ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះធុងហ្គាស​ក្នុង​អាហារ​ដ្ឋាន​កណ្តាលក្រុង​ក្រចេះ មនុស្ស​៤នាក់រងរបួសធ្ងន់

8 ឆ្នាំ មុន

ខេត្ត​ក្រចេះ ​៖ ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ក្រចេះ​បាន​ប្រើប្រាស់​​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​២​​គ្រឿង ដើម្បី​ជួយ​​បា.ញ់​​ពន្លត់​​ក្នុង​​​ហេតុ​​ការណ៍​ផ្ទុះ​​ធុង​​ហ្គា​​ស​​នៅ​អាហារ​ដ្ឋា​​ន​​មួយមួយ​កន្លែង​​កណ្តាល​ក្រុង​​ក្រចេះ បណ្តាល​ឱ្យមនុស្ស​​៤នាក់​រងរបួស​ធ្ងន់ ​កាល​ពីវេលា​ព្រឹក​ថ្ងៃ​

ខេត្ត​ក្រចេះ ​៖ ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ក្រចេះ​បាន​ប្រើប្រាស់​​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​២​​គ្រឿង ដើម្បី​ជួយ​​បាញ់​​ពន្លត់​​ក្នុង​​​ហេតុ​​ការណ៍​ផ្ទុះ​​ធុង​​ហ្គា​​ស​​នៅ​អាហារ​ដ្ឋា​​ន​​មួយមួយ​កន្លែង​​កណ្តាល​ក្រុង​​ក្រចេះ បណ្តាល​ឱ្យមនុស្ស​​៤នាក់​រងរបួស​ធ្ងន់ ​កាល​ពីវេលា​ព្រឹក​ថ្ងៃ​ទី​​២៤​ មេសា​ ២០១៥ ​ ។

ប្រភព​បានឱ្យ​ដឹងថា ​ជន​​រង​គ្រោះ​​ទាំង​​៤​នាក់ ១-ឈ្មោះ​​សុខ ខេ​ង អាយុ​៣៦​ឆ្នាំ ជា​មេ​ចុងភៅ ​​២-​​ឈ្មោះ​អូ​ន ទូច អាយុ​​២០​​ឆ្នាំ ​​៣-​​ឈ្មោះ​​ពេជ្រ សំណាង អាយុ​១៣​ឆ្នាំ ​​និង​៤-​​ឈ្មោះ​វង្ស មក​រា អាយុ​​២៩​​ឆ្នាំ ​​។

ប្រភពបន្តថា ជន​រង​គ្រោះ​ទាំង៤​នាក់​ ក្នុងនោះ​មាន​​មេ​ចុងភៅ​ និង​កូន​ម្ចាស់​​ហាង​​បាន​រង​របួស ​ដោយ​ត្រូវ​ភ្លើង​ឆាបឆេះ​​លើរាង​កាយ ហើយ​ត្រូវ​​បាន​​ដឹក​ទៅ​សង្គ្រោះ​​ទាន់​​ពេល ។ ចំណែក​​​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​​ធំ​ក្នុងផ្ទះបាយ​ ត្រូវ​បានភ្លើង​ឆេះ​អស់ ដែល​ដំបូង​គឺ​បង្ក​ឡើង​ដោយ​​ការ​​​ឆេះ​ទុយោ​បំពង់​​ហ្គា​ស ​​។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព