ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជ​ធានីចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់ និង​អាប៉ោង​នៅ​សង្កាត់​គីឡូ​ម៉ែត្រលេខ៦

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សង្វៀន​ជល់​មាន់​ និង​អាប៉ោង​លួច​លាក់​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​បឹង​ឈូក សង្កាត់​គីឡូ​លេខ​៦ ខណ្ឌ​ប្ញស្សី​កែវ​ ត្រូវ​កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ត្រី​

រាជ​ធានី​ភ្នំពេញ​ ៖ សង្វៀន​ជល់​មាន់​ និង​អាប៉ោង​លួច​លាក់​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​បឹង​ឈូក សង្កាត់​គីឡូ​លេខ​៦ ខណ្ឌ​ប្ញស្សី​កែវ​ ត្រូវ​កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ត្រី​ សុខ ណាត នាយ​រង​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ចុះ​បង្ក្រាប​កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ មេសា ២០១៥ ។

ក្នុង​ប្រតិ​បត្តិ​ការ​ចុះ​បង្ក្រាប​នេះ ធ្វើ​ឱ្យ​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​រត់​ប្រសាច​ពេញ​ព្រៃ​ចម្ការ​ពុទ្រា​ តែ​ត្រូវ​កម្លាំង​នគរ​បាល​ឡោម​ព័ទ្ធ​ឃាត់​ខ្លួន​បាន​ចំនួន​១០​នាក់​ ដក​ហូត​ម៉ូតូ​១០​គ្រឿង​ កៅ​អី​៧០​ និង​មាន់​ជល់ចំនួន​៨​ក្បាល​​។

គួរ​បញ្ជាក់​ថា ទី​តាំង​ខាង​លើ​នេះ​បាន​បើក​លេង​យ៉ាង​សប្បាយ​គគ្រឹក​គគ្រេង​ មាន​អ្នកចូល​មក​លេង​យ៉ាង​កកកុញ​ ដោយ​​​មាន​ការបើក​ភ្លើង​ខៀវ​ពី​សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ផង​ដែរ​ តែ​ទោះ​ជា​យ៉ាង​ណា​ត្រូវ​​លោក​នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចុះ​បង្ក្រាប​បាន​តែ​ម្តង​ ៕