ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យ​ការ​បញ្ជា​ឱ្យ​នាំខ្លួន​កូនឧកញ៉ា​ដួង ងៀប មក​ឃុំ​នៅ​ពន្ធនាគារព្រៃ.សវិញ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ចាត់​ទុកជា​រឿង​​រសើប​​មួយ ក្រោយ​ពី​សារ​ព័ត៌​​មាន​បាន​​ចុះ​ផ្សាយ​រឿង​​កូន​អ្ន​ក​មាន​ច្រើន​តែ​មាន​សំណាង​​បាន​ទៅ​ដេក​​គុក​ប៉េ​​ហ្សី ប៉ុន្តែ​កាលពី​វេលា​ម៉ោង​០១ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ មេ​សា ២០១៥ នេះ តំ​ណា​ង​អយ្យកា​រ​អម​សាលាដំបូង​​

រាជធានីភ្នំពេញ ៖ ចាត់​ទុកជា​រឿង​​រសើប​​មួយ ក្រោយ​ពី​សារ​ព័ត៌​​មាន​បាន​​ចុះ​ផ្សាយ​រឿង​​កូន​អ្ន​ក​មាន​ច្រើន​តែ​មាន​សំណាង​​បាន​ទៅ​ដេក​​គុក​ប៉េ​​ហ្សី ប៉ុន្តែ​កាលពី​វេលា​ម៉ោង​០១ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ មេ​សា ២០១៥ នេះ តំ​ណា​ង​អយ្យកា​រ​អម​សាលាដំបូង​​រាជធានី បាន​​ចេញ​ដីកា​​សម្រេច​ផ្លាស់​​ប្តូរ​ការ​​ឃុំខ្លួន​ជន​​ត្រូវ​​ចោទ​ឈ្មោះ​ឌួ​ង ឧត្តម​​ឆ​វិ​ន ហៅ​ឆាយ ពី​ពន្ធនាគារ​​ប៉េ​ហ្សី ទៅ​​ដាក់​នៅ​ពន្ធនា​​គារ​ព្រៃ.​ស​​វិញ ។

​ប្រ​ព​ភ​​ពី​មន្ត្រី​ពន្ធនាគារ​​បាន​ឱ្យ​​ដឹង​ថា កាលពី​វេលា​ម៉ោង​០១ ​និង​៣០​នាទី​ថ្ងៃ​ទី​២១ ​មេ​សា នេះ​ ពន្ធនាគារ​ប៉េ​ហ្សី​​បាន​ទទួល​ដីកា​
​ស​ម្រ​​ច​១​ច្បាប់​ចេញ​ដោយ​លោក​ស្រី ​ស៊ឺ វ​ន្នី ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​​រាជធានី​ភ្នំពេញ បញ្ជា​ទៅ​ប្រធាន​ពន្ធនាគារ​​ប៉េ​ហ្សី ឱ្យ​​នាំ​ខ្លួន​ឈ្មោះ​ឌួ​ង ឧត្តម​ឆ​វិ​ន ហៅ​ឆាយ ទៅ​ដាក់​ពន្ធនាគារ​ព្រៃ​.ស​វិញ ។

កា​រស​ម្រ​ច​ផ្លាស់​ប្តូ​រពន្ធនាគារ​​ឃុំខ្លួន​​ឈ្មោះ​ឌួ​ង ឧត្តម​ឆ​វិ​ន ហៅ​ឆាយ ត្រូវ​បាន​ធ្វើ​ឱ្យ​​រសើប​ដល់​មន្ត្រី​គ្រប់គ្រង​​ពន្ធនាគារ​ផង និង​ដល់ ចៅ​​ក្រមដែល​សម្រេច​ឃុំខ្លួន​​ឈ្មោះ​ឌួ​ង ​ឧ​ត្តម​ឆ​វិ​ន ហៅ​ឆាយ នោះ​ផង ព្រោះ​មិនមែន​ជា​រឿង​ធម្មតា​ទេ ហើយ​ក៏​កម្រ​មាន​​ទៅ​​ទៀត​ផង ។

សូមបញ្ជាក់ថា កូនលោក​ឧកញ៉ា ឌួ​ង ងៀប បង្ករឿង​មិន​ឈប់ ទើប​ចេញពី​គុក វាយ​កូន​ឧកញ៉ា ទ្រី​ភាព ទៀត