ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេខ្ចីម៉ូតូស៊ីដាច់ លួច​ម៉ូតូ​គេ​ដើម្បី​លក់​យក​លុយ​ទៅ​ផ្ទះ​វិញ​ ត្រូវ​ចាប់​ខ្លួន

8 ឆ្នាំ មុន

​ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ចោរ​ស្ទើ​រភ្លើង​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​តែ​មិន​បាន​សម្រេច នៅ​ចំណុច​ផ្សារ​ចំការ​.​គ ហៅ​ផ្សារ​ថ្មី ស្ថិត​ក្នុង​ភូមិកំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ចោរ​ស្ទើ​រភ្លើង​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​តែ​មិន​បាន​សម្រេច នៅ​ចំណុច​ផ្សារ​ចំការ​.​គ ហៅ​ផ្សារ​ថ្មី ស្ថិត​ក្នុង​ភូមិកំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈ​ពេល​ដែល​ម្ចាស់​ម៉ូតូ​ជិៈ​យក​មក​ទុក​ក្បែរ​តូប​មិន​បាន​ដក​សោរួច​ដើរ​ចូល​ក្នុង​តូប ត្រូវ​បាន​នគរបាល​ការពារ​ផ្សារ​ និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ស្ទាក់​ដេញចាប់​បាន​យក​មក​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ​ កាល​ពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០១៥ ដើម្បី​សាកសួរ​ចម្លើយ​ និង​រៀបចំ​បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

​លោក​វរសេនីយ៍ត្រី​ស៊ីវ សុ​ជាតិ អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​សុខ នៅ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ​ 1C-1345 មាន​ម្ចាស់​ឈ្មោះលី  ឆាប ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ចំការ​.​គ ហៅ​ផ្សារ​ថ្មី​ ។

​លោក​អធិការ​បាន​បញ្ជាក់​ថា​ ដំបូង​ម្ខា​ស់​ម៉ូតូ​បាន​ជិៈ​ម៉ូតូទៅ​ផ្សា​រ​ទុក​ក្បែរ​តូប​របស់​ខ្លួន​ដោយ​មិន​បាន​ដក​សោ​ចេញពី​ម៉ូតូ​ រួច​បាន​ដើរទៅ​ក្នុង​តូប​ ស្រប​ពេល​នោះ​ស្រាប់​តែ​ឮ​សម្រេង​ម៉ូតូ​ក៏​ចេញ​មក​មើល​ម៉ូតូ​របស់​ខ្លួន​ស្រាប់តែ​បាត់ និង​ឃើញ​ជនសង្ស័យ​កំពុង​ជិៈ​ចេញ​ក៏​ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ ខណៈនោះ​កម្លាំង​នគរបាល​ការពារ​ផ្សារ​ និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ដេញ​តាម​ចាប់​ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ ដើម្បី​ស្រួល​គេចខ្លួន​ តែ​ត្រូវ​ចាប់​បាននៅ​ខាងក្រោយ ។​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​និយាយ​ថា​ ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ គ្មាន​ឪពុក​ម្តាយ​ រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា គេ​មាន​ម៉ូតូ​១​គ្រឿង​មក​ពី​ភ្នំពេញ​ជាមួយ​មិត្ត​ភក្តិ មក​ដល់​ខេត្តបន្ទាយមានជ័យ ស្រាប់តែ​មិត្ត​ភក្តិ​ខ្ចី​ម៉ូតូ​ស៊ីដាច់​មិនឃើញ​មក​វិញ ក៏​​លួច​ម៉ូតូ​នេះ​ដើម្បី​លក់​យក​លុយ​ទៅ​ផ្ទះ​វិញ​ ។

​ផ្អែក​តាម​សកម្មភាព​បង្ក្រាប​ជាក់ស្តែង​ និង​ចម្លើយ​សារភាព ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត ចំណែក​ម៉ូតូ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ ៕​