ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​ពេញចិត្ត​កម្មវិធី​អង្គរ​សង្ក្រាន្ត​ប្រាថ្នា​ឱ្យ​រៀបចំ​ម្តងទៀត​នៅ​ឆ្នាំ​ក្រោយ

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្មវិធី​អង្គរ​សង្ក្រាន្ត​ដែល​រៀបចំ​នៅ​ខេត្តសៀមរាប នា​ពេល ថ្មី​ៗ​កន្លង​មក មាន​អ្នកទេសចរ​ជាតិ​ពី​ទូ​ទាំង​ប្រទេស និង​អ្នកទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ច្រើន​កុះករ​ចូលរួម ។

ខេត្តសៀមរាប ៖ កម្មវិធី​អង្គរ​សង្ក្រាន្ត​ដែល​រៀបចំ​នៅ​ខេត្តសៀមរាប នា​ពេល ថ្មី​ៗ​កន្លង​មក មាន​អ្នកទេសចរ​ជាតិ​ពី​ទូ​ទាំង​ប្រទេស និង​អ្នកទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ច្រើន​កុះករ​ចូលរួម ។ អ្នកទេសចរ​គាប់​ភ្នែក​ទស្សនា​អង្រុត​យក្ស មួក​ស្លឹក​ត្នោត​យក្ស នំអន្សម​យក្ស និង​បំពង់​ទឹកត្នោត​យក្ស​ជាដើម ។ លើស​ពី​នោះ​ក៏​មាន​ផ្ទាំងទស្សនីយភាព​សិល្បៈ​ជា​ច្រើន​បាន​រំលេច​ឡើង ធ្វើ​ឱ្យ​អ្នក​ទស្សនា​ហាក់​មិន​ជិនណាយ​ឡើយ ដូច​ជា​ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្ស៊​ន ដែល​មាន​មនុស្ស​ចូលរួម​២០១៥​នាក់​ជាដើម ។

និស្សិត​ឈ្មោះ នី មក​រា រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ដែល​បាន​ចំណាយពេល​ទៅ​កម្សាន្ត​នៅ​តំបន់​អង្គរវត្ត​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំមមែ​បាន​និយាយ​ថា «​គោលដៅ​ដែល​រូប​ខ្ញុំ និង​មិត្តភក្តិ​ទៅ​ខេត្តសៀមរាប ដើម្បី​ចូល​ឱ្យ​កៀក​កន្លែង​គួរ​ឱ្យ​ចាប់អារម្មណ៍​ដូច​ជា​ចង់ទៅ​ថតរូប និង​ទស្សនា​ស្លឹក​ត្នោត​យក្ស អង្រុត​យក្ស បំពង់​ទឹកត្នោត​យក្ស និង​កន្លែង សំខាន់​ៗ​មួយ​ចំនួន​ទៀត​ឱ្យ​អស់ចិត្ត​ក្នុង​ន័យ​ចូលរួម​លើកទឹកចិត្ត​អ្នក​រៀបចំ​កម្មវិធី​ដែល​មានគំនិត ល្អ​ៗ​លើក​ស្ទួយ​អ្វី​ដែល​ជា​លក្ខណៈ​ខ្មែរ ។ ពិតជា​អស្ចារ្យ​ដែល​យើង​បាន​បង្ហាញ​រូបភាព​ទាំង​អស់នេះ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បើ​ទោះជា​រូប​ខ្ញុំ និង​ក្រុម​មិត្តភក្តិ​ទៅ​ទស្សនា​ក្តៅ ហត់នឿយ​ក៏​សប្បាយ​រីករាយ​ដែរ ។ ខ្ញុំ​រំពឹង​ថា អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦​នឹង​បន្ត​មាន​រូបភាព ល្អ​ៗ ថ្មី​ៗ​ទៀត​ដើម្បី​វប្បធម៌​ខ្មែរ​ជាតិខ្មែរ ប្រទេស​ខ្មែរ​ដែល​កំពុង​តែ​មាន​ភាព​ទាក់ទាញ និង​ល្បីល្បាញ​លើ​សាកលលោក​គួរ​ឱ្យ​កត់សម្គាល់​» ។

អ្នកស្រី​សុ​ដា​រី ដែល​នាំ​សមាជិកគ្រួសារ​មួយ​ចំនួន​ទៅ​ចូលរួម​កម្មវិធី​អង្គរ​សង្ក្រាន្ត​ឱ្យ​ដឹង​ថា គ្រាន់តែ​ឮដំណឹង​ផ្សព្វផ្សាយ​មានកម្ម​វិធី​ច្រើន​នៅ​ក្នុង​អង្គរ​សង្ក្រាន្ត គាត់​ក៏​នាំ​កូនចៅ​ទៅ​លេង​កម្សាន្ត ។ អ្នកស្រី​ដា​វី​ឮដំណឹង​ថា នំអន្សម​យក្ស​ធំ​ជាង​មុន​ត្រៀម​យក​ឯតទគ្គ​កម្ម​ពិភពលោក ហើយ​ទីបំផុត​បាន​សម្រេច ។ គាត់​ថែម​ទាំង​បានឃើញ​ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្ស៊​ន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ទៀត រឹតតែ​អស្ចារ្យ​សម្រាប់​មុខមាត់​កម្ពុជា​។ ម្ល៉ោះហើយ​ក្នុង​នាម​ជា​កូន​ខ្មែរ​អ្នកស្រី​សុ​ដា​រី ថា​ត្រូវ​តែ​នាំ​កូនចៅ​ទៅ​ឃើញ​ភាព​រីក​ចម្រើន​ផ្នែក​វប្បធម៌​នៃ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​ដោយ​មិន​ឱ្យ​រំលង​ឡើយ ។

ដោយសារ​តែ​ឃើញ​ជោគជ័យ​នោះ​ហើយ ទើប​អ្នកស្រី​សុ​ដា​រី ចង់ឱ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រៀបចំ​កម្មវិធី​អង្គរ​សង្ក្រាន្ត​បន្ត​ទៀត​ប្រសិនជា​អាច​ដើម្បី​ឱ្យ​ជនរួមជាតិ​ខ្មែរ និង​ភ្ញៀវ​បរទេស​សប្បាយ​រីករាយ ។

ដោយសារ​តែ​មាន​ស្នាម​អនុស្សាវរីយ៍​រីករាយ​ពី​អង្គរ​សង្ក្រាន្ត​ប៉ុន្មាន​លើក​នោះ ទើប​មហាជន​ទទូច​ឱ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រៀបចំ​កម្មវិធី​នេះ​ទៀត​នា​ឆ្នាំ​ក្រោយ ដោយ​មិន​ចង់ឱ្យ​អង្គរ​សង្ក្រាន្ត​រៀបចំ​ឡើង​៥​ឆ្នាំ​ម្តង​ដូច​ការ​លេចឮ​នោះ​ឡើយ ៕