ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ភ័យ​ឆាបឆេះ​​ព្រៃ​និង​ស្មៅ​ក្បែរ​ពន្ធនាគារ​ខេត្ត​ព្រះ​សីហនុ

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ អគ្គិភ័យ​ឆេះ​ព្រៃ​ត្រូវ​បាន​ពន្លត់​បាន​ទាំងស្រុង​ដោយ​កម្លាំង​​ពន្លត់អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ត្រឹមតែ​រយៈ​ពេល​ជិត​១​ម៉ោង បន្ទាប់​ពី​បាន​ឆាបឆេះ​រាលដាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ

ខេត្ត​ព្រះ​សីហ​នុ ៖ អគ្គិភ័យ​ឆេះ​ព្រៃ​ត្រូវ​បាន​ពន្លត់​បាន​ទាំងស្រុង​ដោយ​កម្លាំង​​ពន្លត់អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ត្រឹមតែ​រយៈ​ពេល​ជិត​១​ម៉ោង បន្ទាប់​ពី​បាន​ឆាបឆេះ​រាលដាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​សំដៅ​កាន់​ព​ន្ឋ​នាគា​ខេត្ត​ព្រះ​សីហ​នុ​ និង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​យ៉ាង​ស​ន្ឋោ​រស​ន្ឋៅ​រួច​មក​ ។​ អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​នា​វេលា​ម៉ោង​៨​ និង​១៥​នាទី​យប់​ ថ្ងៃ​ទី​២០​ ខែ​មេសា ​ឆ្នាំ​២០១៥ ក្បែរ​ព​ន្ឋ​នាគា​ខេត្ត​ព្រះ​សីហ​នុ​ ស្ថិត​ក្នុងភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ ។

​លោក​វរសេនីយ៍ទោស៊ុន សុ​ផាត ស្នងការ​រង​ទទួល​ផែន​បង្ការ​ និង​ពន្លត់អគ្គិភ័យ​ នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​​ដឹង​ថា អគ្គិ​ភ័យ​នេះ​ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង​ត្រឹមតែ​រយៈ​ពេល​ជាង​កន្លះ​ម៉ោង​តែ​ប៉ុណ្ណោះ បើ​ទោះបី​កន្លែង​កើតហេតុ​មាន​សភាព​លំបាក​ចូល​ពន្លត់​បន្តិច​ក្តី ប៉ុន្តែ​កម្លាំង​ជំនាញ​របស់​លោក​បាន​ខិតខំ​យ៉ាង​ខ្លាំង​អស់ពី​សមត្ថភាព ប្រ​យោ​ជ​ន៍​ជួយ​សង្គ្រោះ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​និង​ទីតាំង​ព​ន្ឋ​នាគា​ខេត្ត​ព្រះ​សីហ​នុ​ដែល​នៅ​ក្បែរ​នោះ បើ​យើង​មិន​បាន​ជួយ​សង្គ្រោះ​ទាន់​ពេលនោះ​ទេ​នឹង​មានការ​ខាតបង់​ច្រើន ព្រោះ​ព្រៃ និង​ស្មៅ​វា​មាន​លក្ខ​ណៈ​​ក្រៀម​ស្វិត​ វា​ជា​អំណោយផល​យ៉ាង​ខ្លាំង​ដល់​អគ្គិ​ភ័យ​ ។​

លោក​បន្ត​ថា អគ្គិ​ភ័យ​នេះ​បាន​ឆាបឆេះ​ចេញពី​ព្រៃ​ដី​ឡូត៍​ទុក​ចោល​មួយ​កន្លែង​ស្ថិត​នៅ​ក្បែរ​កំពូលភ្នំ​ក្បែរ​ព​ន្ឋ​នាគា​ខេត្ត​ព្រះ​សីហ​នុ ហើយ​​បាន​រាលដាល​មក​សំដៅ​ផ្ទះ​ប្រជាពលរដ្ឋ​ និង​ព​ន្ឋ​នាគា​ខេត្ត​ព្រះ​សីហ​នុ​ ។ អគ្គិ​ភ័យ​នេះ​បានគ្រប់គ្រង​ទាំងស្រុង​ត្រឹមតែ​ជិត​១​ម៉ោង​តែ​ប៉ុណ្ណោះ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិ​ភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​២​គ្រឿង​ និង​ប្រើប្រាស់​ទឹកតែ​២​រថយន្ត​តែ​ប៉ុណ្ណោះ ។

​ជុំវិញ​អគ្គិ​ភ័យ​នេះ​ដែរ មាន​មតិ​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ស្នើ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ សូម​មេត្តា​រឹត​បន្តឹង​ដល់​គ្រប់​ម្ចាស់​ដី​ឡត៍​ទាំងអស់​ដែល​ពុំ​ទាន់​បាន​សាងសង់​សំណង់​ឱ្យ​មាន​ទំនួល​ខុស​ត្រូវ មិន​គួរ​ទុក​ដី​ទំនេរ​ឱ្យ​​កើតជា​ព្រៃ​ និង​ស្មៅ​ដុះ​បង្ក​​ឱ្យ​​មាន​អគ្គ​ភ័យ​កើត​ឡើងជា​ញឹក​ញ៉ាប់ បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ៗ​នោះ ជាក់ស្តែង​នៅ​ខេត្ត​ព្រះ​សីហ​នុ​អគ្គិ​ភ័យ​ដែល​កើត​ឡើង​ពី​ការ​ឆេះ​ព្រៃ និង​ស្មៅ​នេះ​គិត​ត្រឹម​ខែមេសារ​នេះ​កើតឡើង​មិន​ក្រោម​ពី​៤​ទៅ​៥​ដងនោះ​ទេ​ ៕