ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​អន្តោប្រវេសន៍​តាម​ទូក​ឬ​នាវា សហភាព​អឺរ៉ុប​ត្រៀម​បើក​ធ្វើ​ប្រតិបត្តិការ​យោធា​មួយ

8 ឆ្នាំ មុន

បណ្តា​មេដឹកនាំ​អឺរ៉ុប​ត្រូវ​ប្រកាស​នា​ថ្ងៃ​ទី​២៣ មេ​សា ពី​ប្រតិបត្តិការ​យោធា​មួយ​ប្រឆាំង​ពួក​អ្នករត់ពន្ធ​ជនអន្តោប្រវេសន៍​នៅ​ប្រទេស​លី​ប៊ី ដោយសារ​ពួក​ទាំងនេះ​ជា​អ្នក​ទទួលខុសត្រូវ​

បណ្តា​មេដឹកនាំ​អឺរ៉ុប​ត្រូវ​ប្រកាស​នា​ថ្ងៃ​ទី​២៣ មេ​សា ពី​ប្រតិបត្តិការ​យោធា​មួយ​ប្រឆាំង​ពួក​អ្នករត់ពន្ធ​ជនអន្តោប្រវេសន៍​នៅ​ប្រទេស​លី​ប៊ី ដោយសារ​ពួក​ទាំងនេះ​ជា​អ្នក​ទទួលខុសត្រូវ​ដល់​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដែល​ពួក​អ្នក​នៅ​រស់រាន​មានជីវិត​ចាប់ផ្តើម​ជួប​ប្រទះ​ក្តី​រន្ធត់ ។

យោង​តាម​គម្រោង​សេចក្តីថ្លែងការណ៍​នៃ​កិច្ចប្រជុំ​កំពូល​វិសាមញ្ញ​របស់​សហភាព​អឺរ៉ុប ដែល​កោះ​ធ្វើ​បន្ទាប់​ពី​ការ​លិច​នាវា​ពួក​អន្តោប្រវេសន៍​កាលពី​ថ្ងៃ​ទី​១៨ មេ​សា ក្នុង​ដែនទឹក​លី​ប៊ី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា​៨០០​នាក់ ថា គេ​ត្រូវ​ធ្វើការ​ខិតខំ​ប្រឹងប្រែង​ជាប់​ជា​និច្ច​ដើម្បី​កំណត់​អត្តសញ្ញាណ ចាប់ខ្លួន​និង​កម្ទេច​បណ្តា​នាវា​មុន​ពេល​នាវា​ទាំងនោះ​ត្រូវ​ប្រើប្រាស់​ដោយ​ពួក​អ្នករត់ពន្ធ​មនុស្ស ។ អឺរ៉ុប​ត្រូវ​ផ្តល់​ចម្លើយ​ខ្លាំង​មួយ​លើស​ពី​ការ​ពង្រឹង​មធ្យោបាយ​ត្រួតពិនិត្យ​តាម​សមុទ្រ ឬ​ការ​រួម​សាមគ្គី​គ្នា​ក្នុង​ការ​ទទួល​ពួក​ជនភៀសខ្លួន ។

គម្រោង​សេចក្តីថ្លែងការណ៍​នេះ​បន្ត​ថា បណ្តា​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​សហភាព​អឺរ៉ុប ត្រូវ​ធ្វើការ​រៀបចំ​នានា សម្រាប់​ប្រតិបត្តិការ​រក្សា​សន្តិសុខ និង​ការពារ​មួយ មាន​ន័យ​ថា ប្រតិបត្តិការ​យោធា​មួយ​ដែល​នោះ​នឹង​ជា​លើក​ដំបូង​ក្នុង​ការ​តស៊ូ​ប្រឆាំង​ការ​ធ្វើ​អន្តោប្រវេសន៍​លួចលាក់ ។

ចំពោះ​ប្រទេស​អុ​ី​តា​លី​វិញ ក្នុង​ចំណោម​សំណើ​របស់​ខ្លួន ដើម្បី​បញ្ឈប់​ការ​សម្រុកចូល ពួក​ជនអន្តោប្រវេសន៍​មក​ពី​លី​ប៊ី មាន​សំណើ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ គឺ​ចង់ឱ្យ​មានការ​កម្ទេច​ដោយ​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រដាប់​អាវុធ បណ្តា​នាវា​ដែល​ប្រើ​សម្រាប់​ដឹក​ពួក​អន្តោប្រវេសន៍​លួចលាក់​ក្នុង​ឆ្នេរសមុទ្រ​លី​ប៊ី ។

