ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​រី ៖ ស្លា.ប់​ជាង​2.000​នាក់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​រយៈពេល​7​ខែ

9 ឆ្នាំ មុន

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ដែល​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា មនុស្ស​២.០៧៩​នាក់​ភាគច្រើន​ជា​ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ត្រូវ​ស្លា.ប់​នៅ​ស៊ី​រី ដោយសារ​ការ

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ដែល​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា មនុស្ស​២.០៧៩​នាក់​ភាគច្រើន​ជា​ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ត្រូវ​ស្លាប់​នៅ​ស៊ី​រី ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​អន្តរជាតិ នាំមុខ​ដោយ​សហរដ្ឋអាមេរិក​ចាប់តាំងពី​៧​ខែ​កន្លង​មកនេះ ។

តុល្យការ​នេះ​របស់ OSDH បញ្ជាក់​ថា យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​១.៩២២​នាក់​ភាគច្រើន​ជា​ជនបរទេស​បាន​ត្រូវ​ស្លាប់​ចាប់តាំងពី​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៤​មក ក្នុង​ការ​វាយឆ្មក់ និង​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​អន្តរជាតិ​លើ​បណ្តា​ទីតាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ព្រមទាំង​លើ​បណ្តា​ទីតាំង​ប្រេងកាត​នៅ​ប្រទេស​ស៊ី​រី​។ ការ​វាយប្រហារ​ទាំងនេះ​សំដៅ​ជា​ពិសេស​លើ​ទីតាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ខេត្ត​ហូ​មហា​ម៉ា អា​ឡែ​ប រ៉ា​កា ហាស់​សាកេ និង​ឌៀ​រ​អេ​ស័​រ ។

ម្យ៉ាងវិញទៀត យុទ្ធ​ជន​របស់​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា ជា​សាខា​អាល់​កៃ​ដា​នៅ​ស៊ី​រី​៩០​នាក់​ក៏​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​នានា​លើ​បណ្តា​ទីតាំង​របស់​គេ ជា​ពិសេស​នៅ​ភាគ​ខាងជើង​ប្រទេស ។

តុល្យការ​ក៏​រួម​មាន​ជន​ស៊ី​វិល​ស៊ី​រី​ស្លាប់​៦៦​នាក់ ក្នុង​នោះ​មាន​កុមារ​១០​នាក់​ផង​ដែរ ។ ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​អន្តរជាតិ​បាន​ជួយ​ជា​ពិសេស​ដល់​កងកម្លាំង​ឃើ​ត​ស៊ី​រី​វាយ​បណ្តេញ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​ដំណាច់​ខែមករា ចេញពី​ទីក្រុង​កូ​បា​នេ ស្ថិត​នៅ​ជាប់​ព្រំដែន​តួ​ក​គី ។

ជម្លោះ​នៅ​ស៊ី​រី​កាន់តែ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​ឡើង​ក្នុង​ឆ្នាំ​២០១៤ ជាមួយនឹង​ការ​ពង្រឹងកម្លាំង​របស់​ពួក​ជី​ហា​ដ ពិសេស​កម្លាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ត្រួតត្រា​តំបន់​នានា​នៅ​ភាគ​ខាងជើង និង​ភាគ​ខាងកើត​ប្រទេស ហើយ​វាយប្រហារ​លើ​កងកម្លាំង​ផ្សេង​ៗ​ក្នុង​ប្រទេស ។

រយៈពេល​៤​ឆ្នាំ​កន្លង​មកនេះ សង្គ្រាម​នៅ​ស៊ី​រី​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​២២០.០០០​នាក់ ហើយ​បង្ខំ​ឱ្យ​មនុស្ស​ដល់​ទៅ​១១,២​លាន​នាក់​រត់​ភៀសខ្លួន​ចេញពី​ភូមិឋាន ៕