ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញាគាស់ផ្ទះ និង​ប្រើប្រាស់គ្រឿងញៀ.ន​៥នាក់ ត្រូវប៉េអឹមក្របួចបាន​ទាំងថ្ងៃ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ដោយមានការ​ស្រាវជ្រាវ និង​​ស៊ើបអង្កេត​​នាពេលកន្លង​មក ក្រុម​ជន​សង្ស័យ​​គាស់​ផ្ទះ និង​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ក្រុមជាមុខសញ្ញា​ដ៏​សកម្ម​បំផុត​​ដែល​មានគ្នា​៥នាក់ ក្នុងនោះ​​​ស្រីម្នាក់ ត្រូវ​កម្លាំង​ប៉េអឹម​ខណ្ឌ​ពោធិ៍សែនជ័យធ្វើ​ការ​ឃាត់ខ្លួនបាន​​

រាជធានីភ្នំពេញ​ ៖ ដោយមានការ​ស្រាវជ្រាវ និង​​ស៊ើបអង្កេត​​នាពេលកន្លង​មក ក្រុម​ជន​សង្ស័យ​​គាស់​ផ្ទះ និង​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ក្រុមជាមុខសញ្ញា​ដ៏​សកម្ម​បំផុត​​ដែល​មានគ្នា​៥នាក់ ក្នុងនោះ​​​ស្រីម្នាក់ ត្រូវ​កម្លាំង​ប៉េអឹម​ខណ្ឌ​ពោធិ៍សែនជ័យធ្វើ​ការ​ឃាត់ខ្លួនបាន​​ កាលពីវេលាម៉ោង១​រសៀល​ថ្ងៃទី​២១ មេសា ២០១៥ នេះ ស្ថិត​នៅចំណុច​ផ្ទះ​ជួល​មួយកន្លែង ​ក្នុង​ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌ​ពោធិ៍សែនជ័យ ។

ប្រភពបានឱ្យ​ដឹងថា ជំហាន​ដំបូង ក្រុម​ជន​សង្ស័យ​ទាំងនោះ​ មិនទាន់​ត្រូវបាន​ស្គាល់​អត្តសញ្ញាណនៅឡើយទេ ដោយកម្លាំង​បាន​ធ្វើការ​រឹបអូស​វត្ថុតាង​​មួយចំនួន ​ដូចជា​​សម្ភារ​សម្រាប់​គាស់ផ្ទះ និងដកហូត​ម៉ូតូ​​​​ចំនួន​៤គ្រឿងផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព