ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ប៊ី​ល​ហ្គេ​ត បរិច្ចាគ​ប្រាក់​១,៥០០​លាន​ដុល្លារ​ជួយ​ដល់​ស្ដ្រី និង​កុមារ​តាម​បណ្ដា​ប្រទេស​ក្រីក្រ

  • Text Size

ដោយ ៖ សា​ម៉​ន

ថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ០៩:២៧

លោក​ប៊ី​ល​ហ្គេ​ត បាន​ប្រកាស​ក្នុង​ពេល​ថ្លែងសុន្ទរកថា

គេហទំព័របរទេស

លោក​ប៊ី​ល​ហ្គេ​ត បាន​ប្រកាស​ក្នុង​ពេល​ថ្លែងសុន្ទរកថា

សប្បុរសធម៌ ជា​ច្រើន​ទៀត

លោកស្រី​មេ​លី​ន​ដា ហ្គេ​ត ប្រពន្ធ​របស់លោក​ប៊ី​ល​ហ្គេ​ត បាន​ប្រកាស​ក្នុង​ពេល​ថ្លែងសុន្ទរកថា​ស្ដី​ពី​សុខភាព​ស្ដ្រី​ដែល​រៀបចំ​ឡើងនៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​កាលពី​ថ្ងៃ​ទី​៧ មិថុនា ថា ប្រាក់​បរិច្ចាគ​ថ្មី​ដែល​មាន​ចំនួន​១.៥០០លាន​ដុល្លារ​នឹង​យក​ទៅ​ប្រើប្រាស់​នៅ​តំបន់ថ្មី​ៗ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ស្ដ្រី និងកុមារ នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​សំរាប់​ចាក់ថ្នាំ​បង្ការ​ដល់​កុមារ​ការពារ​ការ​រលាក​សួត រាករូស ជំងឺគ្រុនចាញ់ វីរុស HIV ដោយ​មាន គំរោង​ចំណាយ​ប្រាក់​ក្នុងអំឡុងពេល​៥​ឆ្នាំ ខាង​មុខ ។

ប្រពន្ធ​របស់​លោក​ប៊ី​ល​ហ្គេ​ត សន្យា​ថា​នឹងជួប​ពិគ្រោះ​ជាមួយ​អ្នកដឹកនាំ​នៅ​លើ​ពិភព លោក​ទាំង​ក្នុង​ប្រទេស​មាន​ស្ដុកស្ដម្ភ និងប្រទេស​ក្រីក្រ​ដើម្បី​ស្នើ​សុំ​ឱ្យ​ពួក​គេ​ចាត់ចែង ដល់​ស្ដ្រី និង​កុមារ​ជា​រឿង​ចម្បង​ក្នុង​គោលនយោបាយ​ជាតិ ។
ក្នុង​កិច្ចប្រជុំ​ស្ដី​ពី​សុខភាព​ស្ដ្រី​កាលពី​ថ្ងៃ ទី​៧ មិថុនា ក្នុង​សេចក្ដីថ្លែងការណ៍​របស់លោក​បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN​) បាន​ទាមទារ​ឱ្យរ​ដ្ឋាភិ​បាល​នៅ​លើ​ពិភពលោក​សហការ​ជាមួយអង្គការសហប្រជាជាតិ​ដើម្បី​ជួយ​កែទំរង់សុខភាព​របស់​ស្ដ្រី និង​កុមារ​តាម​ទិស​ដៅ ដែល​អង្គការសហប្រជាជាតិ​កំណត់ទុកក្នុង​ឆ្នាំ​២០១៥ ។
លោក​បាន គី​មូ​ន បាន​ថ្លែង​ថា “​យើង ត្រូវ​តស៊ូ​ដើម្បី​សុខភាព​ស្ដ្រី​តាម​ធនធាន​សរុប និង​ពេលវេលា​ទាំងអស់​ដែល​យើង​មាន​។ នៅពេល​យើង​ជួយ​សហការ​គ្នា​នឹង​ទទួល​បាន ជោគជ័យ​ក្នុង​ការ​ជួយ​ស្ដ្រី និង​កុមារ​”​។

ចំណែក​រដ្ឋមន្ដ្រី​ក្រសួងការបរទេសអា​មេ​រិ​ក លោកស្រី ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ថ្លែង​ថា អា​មេ​រិ​ក​នឹង​ចូលរួម​បរិច្ចាគ​ចំនួន ៦៣.០០០​ដុល្លារ​សំរាប់​ជួយ​ឧបត្ថម្ភ​ប្រទេសផ្សេង​ៗ​ក្នុង​ការ​ទ្រទ្រង់​ប្រព័ន្ធ​សុខាភិបាល ជា​ពិសេស​លើ​ផ្នែក​សុខភាព​របស់​ស្ដ្រី ទារក ទើប​កើត​ដំបូង និង​កុមារ ។
ក្នុង​កិច្ចប្រជុំ​នោះ​មាន​តំណាង​ចូលរួម​ទាំង បុរស និង​ស្ដ្រី​ប្រហែល​៣.៥០០​នាក់ ដោយសង្ឃឹមថា អ្នកចូលរួម​ទាំងអស់​នឹង​រួម​គ្នាអំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ផ្សេង​ៗ និង​អ្នក​បរិច្ចាគ​ផ្នែក​ឯកជន​ជួយ​គ្នា​បរិច្ចាគ​ប្រាក់​ឱ្យ​បាន១២.០០០​លាន​ដុល្លារ​សំរាប់​ជួយ​លើ​ផ្នែកផ្ដល់​កំណើត​នៅ​ទូ​ទាំង​ពិភពលោក ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd