ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​អំពាវនាវ​ឲ្យ​មហាជន​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​ដែល​ប្រារព្ធ​ធ្វើ​នៅ​ខេត្តបាត់ដំបង​

8 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ ខណៈ​ដែល​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័លដែល​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្តបាត់ដំបង កាន់តែ​ខិត​ជិត​មក​ដល់​នា​ពេល​ខាង​មុខ​នេះ រ​ដ្ធ​បាល​សាលាខេត្ត​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ច្បាប់ កាលពី​ថ្ងៃ​ទី​២០​ មេ​សា ដើម្បី​អំពាវនាវ​

ខេត្តបាត់ដំបង​ ៖ ខណៈ​ដែល​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័លដែល​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្តបាត់ដំបង កាន់តែ​ខិត​ជិត​មក​ដល់​នា​ពេល​ខាង​មុខ​នេះ រ​ដ្ធ​បាល​សាលាខេត្ត​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ច្បាប់ កាលពី​ថ្ងៃ​ទី​២០​ មេ​សា ដើម្បី​អំពាវនាវ​ដល់​ប្រជា​ពលរ​ដ្ធ និង​គ្រប់​ម​ជ្ឍ​ដ្ធា​ន​នានា ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ និង​ឲ្យ​បាន​អ​ធឹ​ក​អធម​បំផុត ក្នុង​ព្រះរាជ​ពិធីបុណ្យ​វប្ប​ធ​ម៌​ជាតិ​ដ៏​ឧត្តុ​ង​ឧត្តម​នេះ​។

យោង​ខ្លឹមសារ​លិខិត​ជួន​ដំណឹង​របស់រ​ដ្ធ​បាល​សាលាខេត្ត​បាត់ដំបង ចុះ​ថ្ងៃ​ទី​២០​ មេ​សា ​២០១៥ ដែល​ចុះហត្ថលេខា​ដោយ​អភិបាលខេត្ត​បាត់ដំបង លោក​ច័ន្ទ សុផល បាន​ឲ្យ​ដឹង​ថា ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​សម្រាប់​ឆ្នាំ​២០១៥​នេះ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៣​ ឧសភា​ដល់​ថ្ងៃ​ទី​០៨​ ឧសភា​ ​២០១៥ ដែល​ប្រ​ព្រិ​ត្តទៅនៅ​លើ​ទីលាន​បាល់ទាត់​វាល​បែក​ចាន ស្ថិត​ក្នុងភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង​។

លោក​ច័ន្ទ សុផល បាន​ថ្លែង​នៅ​ក្នុង​សេចក្ដីជូនដំណឹង​ដោយ​បង្ហាញ​នូវ​ក្ដី​រីករាយ​យ៉ាង​ក្រៃ​លែង​ថា នេះ​ជា​មោទនភាព​ដ៏​ធំ​បំផុត​ដែល​ខេត្តបាត់ដំបង ​ទទួល​បាន​នូវ​កិត្តិយស​ដ៏​ធំធេង​ពី​រាជរ​ដ្ធា​ភិ​បាល​កម្ពុជា ឲ្យ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​ច្រត់​ព្រះ​នង្គ័ល​សម្រាប់​ឆ្នាំ​២០១៥​នេះ ក្រោម​ព្រះរាជ​ធិ​ប​តិ​ភាព​ដ៏​ខ្ពង់ខ្ពស់ ព្រះករុណា​ព្រះបាទ ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា ជាទី​សក្កា​រៈដ៏​ខ្ពង់ខ្ពស់​។

លោក​មាន​ប្រសា​ស​ន៍ថា ដើម្បី​អប​អរសាទរ និង​ញ៉ាំង​ឲ្យ​ព្រះរាជ​ពិធី​ដ៏​ឧត្តុ​ង​ឧត្តម​នេះ ប្រ​ព្រឹ​ត្តទៅ​ប្រកបដោយ​ភាព​មហោឡារិក អធិកអធម​សប្បាយ​រីករាយ អា​ជ្ញ​ធរ​ខេត្ត បាន​រៀបចំ​ឲ្យ​មានកម្ម​វិធី​ជា​ច្រើន​នៅ​ក្នុង​ព្រះរាជ​ពិធី​នេះ ដើម្បី​ឲ្យ​មន្ត្រី​រាជការ បងប្អូន​ប្រជា​ពលរ​ដ្ធ​ចូលរួម​ទស្សនា​នា​កំសាន្ត​នា​ពេល​រាត្រី ដែល​មាន​រយៈ​ពេល​ជិត​១​ស​ប្ដា​ហ៍​។

