ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​សិល្បៈ​អង្គរ​សក្តិ​សិទ្ធិ​សម្តែង​យីកេ​រឿង​ទុំ​ទាវ​ជូន​អ្នកក្រុង​សៀមរាប​ទស្សនា​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី​២០ មេ​សា ឆ្នាំ​២០១៥ នៅ​វត្ត​ព្រះ​ឥន្ទ​កោ​សា លោកស្រី​ក​ន្ថា រ៉ា​វី​ន ប្រធាន​មូលនិធិ​ងិ​ន​កា​រ៉េ​ត សម្រាប់​កម្ពុជា និង​សាលា​រចនា​វិចិត្រសិល្បៈ​សម្តេចព្រះ

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី​២០ មេ​សា ឆ្នាំ​២០១៥ នៅ​វត្ត​ព្រះ​ឥន្ទ​កោ​សា លោកស្រី​ក​ន្ថា រ៉ា​វី​ន ប្រធាន​មូលនិធិ​ងិ​ន​កា​រ៉េ​ត សម្រាប់​កម្ពុជា និង​សាលា​រចនា​វិចិត្រសិល្បៈ​សម្តេចព្រះរៀម​បុប្ផា​ទេវី​ឈូកស​បន្ទាយស្រី ដែល​មាន​សម្តេចព្រះរៀម​បុប្ផា ទេវី ជា​ព្រះប្រធាន​កិត្តិយស បាន​រៀបចំ​ឱ្យ​ក្រុម​សិល្បៈ​អង្គរ​សក្តិ​សិទ្ធិ​សម្តែង​យីកេ​រឿង «​ទុំ​ទាវ​» ដើម្បី​ឱ្យ​មហាជន​ក្នុង​ក្រុង​សៀមរាប​បាន​ទស្សនា និង​ជួយ​លើក​ស្ទួយ​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ ។

ភ្ញៀវ​កិត្តិយស​ចូលរួម​ក្នុង​ឱកាស​នោះ​មាន លោកស្រី​អាន លឺ​មេ​ត ប្រធាន​អង្គការ​យូ​ណេ​ស្កូ​ប្រចាំ​កម្ពុជា ព្រមទាំង​មន្ត្រី​សង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ច្រើន​កុះករ ។

លោកស្រី​ក​ន្ថា រ៉ា​វី​ន មាន​ប្រសាសន៍​ថា ការ​រៀបចំ​សម្តែង​យីកេ​រឿង «​ទុំ​ទាវ​» សម្រាប់​សិល្បករ​-​សិល្ប​ការិនី​បាន​បញ្ចេញ​ទេព​កោសល្យ និង​ដើម្បី​មហាជន​នៅ​ក្រុង​សៀមរាប​បាន​ទស្សនា​កម្សាន្ត​ផង ។ ការ​សម្តែង​យីកេ​រឿង ទុំ​ទាវ​នេះ ព្រះ​ចៅអធិការ​វត្ត​បាន​ជួយ​ផ្សព្វផ្សាយ​និង​ប្រមូល​ពុទ្ធបរិស័ទ​ចូលរួម​ទស្សនា​ដើម្បី​លើក​ស្ទួយ​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ ៕