ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វផ្សាយ​​ទិវា​ស​ប្តា​ហ៍​ជាតិ​សុវត្ថិភាព​​ចរាចរណ៍​ផ្លូវ​គោក ដើម្បីបញ្ចៀស​គ្រោះថ្នាក់​​តាម​ដង​ផ្លូវ

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ​៖ ដោយ​សង្កេត​ពី​ស្ថានភាពគ្រោះថ្នាក់​ចរាចរណ៍​​កើតឡើង​​ភាគច្រើន ពិសេស​នោះ គឺក្នុងឱកាស​បុណ្យប្រពៃណី​ជាតិ​​
ធំ​ៗ ដូច​ជា​បុណ្យចូលឆ្នាំ​ខ្មែរនោះ​ រាជរដ្ឋាភិបាល​បាន​សម្រេច​យក​​កម្មវិធីទិវា​ស​ប្ដា​ហ៍​​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ​ រៀបចំ

ខេត្តកំពង់ស្ពឺ ​៖ ដោយ​សង្កេត​ពី​ស្ថានភាពគ្រោះថ្នាក់​ចរាចរណ៍​​កើតឡើង​​ភាគច្រើន ពិសេស​នោះ គឺក្នុងឱកាស​បុណ្យប្រពៃណី​ជាតិ​​
ធំ​ៗ ដូច​ជា​បុណ្យចូលឆ្នាំ​ខ្មែរនោះ​ រាជរដ្ឋាភិបាល​បាន​សម្រេច​យក​​កម្មវិធីទិវា​ស​ប្ដា​ហ៍​​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ​ រៀបចំ​ក្នុង​​ការ​ជំរុញ​លើកទឹកចិត្ត​ឱ្យ​គណៈកម្មាធិការ​ជាតិ​​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​ដើម្បី​បញ្ចៀស​​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដ​ងផ្លូវ​ ។

ប្រមុខ​រដ្ឋាភិបាល​​សម្រេច​យក​​កាលបរិច្ឆេទ​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១៤ ​មេសា ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ចូលរួម​ជាមួយ​អង្គការ សហ​ប្រជា​ជាតិ​ប្រារព្ធ​ទិវា​ស​ប្ដា​ហ៍​​ជាតិ សុវត្ថិភាព​ច​រា​ច​រណ៍​ផ្លូវគោក សំដៅ​​ក្រើនរំលឹក​ពញ្ញាក់​​អារម្មណ៍​ប្រជាពលរដ្ឋ​ឱ្យ​​យកចិត្តទុក​ដាក់ ប្រុង​ប្រយ័ត្ន ក្នុ​ង​ការ​ធ្វើ​ដំណើរ​លើ​​ដងផ្លូវ ដើម្បី​ចៀស​​​ផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍ជាយថាហេតុ​ ។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួង​សាធារណការ និង​​ដឹក​ជញ្ជូន​បាន​មាន​ប្រសាសន៍​ក្នុង​ទិវា​​ស​ប្ដា​ហ៍​ជាតិ​សុវត្ថិភាព​ចរា​ចរណ៍​ផ្លូវគោក​លើក​ទី​៨ នៅ​ពហុ​កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ កាលពី​ពេល​ថ្មី​ៗ​នេះ​​ថា ទិវា​ស​ប្ដា​ហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ ជា​ព្រឹត្តិការ​​ណ៍​ដែល​ផ្តួចផ្តើមដោយ​គណៈកម្មាធិការ​​សេដ្ឋកិច្ច និង​សង្គម សម្រាប់​តំបន់​​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កនៃ​អង្គការសហ​ប្រជា​ជាតិ (UNESCAP) ដែល​តម្រូវ​ឱ្យ​​ប្រទេស​ជា​សមាជិក​រៀបចំ​នៅ​ក្នុង​អំឡុង​​ខែឧសភា​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ជា​​ការ​ក្រើនរំលឹក​ដល់​ប្រជា​ពលរដ្ឋ​នៅ​ទូ​ទាំង​ពិភព​លោក ជា​ពិសេស​ប្រទេសក្នុង​តំបន់​អាស៊ីប៉ា​ស៊ី​ហ្វិ​ក ដែល​រួម​មានប្រទេស​កម្ពុជា​ផង​ដែរ ចូលរួម​បង្កើន​ស្មារតី យកចិត្តទុកដាក់​ទប់ស្កាត់ឱ្យ​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឲ្យ​មាន​ការ​បាត់បង់​អាយុជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​​របស់​ឯកជន​យ៉ាងច្រើន​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព