៅកែរ​រោងចក្រ​រំលោភ​លើ​លក្ខ​ខណ្ឌ​ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រំលោភ​លើ​សិទ្ធិ​កម្មករ​ ។ ករណី​កម្មករ​-​កម្ម​ការ​នី​រោងចក្រ​ធ្វើ​កូដកម្ម​នេះ​កើតឡើង​កាលពីរ​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ ដល់​ម៉ោង​១១​ និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែ​មេ​សា​ ឆ្នាំ​២០១៥​ នៅ​ខាង​មុខ​សាលាខេត្ត​ ស្ថិត​នៅ​ភូមិ​មេភ្លើង​ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ ។

​នៅ​វេលា​ម៉ោង​១១​ព្រឹក​ លោក​ហ៊ូរ​ វឌ្ឍនៈ​ អភិបាលរង​ខេត្ត​ និង​ជា​តំណាង​លោក​អភិបាលខេត្ត​ បាន​មក​ជួប​តំណាង​សម្ព​ន្ធ័​សហជីព​ចលនា​កម្មករ​ និង​តំណាង​កម្មករ​ ដោយ​ទទួលយក​សំណើរ​របស់​កម្មករ​-​កម្ម​ការ​នី​ និង​បាន​ណាត់​តំណាង​រោងចក្រ​ជួប​ដោះស្រាយ​នៅ​សាលាក្រុង​បា​វិត​នា​ម៉ោង​២​ និង​៣០​នាទី​រសៀល​ ។

បើ​តាម​លោក​កឹ​ម​ ចំរើន​ តំណាង​សម្ព​ន្ធ័​សហជីព​ចលនា​កម្មករ​បាន​ឲ្យ​ដឹង​ថា​ លក្ខ​ខណ្ឌ១៦​ចំណុច​ដែល​កម្មករ​-​កម្ម​ការ​នី​ទាម​ទា​​រ​នោះ​រួម​មាន​ ១-​ក្រុមហ៊ុន​ត្រូវ​ផ្តល់​ប្រាក់​ឈ្នួល​ដល់​កម្មករ​ធ្វើការ​វេន​យប់​ត្រូវ​គុណនឹង​ពីរ​រយ​ភាគរយ​ ផ្អែក​លើ​គោល​ការ​ស្ម​គ្រ័​ចិត្ត​ ។ ២-​​នៅ​ពេល​កម្មករ​-​កម្ម​ការ​នី​ឈឺ​ មានច្បាប់​ពេទ្យ​ ក្រុមហ៊ុន​ត្រូវ​រក្សា​ប្រាក់​ឈ្នួល​ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ឲ្យ​នៅ​ដដែល​ ។ ៣-​​មិន​ត្រូវ​បង្ខំ​ឲ្យ​កម្មករ​-​កម្ម​ការ​នី​ហូប​បាយ​របស់​ក្រុមហ៊ុន​ទេ​ គឺ​ផ្អែក​លើ​ការ​ស្ម​គ្រ័​ចិត្ត​ ។ ៤​-​ត្រូវ​រៀបចំ​ថ្នាំពេទ្យ​ឲ្យ​បាន​គ្រប់គ្រាន់​ និង​មាន​គ្រូ​ពេទ្យ​ប្រចាំការ​រាល់​ម៉ោង​ធ្វើការ​ ។ ៥-​​ត្រូវ​ឲ្យ​កម្មករ​-​កម្ម​ការ​នី​សម្រាក​ហូប​បាយ​ថ្ងៃត្រង់​នៅ​ម៉ោង​១១​ និង​២៥​នាទី​ និង​ចេញពី​ធ្វើការ​នៅ​ម៉ោង​៤​ និង​២០​នាទី​ល្ងាច​ ។ ៦​-​ត្រូវ​ផ្តល់​សិទ្ធិ​សម្រាប់​អ្នកមាន​ផ្ទៃពោះ​ចូល​បន្ទប់ទឹក​ដោយ​មិនបាច់​ប្រើ​កាត​ ។ ៧-​​ត្រូវ​ផ្តល់​ប្រាក់​ឈ្នួល​៥០%​សម្រាប់​កម្ម​ការ​នី​ដាក់​ច្បាប់​ទៅ​សម្រាលកូន​រយៈពេល​៣​ខែ​ ។ ៨​-​ត្រូវ​ផ្តល់​ប្រាក់​ទឹកដោះគោ​ចំនួន​១០​ដុល្លា​ររយៈពេល​១៨​ខែ​ដល់​បុត្រ​កម្ម​ការ​នី​ ។ ៩-​ត្រូវ​ឲ្យ​សិស្ស​-​និស្សិត​ទៅ​រៀន​ថ្ងៃ​សៅរ៍​ សូម​ក្រុមហ៊ុន​កុំ​កាត់​ប្រាក់​ប្រចាំ​ថ្ងៃ​ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ ។ ១០​-​សុំ​ប្រាក់​ជំនាញ​កម្មករ​-​កម្ម​ការ​នី​ដែល​មាន​ស្នាដៃ​ និង​ប្រាក់​ប្រធាន​ក្រុម​៣០​ដុល្លា​ ។ ១១​-​ពេល​ឡាន​ និង​ម៉ូតូ​មក​យឺត​ម្តងម្កាល​ សូម​ក្រុមហ៊ុន​រក្សា​អត្ថប្រយោជន៍​ផ្សេង​ៗ​ឲ្យ​កម្មករ​ ។ ១២​-​ស្នើ​សុំ​ស៊ិ​ទ្ធិ​និយាយ​ទូរ​សព្ទ័​ ។ ១៣​-​មិន​ត្រូវ​បង្ខំ​ឲ្យ​កម្មករ​-​កម្ម​ការ​នី​ធ្វើការ​ថែម​ម៉ោង​នៅ​ថ្ងៃ​សៅរ៍​ទេ​ ។ ១៤​-​ពេល​កម្មករ​​-​កម្ម​ការ​នី​ភ្លេច​មួក​សូម​ក្រុមហ៊ុន​យោគយល់​ ។ ១៥​-​ក្រុមហ៊ុន​មិន​ត្រូវ​បញ្ឈប់​កម្មករ​​-​កម្ម​ការ​នី​ដោយ​គ្មាន​មូលហេតុ​ ។ ១៦​-​ក្នុងអំឡុងពេល​ធ្វើ​កូដកម្ម​ សូម​ឲ្យ​ក្រុមហ៊ុន​រក្សា​ប្រាក់​ឈ្នួល​ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​នៅ​ដដែល​ ហើយ​ក្រម​ហ៊ុន​មិន​ត្រូវ​គុំ​គួ​ន​ ឬ​ក៏​បញ្ឈប់​កម្មករ​-​កម្ម​ការ​នី​ម្នាក់​ណា​ឡើយ​ ។

ក្រោយ​ពី​លោក​ហ៊ូរ​ វឌ្ឍនៈ​ ចេញ​មក​ទួល​សំណើ និង​អញ្ជើញ​តំណាង​កម្មករ​-​កម្ម​ការ​នី​ចូល​ពិភាក្សារ​កន្លះ​ម៉ោង​ក្រោយមក ក​កម្ម​រ-​កម្ម​ការ​នី​យល់ព្រម​ និង​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​ និង​ម៉ូតូ​ត្រឡប់​ទៅ​វិញ​ និង​ត្រៀម​ចូល​ដោះស្រាយ​នៅ​ម៉ោង​២ និង​៣០​នាទី​រសៀល​នៅ​សាលាក្រុង​បា​វិត​ ។

លទ្ធផល់​យ៉ាងណា​សូម​រង់​ចាំ​តាម​ដាន​នៅ​ពេល​ក្រោយ​ទៀត ៕