ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​អាសន្ន​នៅ​ស៊ី​លី​ក្រោយ​ការ​ផ្ទុះ​ភ្នំភ្លើង​មួយ

9 ឆ្នាំ មុន

រដ្ឋាភិបាល​ស៊ីលី កាលពី​ថ្ងៃ​ទី​២២ មេ​សា បាន​ចេញ​ការ​ប្រកាស​អាសន្ន​ក្រោយ​ការ​ផ្ទុះ​ភ្នំភ្លើង Calbuco ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​មក ។

ការ​ប្រកាស​អាសន្ន​នេះ ទាក់ទិន​ដល់ទី​ក្រុង

រដ្ឋាភិបាល​ស៊ីលី កាលពី​ថ្ងៃ​ទី​២២ មេ​សា បាន​ចេញ​ការ​ប្រកាស​អាសន្ន​ក្រោយ​ការ​ផ្ទុះ​ភ្នំភ្លើង Calbuco ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​មក ។

ការ​ប្រកាស​អាសន្ន​នេះ ទាក់ទិន​ដល់ទី​ក្រុង Puerto Monit និង​ទីក្រុង Puerto Varas ស្ថិត​ក្នុង​តំបន់ Los Logos ចម្ងាយ​ប្រមាណ​ជា​១.៣០០​គីឡូម៉ែត្រ ខាងត្បូង​រដ្ឋធានី​សាន់​ទី​យ៉ា​ហ្គោ ។ ម្យ៉ាងទៀត អាជ្ញាធរ​បាន​សម្រេច​ដាក់​តំបន់​នៅ​ក្បែរ​ភ្នំភ្លើង​នេះ ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​មហន្តរាយ រួច​កងទ័ព​នឹង​ត្រួតត្រា​តំបន់​ទាំងនោះ​ជា​បណ្តោះអាសន្ន ។

ការ​ជម្លៀស​មនុស្ស​ចេញ​ត្រូវ​បាន​ជំរុញ​នៅ​តំបន់ Ensenada ដែល​មាន​មនុស្ស​រស់នៅ​ជាង​១.៥០០​នាក់ ។ ការ​ជម្លៀស​មនុស្ស​ចេញ​នា​ប៉ុន្មាន​ម៉ោង​ខាង​មុខ​ទៀត​អាច​ធ្វើ​តាម​បណ្តា​ទីក្រុង នៅ​ជាប់​ជិតខាង​ដែល​នោះ​នឹង​ជា​ការ​ជម្លៀស​មនុស្ស​ចេញ​ជា​ច្រើន​ពាន់​នាក់ ។ សាលារៀន​ទាំងឡាយ​ត្រូវ​បិទទ្វារ​ក្នុង​តំបន់​ក្បែរ​ភ្នំភ្លើង រួច​ការ​ហោះហើរ​ចេញចូល​តំបន់​នេះ​របស់​បណ្តា​យន្តហោះ​ក៏​ផ្អាក​ដែរ ។

ការ​ផ្ទុះ​ភ្នំភ្លើង Calbuco ចាប់ផ្តើម​នា​វេលា​ម៉ោង​១៨ ម៉ោង​ក្នុងស្រុក ជា​ការ​ផ្ទុះ​គួរ​ឱ្យ​ភ្ញាក់ផ្អើល ព្រោះ​ពុំ​មាន​សញ្ញា​ណាមួយ​គួរ​ឱ្យ​កត់សម្គាល់​សោះ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ភ្នំភ្លើង​នោះ​បាន​បញ្ចេញ​ផ្សែង និង​ផេះ​រហូត​ដល់​កម្ពស់​១០​គីឡូម៉ែត្រ ឬ​លើស​ពី​នេះ ។ គ្រោះថ្នាក់ គឺ​ការ​ធ្លាក់​ផេះ​យ៉ាងច្រើន អាច​បំពុល​ទឹកស្ទឹង​ជិតខាង​ទាំងឡាយ ។

រូបភាព​នានា​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ បង្ហាញ​ពី​ផ្សែង​ពណ៌​ស​យ៉ាង​ក្រាស់ ហុយ​ទៅ​លើ​អាកាស​ពីលើ​ភ្នំភ្លើង​នោះ ដែល​ស្ថិត​នៅ​ជិត​ឆ្នេរសមុទ្រ ។ ភ្នំភ្លើង Calbuco មាន​កម្ពស់​២.០០៣​ម៉ែត្រ ពុំដែល​ឃើញ​ផ្ទុះ​ចាប់តាំងពី​៤៣​ឆ្នាំ​មក​ហើយ ៕