ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរប្លន់​ប្រដាប់​អាវុធ​បា.ញ់​ប្លន់​យក​បានលុយ​ជាង​៤០លាន​រៀលនៅស្រុក​រមាស​ហែក

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ នៅ​ប៉ុន្មាន​នាទី​មុខ​នេះ មាន​ករណី​ក្រុម​ចោរ​ប្រដាប់​អាវុធ​មួយ​ក្រុម បាន​ចូល​បា.ញ់​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​អ្នក​ភូមិ កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី ថ្ងៃ​ទី​២១ មេ​សា ២០១៥ នៅ​ភូមិ ឃុំ អណ្តូង​ពោធិ៍ ស្រុក​រមាស​ហែក

ខេត្តស្វាយរៀង ៖ នៅ​ប៉ុន្មាន​នាទី​មុខ​នេះ មាន​ករណី​ក្រុម​ចោរ​ប្រដាប់​អាវុធ​មួយ​ក្រុម បាន​ចូល​បាញ់​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​អ្នក​ភូមិ កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី ថ្ងៃ​ទី​២១ មេ​សា ២០១៥ នៅ​ភូមិ ឃុំ អណ្តូង​ពោធិ៍ ស្រុក​រមាស​ហែក ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានអោយ​ដឹង​ថា ក្រុម​ចោរប្លន់​ដែល​ចូល​មក​ប្លន់​បាន​បាញ់​សម្លាប់​បុរស​ម្នាក់​ដែល​ជា​ម្ចាស់ផ្ទះ ដោយ​យក​បានទ្រព្យ​សម្បត្តិ​មាន​តម្លៃ​មួយ​ចំនួន​ហើយ​បាន​គេចខ្លួន​ចេញ​ទៅ​បាត់ (​ព័ត៌មាន​បឋម​) ។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ចុះ​មក​អត្តរា​គម​ន៏​ភ្លាម​ៗ ហើយ​បាន​នឹង​កំពុង​ស្រាវជ្រាវ​រក និង​ដេញ​តាម​ក្រុម​ចោរ​ទាំងនោះ​ដែរ ។

ព័ត៌មាន​បន្ថែម​ពី​លោក​អធិការ​ស្រុក​រមាស​ហែក​បានអោយ​ដឹង​ថា ក្រុម​ចោរប្លន់​យក​បាន​លុយ​ជាង​៤០​លាន​រៀល ពី​អាជីវករ​ដូរ​លុយ នៅ​ភូមិ​ឃុំ​ខាងលើ រីឯ​ជន​រង​គ្រោះ​ដែល​ស្លាប់​ជា​ក្មួយ​របស់​អាជីវករ​ដូរ​លុយ​ដែល​ចូល​មក​ជួយ​ក៏​ត្រូវ​ក្រុម​ចោរ​បាញ់​សម្លាប់​នៅ​នឹង​កន្លែង​ផង​ដែរ ។ បច្ចុប្បន្ន​កងរាជអាវុធហត្ថ​ខេត្ត ស្រុក​សហការ​ជាមួយ ប៉ូលិស​ខេត្ត​ស្រុក កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ក្រុម​ចោរប្លន់​ទាំងនោះ​ ។