ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើក​គ្រឿងចក្រកាយ​ដី​ម្នាក់​ដេក​ស្លា.ប់​ក្នុង​អង្រឹង​ សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា ខ្យល់​គរ​

9 ឆ្នាំ មុន

ខេត្ត​កណ្តាល​​៖ បុរស​ជា​អ្នក​បើក​អា​អ៊ិច​កាយ​ដី​ម្នាក់​បាន​ដេក​ស្លា.ប់​លើ​អង្រឹង​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២១ មេសា ២០១៥ នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ជ័យ​ឧត្តម​ ឃុំ​សំរោង​ធំ ស្រុក​កៀន​

ខេត្ត​កណ្តាល​​៖ បុរស​ជា​អ្នក​បើក​អា​អ៊ិច​កាយ​ដី​ម្នាក់​បាន​ដេក​ស្លាប់​លើ​អង្រឹង​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២១ មេសា ២០១៥ នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ជ័យ​ឧត្តម​ ឃុំ​សំរោង​ធំ ស្រុក​កៀន​ស្វាយ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ម៉ុក រ៉ា​មុន្នី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ ជា​អ្នក​បើក​អា​អ៊ិច​កាយ​ដី​ មាន​ស្រុក​កំណើត​នៅ ភូមិ​អូរ​រោង ឃុំ​ជ្រៃ​បាក់​ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង​ ។

បើ​តាម​ប្រភព​ព័ត៌​មាន​ពី​ឈ្មោះ​អឿន ​ធារិទ្ធ​ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ត្រូវ​ជា​ក្មួយ​បង្កើត​ជន​រង​គ្រោះ​បាន​រៀប​រាប់​ឱ្យ​ដឹង​ថា រូប​គេ​ និង​ជន​រង​គ្រោះ​ទើប​មក​ពី​ស្រុក​បាន​មួយ​ថ្ងៃមិន​ទាន់​ចូល​ធ្វើ​ការ​ទេ​ ដេក​ចាំ​ព្រឹក​ឡើង​ចាំ​ចូល​ធ្វើ​ការ​ ស្រាប់​តែ​ព្រឹក​ឡើង​វេលា​ម៉ោង​ជាង​៦ រូប​គេ​បាន​ឮទូរ​ស័ព្ទ​ជន​រង​គ្រោះ​រោទិ៍​ក៏​ដើរ​ទៅ​ដាស់​ពូ​ឱ្យ​ភ្ញាក់​លើក​ទូរ​ស័ព្ទ​។ ពេល​ទៅ​ដល់​ស្រាប់​តែ​ឃើញ​ពូ​រប​ស់​គេ​ដេក​ស្លាប់​ក្នុង​អង្រឹងទៅ​ហើយ​ក៏​ស្រែក​ប្រាប់​ម្ចាស់​ផ្ទះ​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច​ឱ្យ​ចុះ​មក​ពិនិត្យតែម្តង​។

បន្ទាប់​ពី​ទទួល​ព័ត៌​មាន​នេះ​ភ្លាម​ សមត្ថ​កិច្ច​​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ហើយ​បង្កើត​គណៈ​កម្មការចម្រុះ​ត្រួត​ពិនិត្យ មាន​នគរ​បាល​ ប៉េ​អឹម គ្រូ​ពេទ្យ​ អាជ្ញា​ធរ​ភូមិ​-ឃុំដើម្បី​ពិនិត្យ​សព​ជន​រង​គ្រោះ​។ ក្រោយ​ពី​ពិនិត្យ​រួច​ក្រុម​គណៈ​កម្មការ​ចម្រុះ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​ខ្យល់​គរ​ គឺ​មិន​​មាន​ស្លាក​ស្នាម​អ្វី​ពាក់​ព័ន្ធ​​នឹង​រឿង​ឃាត​កម្ម​ទេ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព