ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ម្នាក់​ត្រូវ​មេការ​ជនជាតិ​ថៃ​បា.ញ់​ស្លា.ប់ ព្រោះ​សួរ​រឿង​​ប្រាក់​​ជំនួស​កម្មករ​ផ្សេង

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​ប្រភព​ពី​បងថ្លៃ​របស់ជន​រង​គ្រោះ​ដែល​ស្លា.ប់​ឈ្មោះ​ប៉ែន សុផល ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​អូរ​បី​ជាន់​បាន​ប្រាប់​ឱ្យ​សារព័ត៌មាន​ដឹងថា ប្អូន​របស់គាត់​ជា​ពលករ​​​​ធ្វើការនៅ​​សំណង់​មួយកន្លែង​ នៅ​ក្នុងខេត្ត​ឆាក់​ឆឺ​ន​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​ប្រភព​ពី​បងថ្លៃ​របស់ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ប៉ែន សុផល ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​អូរ​បី​ជាន់​បាន​ប្រាប់​ឱ្យ​សារព័ត៌មាន​ដឹងថា ប្អូន​របស់គាត់​ជា​ពលករ​​​​ធ្វើការនៅ​​សំណង់​មួយកន្លែង​ នៅ​ក្នុងខេត្ត​ឆាក់​ឆឺ​ន​សៅ ប្រទេស​ថៃ ត្រូវ​បាន​មេការ​​ជា​ជនជាតិ​ថៃ​ម្នាក់​បាញ់​សម្លាប់ ព្រោះ​រឿង​សួរនាំ​រឿង​ប្រាក់​ជំនួសកម្មករ​ដូច​គ្នា ដែល​ជា​ជនជាតិ​ភូមា ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះមាន​​ឈ្មោះ​ផាត សុ​អ៊ី​ម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

​​​ប្រភព​ពី​បងថ្លៃ​ជន​រង​គ្រោះ​បាន​ប្រាប់​បន្ត​ថា ពេល​នេះ​គាត់ និង​ក្រុម​គ្រួសារ​កំពុង​រត់ការ​ឯកសារ ទទួល​សព​យក​មក ធ្វើបុណ្យ​​តាម​ប្រពៃ​ណី​នៅ​ឃុំ​អូរ​បី​ជាន់ ។

ចំណែកឯ​លោក​ប៊ុ​ន សុខ​វិបុល អគ្គ​កុងស៊ុល​ខ្មែរ ប្រចាំ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ខណៈ​អ្នកយកព័ត៌មាន​ព្យាយាម​ទូរស័ព្ទ​ចូល​ជា​ច្រើន​​ដង តែ​គ្មាន​អ្នក​ទទួល ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព