ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ម្នាក់​​បា.ញ់​ទាហាន​ម្នាក់​ទៀត​ស្លា.ប់ ដោយ​សារ​តែ​ទំនាស់​ពាក្យ​សំដី​ពេល​លេង​បៀ

9 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ ៖ ទាហាន​ម្នាក់​បាន​ស្លា.ប់​ក្នុង​ថ្លុក​ឈាម​នៅ​លើ​ផ្ទះ​របស់​ខ្លួន​ឯង​ដោយ​សារ​ទាស់​គ្នា​រឿង​លេង​ល្បែង​ហើយ​ប្រើ​ចុង​កាណុង​ដើម្បី​ពន្លត់​កំហឹង​របស់​ខ្លួន ទី​បំផុត​ម្នាក់​បាន​ស្លា.ប់​ ឯ​ម្នាក់​ទៀត​រត់​គេច​ខ្លួន​ចូល​ព្រៃ​បាត់ ។

ខេត្ត​ព្រះវិហារ ៖ ទាហាន​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុក​ឈាម​នៅ​លើ​ផ្ទះ​របស់​ខ្លួន​ឯង​ដោយ​សារ​ទាស់​គ្នា​រឿង​លេង​ល្បែង​ហើយ​ប្រើ​ចុង​កាណុង​ដើម្បី​ពន្លត់​កំហឹង​របស់​ខ្លួន ទី​បំផុត​ម្នាក់​បាន​ស្លាប់​ ឯ​ម្នាក់​ទៀត​រត់​គេច​ខ្លួន​ចូល​ព្រៃ​បាត់ ។ ហេតុ​ការណ៍​ដ៏​សាហាវ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦ និង​០៥​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៥ នៅ​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុង​ភូមិ​រុងរឿង៤ ឃុំ​មរតក ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិហារ ។

លោក​ញ៉ែម សុភាព អធិការ​រង​ទទួល​បន្ទុកព្រហ្មទណ្ឌ​ស្រុក​ជាំ​ក្សាន្ត​បាន​ឱ្យ​ដឹង​ថា ករណី​ទំនាស់ដែល​កើត​ចេញ​ពី​ការ​លេង​បៀ​រហូត​ឈាន​ដល់​ប្រើ​ប្រាស់​កាំ​ភ្លើង​អាកាបាញ់​សម្លាប់​យ៉ាង​សាហាវ​ដូច​បាញ់​ចាប​នេះ​គឺ​ជន​ដៃ​ដល់​ និង​ជន​រង​គ្រោះ​បាន​ទាស់​សំដី​គ្នា​ជា​យូរ​មក​ហើយ ហើយ​ពេល​លេង​បៀ​ជុំ​គ្នាក៏​ទាស់​សំដី​គ្នា​ទៀត ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​គំរាម​ដក​កាំភ្លើង​ខ្លី​បាញ់​ក្បាល​ជន​ដៃ​ដល់​ទៀត ។ ដោយ​ទ្រាំ​និង​ពាក្យ​សំដី​មិន​បាន និង​ដោយ​សារ​មាន​គំនុំ​ជា​យូរ​មក​ហើយ​ផង​នេះ ជន​ដៃ​ដល់ក៏​ទាញ​កាំភ្លើងអាកា៤៧​ដែល​នៅ​ជិត​ខ្លួន​បាញ់​ជន​រង​គ្រោះ​ចំនួន​៣​គ្រាប់​ស្លាប់​ភ្លាម​មួយ​រពេច ហើយ​ក៏​រត់​គេច​ខ្លួន​ចូល​ព្រៃ​បាត់​ដោយ​យក​ទាំង​កាំភ្លើង​អាកា​៤៧​ទៅ​ជាមួយ​ផង បន្សល់​ទុក​តែ​សាក​សព​ជន​រង​គ្រោះ​នៅ​ផ្ទះ​ប៉ុណ្ណោះ ។

លោក​អធិការ​រង​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត​មាន​ឈ្មោះ​ព្រា ទូច ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ឯក មាន​តួនាទី​ជា​ អនុប្រធាន«គ» និង​ជា​មេ​បញ្ជាការ​រង​អនុសេនាធំ​លេខ​៣​ ចំណុះ​វរសេនាតូចលេខ​៣៩៤ នៃកង​ពល​លេខ​៩ រី​ឯ​ជន​ដៃ​ដល់​ជា​ទាហាន​ក្នុង​អង្គភាព​ជា​មួយ​គ្នា​មាន​ឈ្មោះ​ហេង ប្រុស អាយុ​៣៨​ឆ្នាំ ឋានៈ​នាយ​សំណង់, អនុប្រធាន«គ» និងជា​មេ​បញ្ជាការ​រង​អនុសេនាធំ​លេខ​៣ ចំណុះ​វរសេនាតូច​លេខ​៣៩៤ នៃ​កង​ពល​លេខ​៩ បាន​រត់​ចូល​ព្រៃ​បាត់​ដោយ​​យក​កាំ​ភ្លើង​ដែល​ធ្វើ​សកម្ម​ភាព​ទៅ​ជា​មួយ​ផង ។

លោកវរសេនីយ៍ទោអ៊ុំ សារិន ប្រធាន​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ដែល​បាន​ចុះ​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ជា​ទាហាន​ដែល​ត្រូវ​ជន​ដៃ​ដល់​បាញ់​ស្លាប់​នៅ​លើ​ផ្ទះ​ដោយ​កាំ​ភ្លើង​អាកា​៤៧ គឺ​បាញ់​ចំ​ដើម​ទ្រូង​២​គ្រាប់ និង​ដៃ​ឆ្វេង​១​គ្រាប់​បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​លើ​ផ្ទះ​កន្លែង​កើត​ហេតុ ។

ក្រោយ​ពិនិត្យ​សាក​សព​រួច សមត្ថកិច្ច​ជំនាញ​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​ទៅ​ឱ្យ​សាមី​អង្គភាព​ដើម្បី​​ដឹក​​ទៅ​ស្រុក​កំណើត​នៅ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់​ចាម ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី ។

ព័ត៌​មាន​ចុង​ក្រោយ​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​រួម​មាន​នករបាល កង​រាជអាវុធហត្ថ រួមទាំង​សាមីអង្គភាព​កំពុង​ដុត​ដៃ​ដុត​ជើង​តាម​រក​​ជន​ដៃ​ដល់​រយៈ​ពេល​២​ថ្ងៃ​ហើយ​ដើម្បី​យក​មក​ផ្តន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ឱ្យ​ខាង​តែ​បាន ៕