ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​ស្នើ​បញ្ឈប់​ការ​វាយប្រហារ​តាម​អាកាស​មុន​ធ្វើការ​ចរចា​ឡើង​វិញ

9 ឆ្នាំ មុន

ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​បាន​ទាមទារ​ឱ្យ​បញ្ឈប់​ទាំងស្រុង​នូវ​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត មុន​ពេល​មានការ​ចរចា​ឡើង​វិញ​ជាយថាហេតុ​ក្រោម

ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​បាន​ទាមទារ​ឱ្យ​បញ្ឈប់​ទាំងស្រុង​នូវ​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត មុន​ពេល​មានការ​ចរចា​ឡើង​វិញ​ជាយថាហេតុ​ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប បន្ទាប់​ពី​ការ​ប្រកាស​របស់​ក្រុង​វី​យ៉ា​ដ​បញ្ចប់​ការ​វាយប្រហារ តែ​នៅ​បន្ត​នា​ថ្ងៃ​ទី​២២ មេ​សា ។

កាលពី​យប់​ថ្ងៃ​ទី​២១ មេ​សា អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រកាស​បញ្ចប់​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​ដែល​ធ្វើ​ចាប់តាំងពី​ថ្ងៃ​ទី​២៦ មីនា​មក ដើម្បី​បញ្ឈប់​ការ​វាយ​រុលទៅមុខ​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី គាំទ្រ​ដោយ​អុ​ី​រ៉​ង់​ហើយ​ប្រកាស​បើក​ដំណាក់កាល​នយោបាយ និង​មនុស្សធម៌​ថ្មី ។

ទោះជា​មានការ​ប្រកាស​បែប​នេះ​ក្តី ក៏​ក្រុមចម្រុះ​នៅ​រក្សា​សិទ្ធិ​ធ្វើការ​វាយប្រហារ​ថ្មី​ៗ ប្រសិនបើ​បណ្តា​ចលនា​របស់​ពួក​ឧទ្ទាម​ពិនិត្យ​ទៅ​មាន​ភាព​គំរាមកំហែង ។ នា​ថ្ងៃ​ទី​២២ មេ​សា ក្រុមចម្រុះ​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​លើ​ទីតាំង​ជា​ច្រើន​របស់​ពួក​ហ៊ូ​ធី នៅ​ជិត​ទីក្រុង TAEZ ព្រោះ​ពួក​ឧទ្ទាម​វាយ​យក​មូលដ្ឋាន​យោធា​មួយ​នៅ​ទីនោះ ព្រមទាំង​លើ​ក្រុង​វ៉ា​ហាត ។

បុ​៉​ន្មា​ន​ម៉ោង​មុន​នេះ ពួក​ហ៊ូ​ធី​បាន​ស្នើ​បញ្ឈប់​ទាំងស្រុង​នូវ​ការ​វាយប្រហារ​តាម​អាកាស​លុប​ចោលការ​ហ៊ុម​ព័ទ្ធ និង​ឱ្យ​មានការ​ចរចា​ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប ។

លោក​ម៉ូ​ហា​ម៉េ​ដ​អាប់​ដែល​សាឡា​ម អ្នកនាំពាក្យ​របស់​ពួក​ហ៊ូ​ធី​ក្នុង​សេចក្តី​ប្រកាស​មួយ​ថ្លែង​ថា បន្ទាប់​ពី​ការ​បញ្ឈប់​ទាំងស្រុង​នូវ​ការ​ឈ្លានពាន​ប្រឆាំង​យេ​ម៉ែ​ន ហើយ​លុប​ចោលការ​ហ៊ុម​ព័ទ្ធ​ខាង​អាកាស និង​សមុទ្រ យើង​ទាមទារ​ឱ្យ​មានការ​ចរចា​នយោបាយ​ឡើង​វិញ​ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប ។ អ្នកនាំពាក្យ​រូប​នេះ​ក៏​ស្វាគមន៍​ផង​ដែរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ជា​វិជ្ជមាន​របស់ អ​.​ស​.​ប និង​ការ​គាំទ្រ​របស់ អ​.​ស​.​ប ចំពោះ​ការ​ចរចា​ជាតិ ។

ជា​សញ្ញា​នៃ​សុ​ឆន្ទៈ​ពួក​ឧទ្ទាម​ហ៊ូ​ធី​បាន​ដោះ​លែង​ឥស្សរជន​៣​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ មីនា នៅ​ភាគ​ខាងត្បូង​ប្រទេស ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក​ម៉ា​ហ៍​មូ​ដ អែ​ល​ស៊ូ​បី​ហុ​ី និង​ឧត្តមសេនីយ៍ ណា​ស័​រ ម៉ា​ន់​សួរ​ហា​ឌី ប្អូនប្រុស​របស់​លោក​ប្រធានាធិបតី អាប​ដ៍​រ៉ា​បបូ​ម៉ា​ន់​សួរ​ហា​ឌី ដែល​ភៀសខ្លួន​ទៅ​កាន់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ៕