ផ្នែកខាងក្នុងរបាំងភក់រថយន្ត គឺជាតំបន់ដែលម្ចាស់រថយន្តភាគច្រើនអាចមើលរំលងវាដែលជាកត្តានាំឱ្យកម្ទេចធូលីប្រមូលផ្តុំកកកុញនៅទីនោះរហូតនាំគុណវិបត្តិក៏ដូចជាបាត់បង់សោភ័ណភាពដល់រថយន្ត ។ ដោយមើលឃើញពីភាពអវិជ្ជមានទាំងនេះ សូមលើកយកនូវវិធីលាងសម្អាតផ្នែកខាងក្នុងរបាំងភក់រថយន្តដូចតទៅ៖
១-ចតរថយន្តក្នុងតំបន់ដែលមានម្លប់ ហើយទុកវាឱ្យត្រជាក់ឬចុះកម្តៅបន្តិចសិន ។ ការលាងសម្អាតរថយន្តនៅពេលវាមានកម្តៅឧណ្ហៗអាចនាំឱ្យបំផ្លិចបំផ្លាញទៅនឹងតំបន់បរិវេណជុំវិញរង្វង់កង់ ។
២-បាញ់ទឹកចូលក្នុងរង្វង់កង់រថយន្តនិងបរិវេណផ្នែកខាងក្រៅជាមួយនឹងសម្ពាធនៃកម្លាំងទឹកបាញ់មកខ្លាំង ដែលចេញពីក្បាលទុយោ ។ អនុវត្តបែបនេះនឹងជម្រះនូវធូលី និងកាកសំណល់ផ្សេងៗចេញពីប្លុកនោះបានយ៉ាងស្អាត ហើយវាថែមទាំងការពារនូវសាច់ថ្នាំរថយន្តពីសារធាតុគីមីនៅតំបន់នោះទៀតផង។
៣-បាញ់សម្អាតផ្ទៃខាងក្រៅនៃរង្វង់កង់ជាមួយនឹងឧបករណ៍លាងសម្អាត ឬជម្រះជាតិគីមីដែលកកើតនៅតំបន់នោះ ។
៤-ពាក់ស្រោមដៃកៅស៊ូធ្វើការលាងសម្អាត ដោយដាក់ឧបករណ៍នោះបាញ់សម្អាតនៅប្លុករបាំងភក់ និងប្រើប្រាស់អេប៉ុងជំនួយផងដែរ ។
៥-ដាក់ឧបករណ៍លាងសម្អាត ឬបាញ់ទឹកទុកចោលក្នុងតំបន់របាំងភក់ប្រមាណជា៥ទៅ១០នាទី ។
៦-បាញ់ទឹកនៅរបាំងភក់ និងទីតាំងជុំវិញនោះលាងសម្អាតតែម្តង ដើម្បីជម្រះកាកសំណល់ដែលនៅសេសសល់ជាការស្រេច ៕
ចែករំលែកព័តមាននេះ