ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីមាស​ទី​1​ឆ្នាំ​នេះ​វៀតណាម​នាំ​ចូល​ច្រើន​ជាង​នាំ​ចេញ

8 ឆ្នាំ មុន

ហូ​ជី​មិ​ញ ៖ តាម​របាយការណ៍​របស់​នាយកដ្ឋាន​ពន្ធដារ​ទូទៅ​កាលពី​ស​ប្តា​ហ៍​មុន​បង្ហាញ​ថា ការ​នាំ​ចូល និង​នាំ​ចេញ​សរុប​របស់​ប្រទេស​វៀតណាម សម្រេច​បាន​លើស​៧៥​ពាន់​លាន​ដុល្លារ

ហូ​ជី​មិ​ញ ៖ តាម​របាយការណ៍​របស់​នាយកដ្ឋាន​ពន្ធដារ​ទូទៅ​កាលពី​ស​ប្តា​ហ៍​មុន​បង្ហាញ​ថា ការ​នាំ​ចូល និង​នាំ​ចេញ​សរុប​របស់​ប្រទេស​វៀតណាម សម្រេច​បាន​លើស​៧៥​ពាន់​លាន​ដុល្លារ នៅ​ក្នុងអំឡុងពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​នេះ កើនឡើង​១៤,៣%​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា កាលពី​ឆ្នាំទៅ ។

ក្នុង​នោះ​ចំណូល​សរុប​ពី​ការ​នាំ​ចូល​និង​នាំ​ចេញ​ដែល​ទទួល​បាន​ពី​ជំនួញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​ចំនួន​៤៨,១៩​ពាន់​លាន​ដុល្លារ កើនឡើង​២២,៦% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ ឬ​ស្មើនឹង​៦៤%​នៃ​ចំណូល​នាំ​ចូល និង​នាំ​ចេញ​សរុប​របស់​វៀតណាម ។ ចំណែក​ចំណូល​ពី​ការ​នាំ​ចេញ​សម្រេច​បាន​ចំនួន​៣៦,៣​ពាន់​លាន​ដុល្លារ កើន​២,៩៣​ពាន់​លាន​ដុល្លារ ធៀប​នឹង​ឆ្នាំទៅ ខណៈ​ជំនួញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ស្មើ​៦៧,៥%​នៃ​ការ​នាំ​ចេញ​សរុប​។ ក្នុងអំឡុងពេល​៣​ខែ​ដំបូង​ឆ្នាំ​នេះ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​គ្រឿង​ទូរស័ព្ទ​វៀតណាម​នាំ​ចេញ​បាន​ក្នុង​ទំហំ​ទឹកប្រាក់​៦,៧​ពាន់​លាន​ដុល្លារ វាយនភ័ណ្ឌ​និង​សម្លៀក​បំពាក់​៤,៩​ពាន់​លាន​ដុល្លារ កុំព្យូទ័រ គ្រឿង​អេ​ឡិច​ត្រូ​និក និង​សមាសភាព​ផ្សំ​ផ្សេង​ៗ ៣,៦​ពាន់​លាន​ដុល្លារ ស្បែកជើង​២,៦​ពាន់​លាន​ដុល្លារ រីឯ​រថយន្ត​និង​គ្រឿងបន្លាស់​១,៣​ពាន់​លាន​ដុល្លារ ។

ដោយឡែក​ក្នុង​ត្រីមាស​ទី​១​នេះ វៀតណាម​នាំ​ចូល​ក្នុង​ទំហំ​ទឹកប្រាក់​៣៨,៧​ពាន់​លាន​ដុល្លារ​ច្រើន​ជាង​មុន​២០,៧% បើ​ធៀប​នឹង​ត្រីមាស​ទី​១​ឆ្នាំ​២០១៤ ក្នុង​នោះ​នាំ​ចូល​ម៉ាស៊ីន គ្រឿងបន្លាស់ និង​ឧបករណ៍​ផ្សេង​ៗ៧​ពាន់​លាន​ដុល្លារ កើន​២,២​ពាន់​លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ​មុន ។ ចំណែក​កុំព្យូទ័រ និង​សមាសធាតុ​ផ្សំ​ផ្សេង​ៗ ៥,៦​ពាន់​លាន​ដុល្លារ ទូរស័ព្ទ​និង​គ្រឿងបន្លាស់​ផ្សេង​ៗ២,៦​ពាន់​លាន​ដុល្លារ និង​ក្រណាត់​២,១​ពាន់​លាន​ដុល្លារ ៕