ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់លុុយ​ទិញថ្នាំញៀន​បែកគំនិត​ចូល​លួចម៉ូតូ​ តែ​ត្រូវអ្នកយាម​ដឹងទាន់ក្របួចជាប់វាយស្ទើរ​ស្លា.ប់​

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​​ម្នាក់​ដែលគេ​ដឹងថា ជា​មនុស្ស​ញៀន​​ថ្នាំ​​​ដល់​កម្រិត​​ ​ដោយ​សារ​​អត់​លុយ​​ទិញ​ថ្នាំ​ញៀន​​​​​​ជក់ បាន​​បែក​គំនិត​​​ចូលទៅ​បន្លំ​​លួច​​​ម៉ូតូ​១​គ្រឿង ​នៅ​ក្នុង​​កន្លែង​​ផ្ញើ​​ម៉ូតូ​មួយ​ ​តែ​​អ្នកយាម​ដឹង​ទាន់ ​ក៏​ស្រែក​ឆោឡោ​ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​នាំគ្នា​​ចាប់

​រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​​ម្នាក់​ដែលគេ​ដឹងថា ជា​មនុស្ស​ញៀន​​ថ្នាំ​​​ដល់​កម្រិត​​ ​ដោយ​សារ​​អត់​លុយ​​ទិញ​ថ្នាំ​ញៀន​​​​​​ជក់ បាន​​បែក​គំនិត​​​ចូលទៅ​បន្លំ​​លួច​​​ម៉ូតូ​១​គ្រឿង ​នៅ​ក្នុង​​កន្លែង​​ផ្ញើ​​ម៉ូតូ​មួយ​ ​តែ​​អ្នកយាម​ដឹង​ទាន់ ​ក៏​ស្រែក​ឆោឡោ​ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​នាំគ្នា​​ចាប់​បាន​​​វាយ​ម្នាក់​១​​ដៃ​ម្នាក់​១​ជើង​​យ៉ាង​ទ្រម​​ខ្លួន ទើប​ចាប់​​ប្រគល់​ឱ្យ​​សមត្ថកិច្ច​ ​។

​ហេតុការណ៍​នេះ ​​កើត​ឡើង​កាលពីរ​វេលា​ម៉ោង​០៨ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២០ ​មេសា ​២០១៥ ស្ថិតនៅ​ចំណុច​កន្លែង​​ទទួល​ផ្ញើម៉ូតូ​«លាង ហេង ១៦៨» ស្ថិត​ក្នុងភូមិ​ត្រពាំង​​ឈូក សង្កាត់​​ទឹកថ្លា ខណ្ឌ​សែន​សុខ​ ។​

ប្រភព​បានឱ្យ​ដឹងថា ​ជន​សង្ស័យ​ឈ្មោះ​យ៉ា ដា​ម៉ា​ប់ អាយុ​១៦​​ឆ្នាំ មុខរបរ​​មិន​ពិតប្រាកដ ស្នាក់​​នៅ​ម្តុំ​ផ្លូវរ​ទះ​​ភ្លើង ​ក្នុង​​សង្កាត់​ទឹក​ល្អក់​ទី​​១ ខណ្ឌទួលគោក ។

បើតាម​​ការឱ្យ​​ដឹងពី​​ឈ្មោះ​អ៊ុំ សុខ​វុ​ទ្ធី​​ ជា​អ្នកយាម​​ម៉ូតូ​ បាន​ប្រាប់​សមត្ថកិច្ច​ថា ​នៅ​មុន​ពេល​​ចាប់​​ជន​សង្ស័យដែល​បាន​​ចូល​បន្លំ​លួច​ម៉ូតូ​​នេះ គេ​ឃើញ​​ជន​សង្ស័យ​​​ដើរ​ចុះ​ដើរ​ឡើង​​នៅ​មុខ​កន្លែង​ផ្ញើ​​ម៉ូតូ​របស់​​គាត់ ឃើញ​ដូច្នោះ​ពួក​គាត់​បាន​នាំ​គ្នា​តាម​​មើលរហូត ព្រោះ​កាល​ពី​​៣​ថ្ងៃមុន​ ក៏​មាន​ចោរ​ចូល​មក​បន្លំ​លួច​​យក​ម៉ូតូ​គុប​ជ្រុង ពណ៌​ទឹកប៊ិច​មួយ​គ្រឿងបាន​ដោយ​សុវត្ថិភាព​ភាព ទើប​ពួក​គាត់​មាន​ការ​​ប្រុង​ប្រយ័ត្ន ​ហើយ​ក៏​នាំ​គ្នា​តាម​មើល​ជនសង្ស័យរហូតដល់​គេ​ធ្វើ​សកម្មភាព​តែម្តង ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព