ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពោង​សុវត្ថិភាព​ផ្ទុះ​បំប៉ោង​ដែរ​ទេ ខណៈ​រថយន្ត​រង​ការ​បុក​ទង្គិច​ផ្នែក​ខាងក្រោយ

9 ឆ្នាំ មុន

ពោង​ខ្យល់​ការពារ​សុវត្ថិភាព​របស់​រថយន្ត​ត្រូវ​បាន​រចនា​ទ្បើ​ង ដើម្បី​ការពារ​អ្នកបើកបរ​និង​បង្ការ​កុំឱ្យ​មាន​របួស​ក្នុង​ព្រឹត្តិការណ៍​គ្រោះថ្នាក់​បុក​ទង្គិច​ធ្ងន់ធ្ងរ​ណាមួយ ។

ពោង​ខ្យល់​ការពារ​សុវត្ថិភាព​របស់​រថយន្ត​ត្រូវ​បាន​រចនា​ទ្បើ​ង ដើម្បី​ការពារ​អ្នកបើកបរ​និង​បង្ការ​កុំឱ្យ​មាន​របួស​ក្នុង​ព្រឹត្តិការណ៍​គ្រោះថ្នាក់​បុក​ទង្គិច​ធ្ងន់ធ្ងរ​ណាមួយ ។

ខាងក្រោម​នេះ​គឺជា​សេចក្តីណែនាំ​អំពី​ដំណើរ​នៃ​ការ​បំផ្ទុះ​ចេញ​របស់​ពោង​សុវត្ថិភាព ដើម្បី​សង្គ្រោះ​អ្នក​ជិះ​ក្នុង​រថយន្ត​៖

ក​/​ការ​បុក​ទង្គិច​ក្នុង​អត្រា​ល្បឿន​លឿន
លទ្ធភាព​ដែល​អាច​ឱ្យ​ពោង​ខ្យល់​បំផ្ទុះ​ចេញ​មក​សង្គ្រោះ​បាន​វា​លែង​តែ​រថយន្ត​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​បុក ឬ​ប៉ះទង្គិច​ធ្ងន់ធ្ងរ ។ ក្នុង​នោះ​មាន​ដូច​ជា កម្រិត​ល្បឿន​បើកបរ​១៩​គី​ទ្បូ​ម៉ែត្រ ទៅ​២៤​គី​ទ្បូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ខណៈ​រថយន្ត​បុក​ប៉ះ​និង​វត្ថុ​រឹង ឬ​ក៏​៤០​គី​ទ្បូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង រថយន្ត​បុក​ប៉ះ​ជាមួយ​រថយន្ត​ដទៃ ទើប​ពោង​ខ្យល់​អាច​ផ្ទុះ​ចេញ​មក​បាន ។

ខ​/​ទីតាំង​ឧបករណ៍​ផ្តល់​ដំណឹង​ជា​មុន (​សិន​ស័​រ​)
រថយន្ត​ដែល​មាន​ពោង​ខ្យល់​មិន​ទាន់​ខូច​នៅ​ប្រើប្រាស់​បាន​មាន​ឧបករណ៍​សិន​ស័​រ​ប្រាប់​ពី​គ្រោះថ្នាក់​បុក​ទង្គិច​ចន្លោះ​ពី​១​ទៅ​៣​គ្រឿង ហើយ​ក្នុង​ចំណោម​ឧបករណ៍​ទាំង​៣​នោះ គឺ​វា​ស្ថិត​នៅ​តំបន់​ផ្នែក​ខាង​មុខ ដែល​ងាយ​បុក​ប៉ះ​មុនគេ ឬ​ស្ថិត​នៅ​ក្បែរ​ជ្រុង​នៃ​កាង​មុខតែ​ម្តង ។ ពោង​ខ្យល់​ភាគច្រើន​ត្រូវ​បាន​រចនា​ទ្បើ​ង ដើម្បី​ការពារ​អ្នក​ជិះ​ក្នុង​រថយន្ត​អំ​ទ្បុ​ង​ពេល​រថយន្ត​ជួប​ហេតុការណ៍​បុក​ទង្គិច ហើយ​ក៏​ពុំ​មាន​ន័យ​ថា ពោង​ខ្យល់​ទាំងនោះ​នឹង​ផ្ទុះ​ចេញ​មក​ក្រៅ​នៅ​ពេល​មានការ​បុក​ពី​ផ្នែក​ខាងក្រោយ​ដែរ ។ នេះ​បើ​តាម​ប្រភព​ទីភ្នាក់ងារ AA1 Car ។

គ​/​វាំងនន​ខ្យល់​សុវត្ថិភាព​ផ្នែក​ខាងក្រោយ
បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​ចំនួន​ផលិត​ពោង​ខ្យល់​សុវត្ថិភាព ដោយ​រចនា​ទ្បើ​ង​យ៉ាង​ជាក់លាក់​ដើម្បី​ការពារ​អ្នកបើកបរ​ក្នុង​អំ​ទ្បុ​ង​ពេល​រថយន្ត​រង​ការ​បុក​ទង្គិច​ពី​ផ្នែក​ខាងក្រោយ​។ ពោង​ខ្យល់​នេះ​គេ​ឱ្យឈ្មោះ​ថា វាំងនន​ខ្យល់​ការពារ​សុវត្ថិភាព ឬ​ពោង​ចំហៀង​ដែល​មាន​មុខងារ​ការពារ​អ្នក​អង្គុយ​កៅអី​ក្រោយ​ផង​ដែរ តាម​រយៈ​ការ​បំផ្ទុះ​ចេញពី​ទីតាំង​ផ្នែក​ខាងក្រោយ​ក្បាល​របស់​ពួក​គេ ៕