ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​រថយន្ត​​ស្លា.ប់​ពលករ​ខ្មែរ​៦នាក់ និង៨នាក់ទៀត​​រងរបួស​ នៅខេត្ត​ឈុនបុរី​

8 ឆ្នាំ មុន

តាមប្រភព​ពី «​ដេលីញូវ» របស់ថៃ កាលរសៀលពីថ្ងៃទី​២១ មេសា ២០១៥ នេះ​ផ្សាយ​ថា មានកើតឧបទ្ទវហេតុ​ក្រឡាប់​រថយន្ត​ដឹក​ពលករ​ខ្មែរ​​មួយ​គ្រឿង​ បង្កឱ្យស្លា.ប់​មនុស្ស​ចំនួន​៦នាក់ និង​ជាច្រើននាក់​ទៀ​ត​រងរបួស​ ដែលហេតុការណ៍នេះ​កើត​ឡើង​​កាលពី​វេលា

តាមប្រភព​ពី «​ដេលីញូវ» របស់ថៃ កាលរសៀលពីថ្ងៃទី​២១ មេសា ២០១៥ នេះ​ផ្សាយ​ថា មានកើតឧបទ្ទវហេតុ​ក្រឡាប់​រថយន្ត​ដឹក​ពលករ​ខ្មែរ​​មួយ​គ្រឿង​ បង្កឱ្យស្លាប់​មនុស្ស​ចំនួន​៦នាក់ និង​ជាច្រើននាក់​ទៀ​ត​រងរបួស​ ដែលហេតុការណ៍នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​​០២​ឈានចូល​ថ្ងៃទី២១ មេសា ២០១៥ ស្ថិត​នៅ​ក្នុង​ខេត្តឈុនបុរី ប្រទេស​ថៃ ។

ក្រោយ​ពេលកើតហេតុ ប៉ូលិស​ប្រចាំ​ស្រុក​ផានថង ខេត្ត​ឈុនបុរី ក៏នាំកម្លាំង​ឆ្ពោះទៅ​ចំណុច​កើតហេតុ ស្ថិត​ក្នុង​ឃុំកោះឡយ ស្រុក​ផាន​ថង ក៏ប្រទះ​ឃើញ​រថយន្ត​តូយ៉ូតា​វីហ្គោ​មួយគ្រឿង​លិចនៅក្នុង​អូរ​ ដោយ​មាន​​អ្នក​ស្លាប់​ចំនួន៦នាក់ ក្នុង​នោះ​មាន​អ្នកបើក​បរ​១​នាក់ (ជនជាតិថៃ) និងពលករ​ខ្មែរ​ចំនួន៥នាក់ ។ រីឯ​៨​នាក់​ទៀត​រងរបួស ត្រូវបាន​បញ្ជូន​​ទៅមន្ទីរពេទ្យ​ ។

តាម​ការ​សាកសួរ​ពី​ប៉ូលិស​ឃើញថា ខណៈ​ពេល​អ្នកបើកបរ​ដឹកពលករ​បរ​ទេស​ចេញពីព្រំ​ដែន​នៅ​ខេត្តស្រះកែវ ឆ្ពោះ​ទៅ​ខេត្ត​ឆាត់​ឈើ​សៅ លុះ​មក​ដល់​ចំណុច​ត្រួតពិនិត្យ​របស់ប៉ូលិស​​​រថយន្ត​ខាងលើ បានបើកគេច​ទើបង្កើន​ល្បឿន​​បុករបាំង​អាជ្ញា​ធរ​ក៏ដេញ​ចាប់ ក្រោយមក​រថយន្ត​ក៏​បាត់ជំហរ​​ក្រឡាប់​ជាច្រើនត្រឡប់ និងធ្លាក់​ទៅ​ក្នុង​អូរ​តែម្តង ។