ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រៀប​ការជាង​មួយ​សប្តាហ៍​ ​ប្តីមិនព្រម​ចុះ​ដំណេក ប្រពន្ធ​តូច​ចិត្ត​ពេក​​ចង.ក​សម្លា.ប់ខ្លួន

9 ឆ្នាំ មុន

​ខេត្ត​មណ្ឌល​គិរី​ ៖ ស្ត្រី​ជន​ជាតិ​ព្នង​ម្នាក់​រៀប​ការ​អស់​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍មក​ហើយ​ប្តី​នៅ​តែ​មិន​ព្រមនាំ​ទៅ​ក្រេបទឹក​ឃ្មុំ​​ បាន​សម្រេចចិត្ត​ចង.ក​ធ្វើ​អត្តឃា.ត​​ស្លា.ប់​ក្រោម​ដើម​អំពិល​។

​ខេត្ត​មណ្ឌល​គិរី​ ៖ ស្ត្រី​ជន​ជាតិ​ព្នង​ម្នាក់​រៀប​ការ​អស់​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍មក​ហើយ​ប្តី​នៅ​តែ​មិន​ព្រមនាំ​ទៅ​ក្រេបទឹក​ឃ្មុំ​​ បាន​សម្រេចចិត្ត​ចង.ក​ធ្វើ​អត្តឃាត​​ស្លាប់​ក្រោម​ដើម​អំពិល​។ ​ហេតុ​ការ​ណ៍នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​កាល​ពីវេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៣ មេ​សា ២០១៥ ​នៅផ្ទះ​របស់​ជន​រង​គ្រោះ​ក្នុង​ភូមិ​ក្លង​ឡែ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ​។

លោក​កាន់ ពេញ អធិការ​ស្រុក​កោះ​ញែក​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​​​ធ្វើ​អត្តឃាត​ខាងលើ​មានឈ្មោះ​ភី​ន យី​ន​ អាយុ២៨​ឆ្នាំ ជនជាតិ​ព្នង ទើប​រៀប​ការ​បាន​១​ស​ប្តា​ហ៍មិន​ចុះសំរុង​គ្នា​ជាមួយ​ប្តី​ក៏​ចង.ក​សំលាប់​ខ្លួន​តែ​ម្តង​។ ​លោក​អធិការ​បាន​បន្ត​ថា គ្រួសារ​ជន​រង​គ្រោះ​ពុំ​ដឹង​ថា នាង​ទៅ​ចង.ក​សម្លាប់​ខ្លួន​តាំងពី​ពេល​ណា​នោះ​ទេ លុះ​នៅ​វេលាទៀប​ភ្លឺ​ម្តាយ​ស្ត្រី​រង​គ្រោះ​ងើបបត់ជើងតូចស្រាប់​តែប្រទះ​ឃើញ ស្ត្រី​ខាងលើ​ចង.ក​ស្លាប់​នៅ​ក្រោម​ដើម​អំពិល​បាត់​ទៅ​ហើយ​។

ទោះ​ជាយ៉ាងណា ​​​លោក​កាន់ ពេញ បាន​និយាយ​ថា គេ​នៅ​មិនដឹង​ពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ប្តី​ស្ត្រី​ជនជាតិ​ព្នង​ខាងលើ​មិន​ព្រម​រួមដំណេក​ជាមួយ​ប្រ​ព​ន្ធ​ដែល​ទើប​រៀប​ការ​ហើយ​ថ្មោងថ្មី​នោះ​ដែរ រហូត​ដល់​ថ្នាក់​ប្រ​ព​ន្ធដាច់​ចិត្ត​សម្លាប់​ខ្លួន ក៏​ប្តី​នៅ​តែ​មិន​ព្រម​ប្រាប់​ពី​មូលហេតុ​។

​នគរបាល​ស្រុក​កោះ​ញែក បាន​ធ្វើ​កោសល្យ​វិ​ច័យ​ទៅ​លើ​សាកសព​ជន​រង​គ្រោះ មិន​ឃើញ​មាន​ស្លាកស្នាម​អ្វី​ក្រៅពី​ធ្វើ​អត្តឃាត​នោះ​ទេ​។​ ក្រោយ​ពិនិត្យ​រួច​សមត្ថកិច្ច​បាន​ប្រគល់​សព​ស្ត្រី​រង​គ្រោះ​ឱ្យក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

បើ​តាម​សំដី​ក្រុម​គ្រូ​សារ​របស់​ស្ត្រីជន​រង​គ្រោះ​និយាយ​ថា នាង​បាន​រៀប​អា​ពាហ៍​ពិពាហ៍​ជាមួយ​បុរស​ជនជាតិ​ព្នង​ដូច​គ្នាកាលពី​មួ​យស​ប្តា​ហ៍​មុន  ប៉ុន្តែ​ក្រោយ​រៀប​ការ​រួច​រយៈពេលមួ​យស​ប្តា​ហ៍​ហើយ​នោះ បុរស​ជា​ប្តី​មិន​ព្រម​ចូល​ផ្សំ​ដំណេក​ជាមួយ​ប្រពន្ធ​ខ្លួន​សោះ ។​​

​ករណី​នេះ​គ្រួសារ​ជន​រង​គ្រោះ​បាន​ដាក់​ការ​សង្ស័យ​ថា មូលហេតុ​នៃ​ការ​ធ្វើ​អត្តឃាត​ខ្លួនឯង​នេះ​ក៏​ដោយសារ​តែ​ស្ត្រី​រង​គ្រោះ​តូចចិត្ត​នឹង​ស្វាមីដែល​មិន​ព្រម​ចូល​ផ្សំ​ដំណេក​ជាមួយ​ខ្លួន​។ សូម​បញ្ជាក់​ថា ភូមិ​ដែល​ស្ត្រី​រង​គ្រោះ​រស់នៅជា​ភូមិ​មួយ​​​ឆ្ងាយ​ដាច់​ស្រយាល​ពី​ទីប្រជុំជន​ស្រុក​កោះ​ញែក ហើយ​សមត្ថកិច្ច​មិន​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​ស្វាមី​ស្ត្រី​រង​គ្រោះ​នោះ​​ឡើយ​៕​​