សំណើ​នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​៥​ចំណុច រៀបរៀង​ដោយ​បណ្តា​មនុស្ស​របស់​នាយក​រដ្ឋមន្ត្រី​អីុ​តា​លី លោក Matteo Renzi សម្រាប់​លើក​ក្នុង​ពេល​ប្រជុំ​វិសាមញ្ញ​របស់​ក្រុមប្រឹក្សា​អឺរ៉ុប ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​២៣ មេ​សា ប្រឈម​មុខ​នឹង​វិបត្តិ​អន្តោប្រវេសន៍​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។

ការ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក ប្រដាប់​អាវុធ​សម្រាប់​ទិស​ដៅ​បែប​នោះ នឹង​ជា​លើក​ដំបូង​ពុំ​ធ្លាប់​មាននៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ហើយ​ចោទ​ជា​បញ្ហា​៣ គឺ ភាព​អាច​ធ្វើ​ទៅ​រួច​នៃ​បេសកកម្ម​បែប​នោះ ភាព​ស្របច្បាប់​នៃ​សកម្មភាព ផល​ប៉ះពាល់​លើ​ការ​ហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍ និង​ដំណោះស្រាយ​វិបត្តិ​ចម្បង​នោះ ។

ចាប់តាំងពី​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ប្រទេស​អីុ​តា​លី​លើក​ឡើង​ពី​លទ្ធភាព​នៃ​អន្តរាគមន៍​យោធា​មួយ​នៅ​លី​ប៊ី អតីត​អាណានិគម​របស់​ខ្លួន​ពេល​ដណ្តើម​ត្រួតត្រា​ដោយ​លោក មូ​សូលី​នី ហើយ​ប្រទេស​នេះ​ស្ថិត​នៅ​ទល់មុខ​ឆ្នេរសមុទ្រ​អីុតា​លី ។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អីុ​តា​លី​ធ្លាប់​បាន​លើក​ឡើង​ពី​ការ​ត្រៀម​របស់​អីុ​តា​លី បញ្ជូនទាហាន​៥​ពាន់​នាក់​សម្រាប់​អន្តរាគមន៍​មួយ​នៅ​លី​ប៊ី ក៏​ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​បដិសេធ​គំនិត​នោះ ។ អាស្រ័យ​ហេតុនេះ​ហើយ បានជា​អីុ​តា​លី​វិល​មក​ដោះស្រាយ​វិបត្តិ​អន្តោប្រវេសន៍​ជាមួយ​ទិស​ដៅ​តូច​ជាង​នេះ ដោយ​នឹង​ពុំ​មែន​ជា​អន្តរាគមន៍​ចំពោះ​សង្គ្រាម​ស៊ីវិល​នៅ​លី​ប៊ី​ទេ ក៏​ប៉ុន្តែ​ជា​ទិស​ដៅ​រារាំង​ការ​សម្រុក​ហូរ​ចូល​នៃ​ពួក​អន្តោប្រវេសន៍​លួចលាក់ មក​កាន់​អីុ​តា​លី​និង​អឺរ៉ុប ។

សំណើ​របស់​អីុតា​លី គឺ​រៀបចំ​ការ​ល្បាត​របស់​យន្តហោះ​គ្មាន​មនុស្ស​បើក​តាម​បណ្តោយ​ឆ្នេរសមុទ្រ​លី​ប៊ី មាន​ប្រវែង​២​ពាន់​គីឡូម៉ែត្រ ហើយ​កម្ទេច​បណ្តា​នាវា​បញ្ជូន​ពួក​អន្តោប្រវេសន៍ មុន​ពេល​ពួក​អន្តោប្រវេសន៍​ឡើង​ជិះ សម្រាប់​ដំណើរ​ផ្សងព្រេង ។

កងទ័ពអាកាស​អីុ​តា​លី បច្ចុប្បន្ន​មាន​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រដាប់​អាវុធ​១២​គ្រឿង ប្រភេទ 6MQ-9 Reaper និង​ប្រភេទ 6MQ-1C Predator ។ យន្តហោះ​ធុន 6MQ-1C ជា​ប្រភេទ​ដែល​ពួក​អា​មេ​រិ​ក​តែង​ប្រើ​ក្នុង​ការ​វាយប្រហារ​របស់​ខ្លួន​នៅ​ប៉ា​គី​ស្ថាន ឬ​នៅ​យេ​ម៉ែ​ន ព្រោះ​វា​អាច​ហោះហើរ​បាន​យូរ រហូត​ដល់​៣៦​ម៉ោង ហើយ​អាច​បំពាក់​មី​ស៊ី​ល​អាកាស​-​ដី និង​គ្រាប់បែក​បញ្ជា ៕