ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​យ៉ាងណា​ទើប​ដឹង​ថា​ទុយោ​ទឹក​រថយន្ត​បែកធ្លាយ ?

8 ឆ្នាំ មុន

មុខងារ​របស់​ទុយោ​ទឹក​រថយន្ត​គឺ​ដើម្បី​គាំទ្រ​នូវ​ប្រព័ន្ធ​ស្អំ​ម៉ា​ស៊ីន​វា​ប្រតិបត្តិការ​ជា​អ្នក​បំ​លាស់​ទី​ធាតុ​ត្រជាក់​ពី​ធុង​ទឹក​ទាំងស្រុង​ទៅ​ម៉ា​ស៊ី​ន​ហើយ​បន្ទាប់​មក​វិល​ត្រឡប់​មក​ទុយោ​ទឹក​វិញ ។

មុខងារ​របស់​ទុយោ​ទឹក​រថយន្ត​គឺ​ដើម្បី​គាំទ្រ​នូវ​ប្រព័ន្ធ​ស្អំ​ម៉ា​ស៊ីន​វា​ប្រតិបត្តិការ​ជា​អ្នក​បំ​លាស់​ទី​ធាតុ​ត្រជាក់​ពី​ធុង​ទឹក​ទាំងស្រុង​ទៅ​ម៉ា​ស៊ី​ន​ហើយ​បន្ទាប់​មក​វិល​ត្រឡប់​មក​ទុយោ​ទឹក​វិញ ។

ប៉ុន្តែ​ទោះជា​យ៉ាងណា​ការ​ប្រតិបត្តិការ​នេះ​ត្រឹមតែ​ជា​ផ្នែក​តូច​មួយ​នៃ​ប្រព័ន្ធ​ស្អំ​ម៉ា​ស៊ី​ន​តែ​ប៉ុណ្ណោះ​ក្នុង​នោះ​ក៏​នៅ​តែ​មាន​ធុង​ទឹក​ឧបករណ៍​វាស់​ស្ទង់​សីតុណ្ហភាព​ឬ​កម្ដៅ​និង​ទុយោ​ទឹក​ផង​ដែរ ។ ខាងក្រោម​នេះ​គឺជា​សេចក្ដីណែនាំ​ថា​តើ​គួរ​ធ្វើ​យ៉ាងណា​ទើប​ដឹង​ថា​ទុយោ​ទឹក​រថយន្ត​បែកធ្លាយ ៖

១-​ស្ដាប់​សំឡេង​ដែល​បន្លឺ​ចេញពី​រថយន្ត​អ្នក ។ ប្រសិនជា​អ្នក​ឮ​សំឡេង​ងឺ​ត​ៗ​ច្រេច​ៗ​ចេញពី​ម៉ា​ស៊ី​ន​រថយន្ត​នោះ​ប្រាកដ​ណាស់​ការ​បែកធ្លាយ​ទុយោ​ទឹក​អាច​នឹង​កើត​មាន​ឬ​ក៏​អាច​បណ្ដាល​មក​ពី​បែក​ទុយោ​ទឹកជា​មិន​ខាន ។

២-​ក្រឡេក​មើល​ផ្នែក​ខាងក្រោម​រថយន្ត​។ ប្រសិនជា​អ្នក​កត់សម្គាល់​ឃើញ​ថា​មានទឹក​ដក់ ឬ​ធ្លាក់​ស្រក់​ចុះ​មក​លើ​ដី​នៅ​បរិវេណ​ផ្នែក​ខាងក្រោម​ម៉ា​ស៊ី​ន​ហើយ​ក្រោយមក​ធាតុ​ត្រជាក់​ក៏​ចាប់ផ្ដើម​ជ្រាប​ចេញ ។ សញ្ញា​នេះ​គឺ​បញ្ជាក់​ឱ្យ​ឃើញ​ថា រថយន្ត​អ្នក​បែក​ឬ​ធ្លាយ​ទុយោ​ទឹក​ហើយ ។ ម្យ៉ាង​ជាក់ស្ដែង​កត្ដា​នេះ​គឺ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​រចនា​ឡើង​នូវ​លក្ខណៈ​សុវត្ថិភាព​របស់​ទុយោ​ទឹក​រថយន្ត​ទើប​វា​មិន​ស្រក​ឬ​លិច​ជ្រាប​ខ្លាំង​ឱ្យ​លោក​អ្នក​ងាយ​កត់សម្គាល់ ។

៣-​ពិនិត្យពិច័យ​កម្ដៅ​រថយន្ត​របស់​អ្នក ។ គ្រប់​រថយន្ត​ទាំងអស់​មាន​ឧបករណ៍​វាស់​ស្ទង់​ពី​កម្រិត​កម្ដៅ​របស់​ម៉ា​សី​ុ​ន ។ ប្រសិនជា​អ្នក​កត់សម្គាល់​ឃើញ​ថា ឧបករណ៍​វាស់​ស្ទង់​នោះ​ចង្អុលបង្ហាញ​នូវ​កម្រិត​កម្ដៅ​ខ្ពស់​ជាង​កម្រិត​ដែល​អ្នក​ឃើញ​ធម្មតា​នោះ​វា​គឺជា​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ស្អំ​ម៉ា​ស៊ី​ន​ហើយ ។ ជាង​នេះ​ទៅ​ទៀត​មូលហេតុ​ដែល​មាន​សក្ដានុពល​មួយទៀត​នេះ​គឺ​ទុយោ​ទឹក​ពុំ​អាច​ចរាចរណ៍​ធាតុ​ត្រជាក់​បាន​ដោយ​ត្រឹមត្រូវ​ឡើយ ។

*​សម្គាល់ ៖
ពិនិត្យ​ម៉ា​ស៊ី​ន​រថយន្ត​ក្នុង​មូលដ្ឋាន​ទៀងទាត់​ដូច​ជា​អំឡុង​ពេល​ប្ដូរ​ប្រេង​ម៉ា​ស៊ីន​ជាដើម​ដើម្បី​ឱ្យ​ច្បាស់​ថា​អ្វី​ៗ​គឺ​កំពុង​តែ​ដំណើរការ​យ៉ាង​រលូន ៕