ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ថ្មី​ វណ្ណ ម៉ូ​នី​កា​ ត្រៀម​ប្តឹង​អតីត​គូស្នេហ៍​រឿង​គំរាម​បង្ហោះ​រូប​ស្រាត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង​វណ្ណ ម៉ូ​នី​កា បាន​រៀបចំ​ដាក់​ពាក្យ​ប្តឹង​ពាក់ព័ន្ធ​ទៅ​នឹង​ការគំរាម​បង្ហោះ​រូប​ស្រាត​របស់​នាង​តាម​បណ្តាញ​សង្គម​ហ្វេ​ស
ប៊ុ​ក​ពី​អតីត​គូស្នេហ៍​របស់​នាង​ដែល​ជា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង​វណ្ណ ម៉ូ​នី​កា បាន​រៀបចំ​ដាក់​ពាក្យ​ប្តឹង​ពាក់ព័ន្ធ​ទៅ​នឹង​ការគំរាម​បង្ហោះ​រូប​ស្រាត​របស់​នាង​តាម​បណ្តាញ​សង្គម​ហ្វេ​ស
ប៊ុ​ក​ពី​អតីត​គូស្នេហ៍​របស់​នាង​ដែល​ជា​អ្នកដឹកនាំ​សម្តែងក្នុង​ផលិតកម្ម​ថោ​ន ។

នាង​វណ្ណ ម៉ូ​នី​កា បាន​ចាត់​ទុក​ការ​គំរាម​ពី​អតីត​គូស្នេហ៍​របស់​នាង​ថា ជា​ចេតនា​ចង់​ធ្វើ​ឲ្យ​នាង​ខូច​កេរ្តិ៍ឈ្មោះ​ក្នុង​នាម​ជា​តារា​សម្តែង​មួយ​រូប ខណៈ​ពេល​ដែល​ចំណង​ស្នេហ៍​រវាង​នាង និង​បុរស​ម្នាក់​នោះ​កាត់​ផ្តាច់​គ្មាន​ផ្លូវ​បក​ក្រោយ​វិញ​ឡើយ ។ គម្រោង​ដាក់​ពាក្យ​ប្តឹង​របស់​នាង​ម៉ូ​នី​កា​ក្នុង​ករណី​ដែល​លោក វ៉ា​ត លី​ម៉េ​ង អតីត​គូស្នេហ៍​ហ៊ាន​បញ្ចេញ​រូបភាព​ស្រាត​របស់​នាង​នេះ នាង​បញ្ចេញ​ឲ្យ​ដឹង​ជា​សាធារណៈ​តាម​រយៈ​ការ​ប្រាប់​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ និង​ទម្លាយ​រឿងហេតុ​នេះ​តាម​រយៈ​សារ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​នេះ ។

ការ​ដាក់​ពាក្យ​ប្តឹង​របស់​វណ្ណ ម៉ូ​នី​កា គឺ​ធ្វើ​ឡើង​ដើម្បី​ការពារ​ខ្លួន​ទុកជា​មុន​ប៉ុណ្ណោះ ក្នុង​ករណី​ដែល​អតីត​គូស្នេហ៍​បង្ហោះ​រូប​ស្រាត​របស់​នាង​មែន​នោះ ប៉ុន្តែ​នាង​សម្តែង​ការ​មិន​ខ្លាចរអា​ចំពោះ​សារ​គំរាម​ពី​អតីត​គូស្នេហ៍​របស់​នាង​ឡើយ ដោយ​សំអាង​ថា នាង​មិន​មាន​រូប​ស្រាត​សូ​ម្បី​តែ​មួយ​សន្លឹក ផ្ទុយ​ទៅ​វិញ​ប្រសិនបើ​មាន​នោះ​គឺជា​រូប​កាត់ត​ប៉ុណ្ណោះ​។

វណ្ណ ម៉ូ​នី​កា បាន​សរសេរ​សារ​មួយ​បកស្រាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​នាង​ខ្ញុំ​សូម​បកស្រាយ​រឿង​លោក​វ៉ា​ត លី​ម៉េ​ង​គាត់​គំរាម​ខ្ញុំ​ពី​បទ​ចង់​បង្ហោះ​រូប​ស្រាត ការណ៍​ពិត​នាង​ខ្ញុំ​មិន​ខ្លាច​អ្វី​ទាំងអស់ ព្រោះ​នាង​ខ្ញុំ​គ្មាន​រូបភាព​ស្រាត ឬ​ក៏​អាសអាភាស​អី​នោះ​ឡើយ ។ នាង​ខ្ញុំ​ជានា​រី​ខ្មែរ​ម្នាក់​មិន​អាច​មាន​រូប​អាសអាភាស​សូ​ម្បី​តែ​មួយ​សន្លឹក​ឡើយ ព្រោះ​ខ្ញុំ​ស្រឡាញ់​ពូជពង្សវង្សត្រកូល​របស់ខ្ញុំ​ណាស់ មិន​អាច​ធ្វើ​អ្វីមួយ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​របស់ខ្ញុំ​ឡើយ​។ នេះ​គ្រាន់តែ​ពាក្យ​គំរាម​ដើម្បី​ឲ្យ​ខ្ញុំ​ធ្លាក់​កូដ​ពី​សិល្បៈ​ប៉ុណ្ណោះ គាត់​មិន​អាច​ធ្វើ​អ្វី​ឈ្នះ​នាង​ខ្ញុំ​ទើប​គាត់​ប្រើ​វិធី​បែប​នេះ ព្រោះ​នាង​ខ្ញុំ​ជា​ស្រី​អាច​ប៉ះពាល់​កិត្តិយស​បាន​គ្រប់ពេល ។ កើតជា​មនុស្ស​ប្រុស​ចង់​យកឈ្នះ​មនុស្ស​ស្រី​ដ៏​ទន់ខ្សោយ ម្នាក់​ដោយ​ប្រើ​វិធី​នេះ​វា​ហាក់ដូចជា​ថោកទាប​ពេក​ហើយ​» ។
វណ្ណ ម៉ូ​នី​កា បាន​បន្ថែម​ថា «​នាង​ខ្ញុំ​ពិតជា​ធុញទ្រាន់​នឹង​អំពើ​ប្រុស​ម្នាក់​នេះ​ណាស់​ព្រមទាំង​មនុស្ស​មួយ​ចំនួន​ដែល​ច្រណែន​នាង​ខ្ញុំ​។ នាង​ខ្ញុំ​មិន​ចង់​មានរឿង​ជាមួយ​អ្នក​ណា​ឡើយ តែ​សំបូរ​តែ​គេ​មក​និយាយ​មួលបង្កាច់​ខ្ញុំ​។

អ្នកខ្លះ​ថា ខ្ញុំ​ជុំពាក់​លុយ​គេ សុទ្ធតែ​រឿង​មិន​ពិត​ឡើយ​។ ខ្ញុំ​សុំ​ផ្តាំ​ទៅ​មនុស្ស​មួយ​ចំនួន​ដែល​មិនមែន​ជា​រឿង​របស់​ខ្លួន​មិនបាច់​ខំ​អែបអប​មនុស្ស​ប្រុស​ម្នាក់​ហ្នឹង​នោះ​ទេ ហើយ​និយាយ​បង្ខូច​ពី​ខ្ញុំ​គ្រប់យ៉ាង ខ្ញុំ​សុំ​ទៅ​ចុះ សម្រាក​ទៅ ។ ខ្ញុំ​ឆ្ងល់​ណាស់​មនុស្ស​បែក​គ្នា​យូរ​មក​ហើយ ចុះ​ហេតុ​អី​បានជា​នៅ​តែម​កតាម​ចងកម្ម​ចងពៀរ​ខ្ញុំ​ដល់​ណា​ទៀត ។ ឥឡូវ​ផ្ញើ​សារ​មក​គំរាម​ខ្ញុំ​ទៀត សុទ្ធតែ​ថា​គេ​នឹង​ផុស​រូប​ស្រាត​របស់ខ្ញុំ​ទៅ​វិញ ខ្ញុំ​មិន​ខ្លាច​ឡើយ​ព្រោះ​ខ្ញុំ​គ្មាន​រូប​ស្រាត​អី​នោះ​ទេ តែ​កុំ​ឲ្យ​តែ​យក​រូប​ខ្ញុំ​កាត់​តទៅ​បាន​ហើយ ប៉ុន្តែ​ខ្ញុំ​នឹង​ដាក់​ពាក្យ​ប្តឹង​ពី​បទ​គំរាម​បង្ហោះ​រូប​ស្រាត​របស់ខ្ញុំ​» ។

ពាក់ព័ន្ធ​រឿង​នោះ​លោក វ៉ា​ត លី​ម៉េ​ង ឆ្លើយ​តប​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​ដោយ​ខ្លី​ថា​«​សូមទោស​ខ្ញុំ​មិន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​យកចិត្ត​ទុក​ពី​រឿង​នេះ​ទេ ពីព្រោះ​ខ្ញុំ​រវល់​ខ្លាំង​ណាស់​ជាមួយ​ការងារ​របស់ខ្ញុំ ។ អ្វី​ដែល​នាង​ចង់​ធ្វើ គឺ​ស្រេច​តែ​លើ​នាង​ចុះ​» ៕