ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​ទិញរថយន្ត​ថ្មី​​មិនទាន់ចេះ​បើក​ស្ទាត់​ បុកជាមួយ​ឡិចស៊ីស​​រងរបួសធ្ងន់​ម្នាក់​

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​​ចំណាស់​​ម្នាក់​ ទើបតែ​​ទិញ​​រថយន្ត​បាន​​​​ជាង​​១​ស​ប្តា​ហ៍ ព្រោះ​តែ​​មិន​ទាន់​​ចេះ​បើក​​ស្ទាត់ ​លុះ​បើក​​​ឡើងលើ​​​ផ្លូវ​ជាតិ​បម្រុង​ចួក​​ទៅ​​ចម្ការ ក៏​វា​ក់​ជាមួយ​​រថយន្ត​ឡិច​ស៊ី​ស​១​​គ្រឿង​​ដែល​​កំពុង​​បើកបញ្ច្រាសទិស​​គ្នា​ចំ​ពីមុខយ៉ាង​​ពេញ​​ទំហឹង បណ្តាល​ឱ្យ​រង​

ខេត្ត​ប៉ៃលិន ៖ បុរស​​ចំណាស់​​ម្នាក់​ ទើបតែ​​ទិញ​​រថយន្ត​បាន​​​​ជាង​​១​ស​ប្តា​ហ៍ ព្រោះ​តែ​​មិន​ទាន់​​ចេះ​បើក​​ស្ទាត់ ​លុះ​បើក​​​ឡើងលើ​​​ផ្លូវ​ជាតិ​បម្រុង​ចួក​​ទៅ​​ចម្ការ ក៏​វា​ក់​ជាមួយ​​រថយន្ត​ឡិច​ស៊ី​ស​១​​គ្រឿង​​ដែល​​កំពុង​​បើកបញ្ច្រាសទិស​​គ្នា​ចំ​ពីមុខយ៉ាង​​ពេញ​​ទំហឹង បណ្តាល​ឱ្យ​រង​ការ​​ខូចខាត និង​មាន​​របួស​​ទាំង​សងខាង តែ​ត្រូវ​ម្ចាស់​រថយន្ត​បង្ក​ ព្រម​សងការ​​ខូចខាត​ ដើម្បី​បញ្ចប់រឿង ។ 

​ហេតុការណ៍​នេះ​​​កើតឡើង​ កាលពី​វេលា​ម៉ោង​០៩ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១​ មេសា ​២០១៥ នេះ​ ស្ថិត​នៅ​ចំណុច​គល់​ស្ពាន​​តា​រៀប  លើ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ទួល​ល្វា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ 

​ប្រភព​​បាន​ឱ្យ​ដឹង​ថា អ្នកបើកបរ​​រថយន្ត​​បង្ក​ឈ្មោះ​សោម សុខ​ អាយុ​៦៥​ឆ្នាំ  ជា​កសិករ (រង​របួស​ទ្រូង និង​មាត់​)  មានទីលំ​នៅ​​ភូមិ  កើតហេតុ​ខាងលើ ជិះ​រថយន្ត​ម៉ាក​​តា​​កូ​ម៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ2N-4938 រង​ការ​ខូចខាត​ផ្នែក​ខាង​​មុខ​យ៉ាង​ដំណំ  ។  ចំណែកឯ​អ្ន​ក​បើក​​រថយន្ត​ម៉ាក​​ឡិច​ស៊ី​ស ពណ៌​ស ពាក់​ស្លាក​លេខ 2L-2992  ​ឈ្មោះជុំ  សុខា ភេទ​ប្រុស  អាយុ​៣៦​ឆ្នាំ  រស់​នៅ​ភូមិប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ជា​អ្នក​រកស៊ី​បើកបរ​​រថយន្តឈ្នួល ​ដោយ​រថយន្ត​ខូច​ខាត​ផ្នែក​ខាង​មុខ​ទាំង​ស្រុង  និង​ស្ត្រី​រួម​ដំណើរ​ម្នាក់​ក្នុង​ចំណោម​៥​នាក់អត់​ស្គាល់​អត្ត​សញ្ញាណ ​បាន​រង​របួសធ្ងន់  ។ 

ប្រភព​​​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​​បានឱ្យ​ដឹង​ថា  គេ​ឃើញ​រថយន្ត​របស់​​បុរស​ចំណាស់​ម្នាក់នោះ​ បើកបរ​ចេញពីផ្ទះ​ឡើង​​ទៅ​ផ្លូវជាតិ​ដោយ​បត់​ឆ្វេង​មិន​បាន​មើល​មុខ​ក្រោយ  ស្រប​ពេល​នោះ​ មាន​រថយន្ត​ឡិច​ស៊ី​ស​​ដឹក​អ្នកដំណើរ​ពេញ​ក្នុង​រថយន្តបើកបរ​ក្នុង​ល្បឿន​លឿនដែរ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក៏​បាន​បុក​ចំ​ពីមុខ​យ៉ាង​​ពេញទំហឹង បណ្តាល​ឱ្យ​អ្នក​រួម​ដំណើរ​ជិះ​នៅ​ខាង​មុខ​ម្នាក់​របួសធ្ងន់  ចំណែក​​៤​នាក់​ផ្សេង​ទៀត​គ្មាន​របួស​ទេ  ។  រីឯ​រថយន្ត​តា​កូ​ម៉ា​អ្នកបើកបរ​របួសស្រាល  ​បច្ចុប្បន្ន​ម្ចាស់​រថយន្ត​​ទាំង២ព្រម​សម្រប​សម្រួល​ដោយ​ភាគី​ម្ខាង​ព្រម​សង​ថ្លៃ​ការ​ខូចខាត និងចេញ​ថ្លៃ​​ព្យា​បាល​ជំងឺ​​ឱ្យ​អ្នករបួស ៕