ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​មួយក្រុម​ចូល​ដុត​ដំណាំហូបផ្លែអស់១២០០ដើម និងផ្ទះ​ឈើមួយខ្នង​លើដីចម្ការមានដីកា​​ដក​ហូត​

9 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ កូន​​ដំណាំ​ហូប​ផ្លែ​​ ដូច​ជា ស្វាយ​ មៀន ខ្នុរ ប្រមាណ​​១២០០​ដើម និង​​ផ្ទះ​មួយ​ខ្នង ​នៅ​ក្នុងចម្ការ​​មួយ​កន្លែង​ ស្ថិត​​នៅ​ចំណុចខ្សាច់​ពូន ក្នុង​​ភូមិ​ក្រសាំង​​ដុះ​​ឡើង ឃុំ​ក្បាល​ទឹក ស្រុក​​ទឹក​ផុស ត្រូវ​បាន​ជន​ខិលខូច​​មួយ​​ក្រុម​ដែលគេ​ថា មាន​​គ្នា​​៥​នាក់ នាំ​​គ្នា

ខេត្ត​កំពង់​ឆ្នាំង​ ៖ កូន​​ដំណាំ​ហូប​ផ្លែ​​ ដូច​ជា ស្វាយ​ មៀន ខ្នុរ ប្រមាណ​​១២០០​ដើម និង​​ផ្ទះ​មួយ​ខ្នង ​នៅ​ក្នុងចម្ការ​​មួយ​កន្លែង​ ស្ថិត​​នៅ​ចំណុចខ្សាច់​ពូន ក្នុង​​ភូមិ​ក្រសាំង​​ដុះ​​ឡើង ឃុំ​ក្បាល​ទឹក ស្រុក​​ទឹក​ផុស ត្រូវ​បាន​ជន​ខិលខូច​​មួយ​​ក្រុម​ដែលគេ​ថា មាន​​គ្នា​​៥​នាក់ នាំ​​គ្នា​ដុ​ត​​បំផ្លាញ​ចោល​​ដោយ​​មិនដឹង​​មូល​ហេតុ​ ​កាលពី​​វេលា​ម៉ោង​០៩ ​និង​៥០​នាទី​ព្រឹក​​ថ្ងៃ​ទី​១៩ ​មេសា ​២០១៥ ស្ថិតនៅ​លើ​ដីចម្ការ៥៥
​ហិ​កតា​របស់​លោកគង់ ប៊ុ​ន​ធឿ​ន និង​​អ្នកស្រីអ៊ុ​ន ណា​វី  ដែល​ជា​ដី​​កំពុង​ប្រឈម​​នឹង​អាជ្ញាធរ​ខេត្ត​ចេញ​ដីកា​​ដ​កហូត  ។​

ប្រភពបាន​ឱ្យ​ដឹង​​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២០ ​មេសា ​​២០១៥ ថា លោក​សេង អេ​ង អាយុ​៥៦​​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​យឹ​ម ហេង អាយុ​៥៥​ឆ្នាំ ជា​អ្នក​ស៊ីឈ្នួល​ចាំ​ចម្ការ​​កើតហេតុ​​ខាងលើ បាន​និយាយ​ឱ្យ​​​ដឹង​​ថា​ នៅវេលា​​ម៉ោង​៩​ និង​៥០​ព្រឹក​ថ្ងៃ​ទី​១៩ ​មេសា ពួក​គាត់​​បានឃើញ​ភ្លើងព្រៃ​​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅមាន​ប្រវែង​ទទឹង​​យ៉ាង​ធំ ឆេះ​ចេញពី​​ក្នុងចម្ការ​​ទិស​ខាងត្បូង​​ចំណុច​ផ្លូវ​​រទេះ​ដេញ​មក​ក្នុង​ចម្ការ​ផ្នែក​ខាងជើង ពេល​នោះ​គាត់​បាន​​រត់​ជិត​ដល់​ក៏​ឃើញ​មាន​​មនុស្ស​ប្រុស​៥​នាក់ ​បាន​​ចេញ​មក​ពី​ចំណុច​​ភ្លើង​​ឆេះនោះ​ ហើយ​ឡើង​​ម៉ូតូ​២​គ្រឿង​​ជិះ​ចេញ​​ទៅ​តាម​ផ្លូវលំ​ទិស​ខាងត្បូង​​បាត់​ ។​

ដោយ​ហេតុ​នេះ ​គាត់​សង្ស័យ​ថា​​ ​ពិតជា​ពួក​​មនុស្ស​ប្រុស​៥​នាក់​នេះ​ ជា​អ្នក​លួច​ដុត​បំផ្លាញ​​ដំណាំ​ និង​ផ្ទះ​ចោល​ជា​ពុំខាន ។ដោយ​សារតែ​​ភ្លើងព្រៃ​ឆេះ​ដំណាំ​​ក្នុង​ចម្ការ​យ៉ាង​សន្ធោសន្ធៅ​មាន​​ប្រវែង​វែង​បែប​នេះ​ ពួក​គាត់​ពុំ​មាន​លទ្ធភាព​ពន្លត់បាន​​ឡើយ រហូត​រាល​ដាល​ដល់​ផ្ទះ​​ជញ្ជាំង​ស្លឹក ដំបូល​ស័ង្ក​សី​ទំហំ​៣​ គុណ​៤​ម៉ែត្រ​ខ្ទេច​អស់​​១​ខ្នង និង​កូន​ដំណាំ​ក្នុង​ចម្ការ​​អស់​ប្រមាណ​១២០០​ដើម​ ទើប​រលត់​​វិញ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព