ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុសចៅ​សង្កាត់​រង​ទួល​សង្កែ​ម្នាក់ ​ឆក់​​​ខ្សែ​.ក​បាន​ហើយ​ចៃដន្យជ្រុះ​កាបូបដៃ ជាប់អន្ទាក់ប៉ូលិស

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ត​កិច្ច​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា ធ្វើការ​ឃាត់ខ្លួន​កាលពី​វេ​ល​ម៉ោង​១០ និង​៣០​នាទី ថ្ងៃ​ទី​២១ ​មេ​សា ​នៅ​ចំណុច​ផ្លូវ​លេខ​២៧៤ កែង​ផ្លូវ​លេខ​៩៣ សង្កាត់​បឹង​ព្រលឹត ដោយ​ជាប់​ពាក់​ពន្ធ​ថា

រាជ​ធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ត​កិច្ច​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា ធ្វើការ​ឃាត់ខ្លួន​កាលពី​វេ​ល​ម៉ោង​១០ និង​៣០​នាទី ថ្ងៃ​ទី​២១ ​មេ​សា ​នៅ​ចំណុច​ផ្លូវ​លេខ​២៧៤ កែង​ផ្លូវ​លេខ​៩៣ សង្កាត់​បឹង​ព្រលឹត ដោយ​ជាប់​ពាក់​ពន្ធ​ថា ​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ.​ក​អ្នកដំណើរ​មុន​នេះ​៣​ថ្ងៃ ។

យុវជន​ដែល​សមត្ត​កិច្ច​ឃាត់ខ្លួន​នោះ​ឈ្មោះ​សុខ កក្កដា ​អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ទូរ​ស័ព្ទ ស្នាក់​នៅផ្ទះ​លេខ​១៥៧ ផ្លូវ​លេខ​៩០០ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដែល​គេ​ស្គាល់​ថា ​ជា​កូនចៅ​សង្កាត់​រង​ទួ​សង្កែ​ម្នាក់ ដោយសារ​គាត់​ធ្វើ​សកម្មភាព​ញឹក​ញ​ប់ ។

ទាក់ទិននឹង​ការ​ឃាត់ខ្លួន​យុវជន​ជា​ជនសង្ស័យ​ឆក់​ខ្សែ.​ក​ខាងលើ​នេះ ត្រូវ​បាន​មន្ត្រី​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា ​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥ និង​៥០​នាទី​ល្ងាច ​ថ្ងៃ​ទី​១៨ ​មេ​សា ២០១៥ យុវជន​រូប​នោះ ​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.ក ​ពី​នារីម្នាក់​អាយុ​៣៥​ឆ្នាំ ​នៅ​ចំណុច​មុខ​ធនាគារ​មួយ​ ស្ថិត​ក្នុង​សង្កាត់​វាលវង់ខណ្ឌ​៧​មក​រា ។

មន្ត្រី​នគរបាល​ខណ្ឌ​៧​មក​រា​បាន​បន្ត​ថា នៅពេល​យុវជន​រូប​នោះ​ ធ្វើ​សកម្មភាព​ឆក់​ខ្សែ.ក​ជន​រង​គ្រោះ​ ហើយជនសង្ស័យបាន​ជ្រុះ​កាបូបដៃ នៅ​កន្លែង​កើតហេតុ ដែល​នៅ​ក្នុង​កាបូបដៃ​នោះ​ មាន​កាត​សំគាល់​ខ្លួន​ផង​ដែរ ហើយ​ត្រូវ​បាន​ជន​រង​គ្រោះ​រើស​ទុក​យក​ទៅ​ប្តឹង​សមត្ត​កិច្ច ។ ក្រោយ​ពី​មាន​ពាក្យបណ្តឹង​ដែល​ភ្ជាប់​ជាមួយ និង​កាត​សំគាល់​ខ្លួន​នោះ សមត្ត​កិច្ច​បាន​កំណត់​មុខសញ្ញា​រួច​ជា​ស្រេច​ហើយ ព្រោះ​ជនសង្ស័យ​ធ្លាប់​មាន​ប្រ​វត្ត​ធ្វើ​សកម្មភាព​ឆក់ និង​ធ្លាប់​ត្រូវ​បាន​សមត្ត​កិច្ច​ធ្វើការ​ឃាត់ខ្លួន ដូច្នោះ​មិន​ពិបាក​ស្រាវជ្រាវ និង​ស្វែងរក​ចាប់​ខ្លួន​ទេ បានជា​ជាប់អន្ទាក់​របស់​កំលាំង​ល្បាត​នគរបាល​ខណ្ឌ​៧​មក​រា​នោះ ។

មន្ត្រី​នគរបាលបន្ត​ថា ជនសង្ស័យ​ម្នាក់​នេះ​ធ្វើ​សកម្មភាព​ឆក់​ កន្លង​មក​ភាគច្រើន​គឺ​តែ​ម្នាក់​ឯង និង​ជិះ​ម៉ូតូ​លឿន​បំផុត​ ពិបាក​នឹង​ដេញ​តាម​គាត់​ណាស់ លើក​នេះ​បើ​កុំ​តែ​គាត់​ជ្រុះ​កាបូបដៃ​ មាន​ជាប់​កាត​សំគាល់​ខ្លួន ​កុំ​អី​ពិបាក​ស្វែងរក​គាត់​បន្តិច ។ ក្រោយ​ពី​ឃាត់ខ្លួន​សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​និ​តិ​វិធី ៕