ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារកណ្តាល​ចិន​កាត់​បន្ថយ​អត្រា​ប្រាក់​បម្រុង​ដាច់ខាត​1%

8 ឆ្នាំ មុន

ប៉េ​កាំ​ង ៖ ថ្មី​ៗ​នេះ​ធនាគារ​ប្រជាជន​ចិន​បាន​ប្រកាស​ថា ប្រទេស​ចិន​នឹង​បន្ថយ​អត្រា​ប្រាក់​បម្រុង​ដាច់ខាត (​ប្រាក់​តាម​ផ្លូវការ ឬ​ចាំបាច់​) ចំពោះ​គ្រប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់

ប៉េ​កាំ​ង ៖ ថ្មី​ៗ​នេះ​ធនាគារ​ប្រជាជន​ចិន​បាន​ប្រកាស​ថា ប្រទេស​ចិន​នឹង​បន្ថយ​អត្រា​ប្រាក់​បម្រុង​ដាច់ខាត (​ប្រាក់​តាម​ផ្លូវការ ឬ​ចាំបាច់​) ចំពោះ​គ្រប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ប្រមាណ​ជា​១% ចាប់ពី​ថ្ងៃ​ទី​២០ មេ​សា តទៅ ។

មួយវិញទៀត ការ​កាត់​បន្ថយ​១%​បន្ថែម​នោះ​នឹង​ត្រូវ​បាន​ផ្តល់​ឱ្យទៅ​ធនាគារពាណិជ្ជ​សម្រាប់​សេវា​កសិកម្ម ហើយ​ការ​កាត់​បន្ថយ​២% ទៀត គឺ​សម្រាប់​ផ្តល់​ជូន​ធនាគារ​អភិវឌ្ឍន៍​កសិកម្ម​របស់​ចិន ។

ទោះជា​យ៉ាងណា ធនាគារកណ្តាល​នឹង​បន្ថយ​បន្ថែម​ទៀត​០,៥% សម្រាប់​ផ្តល់​ឱ្យ​ធនាគារ​ដែល​មាន​លទ្ធភាព​ផ្តល់​កម្ចី​នូវ​បរិមាណ​ឥណទាន​ជាក់លាក់​ដល់​បណ្តា​អ្នក​ខ្ចី​ក្នុង​វិស័យ​កសិកម្ម ឬ​អាជីវកម្ម​ខ្នាត​តូច​ជាដើម ៕