សូម​បញ្ជាក់​ថា បន្ទាប់​ពីរ​ដ្ធ​បាល​ខេត្តបាត់ដំបង ទ​ទូល​បាន​នូវ​ការ​អនុញ្ញាតពី​រាជរ​ដ្ធា​ភិ​បាលឲ្យ​រៀបចំ​ព្រះរាជ​ពិ​ធិ​បុណ្យច្រត់ព្រះនង្គ័ល​សម្រាប់​ឆ្នាំ​២០១៥​នេះ មន្ត្រី​សាលាខេត្ត​ដែល​ដឹកនាំ​ដោយ​លោក​ច័ន្ទ សុផល អភិបាលខេត្ត​បាន​ចាប់ផ្ដើម​យ៉ាង​សកម្ម ក្នុង​ការ​រៀបចំ​សាងសង់​ទីតាំង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​នេះ តាំងពី​ដើម​ខែមេសា​រហូត​មក នៅ​លើ​ទីលាន​បាត់​ទាត់​វាល​បែក​ចាន  ដែល​លោក​អភិបាលខេត្ត​មាន​ប្រសា​ស​ន៏​បញ្ជាក់​ថា មាន​ផ្ទៃដី​ទំហំ​រហូត​ជាង​៥​ហិក​តា​ឯណោះ​។

ជាមួយនឹង​សកម្មភាព​ដ៏​មមាញឹក​របស់​ក្រុមការងារ​រ​ដ្ធ​បាល​សាលាខេត្ត​បាត់ដំបង​ខាងលើ​នេះ គេ​ឃើញ​ក្រុម​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការ​ដ្ធា​ន​ខេត្ត​ចំនួន​៣​គ្រឿង និង​រថយន្ត​ដឹក​ទឹក​សម្រាប់​ស្រោច​ស្រព​របស់​សាលាខេត្ត​ផង​ក៏​បាន​ធ្វើ​សកម្មភាព​រាល់ថ្ងៃ​យ៉ាង​សកម្ម​ផង​ដែរ ដើម្បី​ដឹក​ទឹក​ស្រោច​ស្រព​លើ​វាលស្មៅ​ដ៏​ខៀវខ្ចី នៅ​កន្លែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ និង​ស្រោច​ស្រព​នៅ​តាម​បណ្ដា​សួនច្បារ​នានានៅ​ក្នុង​ក្រុង​បាត់ដំបង​។

ដោយឡែក​ប្រ​ព័ន្ធអគ្គិស​នី​តាម​បណ្ដា​ដងផ្លូវ​នានា នៅ​ក្នុង​ក្រុង ឬ តាម​ទីប្រជុំជន​នានា​ក៏​ត្រូវ​បាន​រៀបចំ​កែស​ម្រូ​ល ដើម្បី​បំភ្លឺ​លំអរ​ពេល​រាត្រី​ដែរ​។ អភិបាលខេត្ត​បាត់ដំបង លោក​ច័ន្ទ សុផល  ក៏​បាន​មាន​ប្រសា​ស​ន៍បញ្ជាក់​បន្ថែម​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២១​ មេ​សា​ អំពី​កិច្ចការ​ដ៏​មមាញឹក​ខាងលើ​នេះ​ដែរ​ថា ការងារ​ទាំង​អស់នេះ នឹង​ត្រូវធ្វើ​ឲ្យ​ចប់​រួចរាល់​យ៉ាង​យូរ​ត្រឹ​ម​​ថ្ងៃ​ទី​០២​ ឧសភា ព្រោះ​នៅ​ថ្ងៃ​ទី​០៣​ ឧសភា កម្មវិធី​នានា នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​នេះ​នឹង​ចាប់​ដំណើរការ​ហើយ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព