ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​ប្រដាប់​អាវុធ​ប្លន់​ផ្ទះ​ផ្ទេរ​ប្រាក់​វី​ង​យក​បាន​ប្រាក់​៣១​លាន​៤​ពាន់​ដុល្លារនិង​មាស​៥​ជី​

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​វែង​ខ្លី​៣​ដើម ​ចេញ​ធ្វើ​សកម្មភាព​ប្លន់ ​និង​បា.ញ់ប្រហារ​យ៉ាង​ឃោ​រឃៅ​ បណ្តាល​ឲ្យ​លោកគ្រូ​បង្រៀន​ម្នាក់​ ស្លា.ប់​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្លុកឈាម​ យ៉ាង​អាណោចអាធម៌ ​និង​ប្លន់​យក​ប្រាក់​អស់​៣១​លាន​រៀល

ខេត្តស្វាយរៀង ៖ ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​វែង​ខ្លី​៣​ដើម ​ចេញ​ធ្វើ​សកម្មភាព​ប្លន់ ​និង​បាញ់ប្រហារ​យ៉ាង​ឃោ​រឃៅ​ បណ្តាល​ឲ្យ​លោកគ្រូ​បង្រៀន​ម្នាក់​ ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្លុកឈាម​ យ៉ាង​អាណោចអាធម៌ ​និង​ប្លន់​យក​ប្រាក់​អស់​៣១​លាន​រៀល ​ប្រាក់​ដុល្លារ​៤,០០០​ដុល្លា និង​​មាស​៥​ជី ​។ ករណី​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ប្លន់​ផ្ទះ​ផ្ទេ​រ​ប្រាក់​វី​ង​នេះ​ កើតឡើង​កាលពីវេលា​ម៉ោង​៦ ​និង​២០​នាទី​ល្ងាច ​ថ្ងៃ​ទី​២១​ មេ​សា​ ២០១៥​ នៅ​ភូមិ​បុស្ស​គី​រី ​ឃុំ​អណ្តូង​ពោធិ​ ស្រុក​រមាស​ហែក​ ។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ​ គង់ ​យឿ​ន ​ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជា​គ្រូបង្រៀន​ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​ ត្រូវ​ក្រុម​ចោរ​បាញ់ប្រហារ​ចំនួន​៣​គ្រាប់ ​ចំ​ភ្លៅ​១​គ្រាប់ ​និង​ផ្លោ​ក​នោម​២​គ្រាប់ ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ ​នៅ​នឹង​កន្លែង ​។

ប្រភព​ដ​ដែល​បន្ត​ទៀត​ថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ក្រុម​ចោរ​ប្រដាប់​អាវុធ​មាន​គ្នា​ប្រហែល​៣​ទៅ​៤​នាក់ ​ប្រដាប់​ដោយ​អាវុធ AK47 ​មួយ​ដើម​ និង​អាវុធ​ខ្លី​២​ដើម​ ចូល​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ផ្ទេរ​ប្រាក់​វី​ង ​ជា​ផ្ទះ​របស់​ឈ្មោះ​ អ៊ិ​ន ​សា​រ៉ា​ន ​ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ នៅ​ភូមិ​បុស្ស​គី​រី ​ឃុំ​អណ្តូង​ពោធិ​ ហើយ​ខ​ណៈ​ក្រុម​ចោរ​កំពុង​ធ្វើ​សកម្មភាព​ប្លន់​នោះ​ លោកគ្រូ​គង់​ យឿ​ន ​បាន​ចូល​ទៅ​ជួយ​ ក៏​ត្រូវ​ក្រុម​ចោរ​បាញ់ប្រហារ​ចំនួន​៣​គ្រាប់ ​ត្រូវ​ចំ​ភ្លៅ​១​គ្រាប់ ​និង​ចំ​ផ្លោ​ក​នោម​២​គ្រាប់ ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ ​នៅ​ក្នុង​ថ្លុកឈាម ​ហើយ​ក្រុម​ចោរ​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​ បើក​គេចខ្លួន​ដោយ​សុ​វត្តិភាព ​កន្លះ​ម៉ោង​ក្រោយមក​ សមត្ថកិច្ច​នគ​បាល​ក៏​មក​ពិនិត្យ​កន្លែង​កើតហេតុ​ និង​ដាក់​កម្លាំង​ស្ទាក់​គ្រប់​ច្រកល្ហក​ នៅ​តែ​មិនឃើញ​ក្រុម​ចោរ​ឡើយ​ ។ រីឯ​សព​លោកគ្រូ​បង្រៀន ​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។ ប្រជាពលរដ្ឋ​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ថា ក្រុម​ចោរប្លន់​ទាំង​ក្បាល​ប្រ​លប់​មិន​គួរ​ណាសមត្ថកិច្ច​ស្ទាក់​ចាប់​មិន​បាន ​តើ​សង្ឃឹម​អី​ឯណា​ទៅ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ ?