ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​​ឃើញ​សព ​​ពូ និង​ក្មួយ​ដែលលង់​ទឹក​នៅរម​ណីយ​ដ្ឋាន​​តា​តៃ​

9 ឆ្នាំ មុន

ស្រុក​លំ​ផាត់​-​ខេត្តរតនគិរី ៖ យុវជន​ពីរ​នាក់ដែលបាន​បាត់​ខ្លួន​នៅ​តំបន់​ទេសចរណ៍​តា​តៃ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យ៉ាង​ខ្លាំង កាល​ពី​វេលា​ម៉ោង៣​រសៀល ថ្ងៃ​ទី​១៩ ​មេសា ​​២០១៥​ ស្ថិត​នៅ​ត្រង់​ចំ​ណុ​ទន្លេស្រែពក

ស្រុក​លំ​ផាត់​-​ខេត្តរតនគិរី ៖ យុវជន​ពីរ​នាក់ដែលបាន​បាត់​ខ្លួន​នៅ​តំបន់​ទេសចរណ៍​តា​តៃ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យ៉ាង​ខ្លាំង កាល​ពី​វេលា​ម៉ោង៣​រសៀល ថ្ងៃ​ទី​១៩ ​មេសា ​​២០១៥​ ស្ថិត​នៅ​ត្រង់​ចំ​ណុ​ទន្លេស្រែពក (​តំបន់​ទេសចរណ៍​តា​តៃ​) ភូមិ​លំ​ផាត់ ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ នោះត្រូវ​បានក្រុម​គ្រួសារ​​រក​​​សពឃើញ​ហើយ​កាល​ពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២០ មេសា នៅ​ចំណុច​គល់​ស្ពាន​ទន្លេ​ស្រែពក​ ​​។

ពេល​នេះ​សព​យុវ​ជន​ទាំង​២​នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​ដល់​ផ្ទះ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ហើយ។

គួរ​រំលឹក​ថា យុវជន​ពីរ​នាក់​បាន​បាត់​ខ្លួន​នៅ​តំបន់​ទេសចរណ៍​តា​តៃ ធ្វើ​ឱ្យមានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យ៉ាង​ខ្លាំង ​កាល​ពីវេលា​ម៉ោង ៣​រសៀល ថ្ងៃ​ទី​១៩ ​មេសា ​២០១៥​ ស្ថិត​នៅ​ត្រង់​ចំ​ណុ​ចទន្លេស្រែពក (​តំបន់​ទេសចរណ៍​តា​តៃ​) ភូមិ​លំ​ផាត់ ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ ។

តាម​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះដែល​បាត់​ខ្លួន​នោះ មានឈ្មោះ ភួយ រតនៈ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ​និង​ឈ្មោះហង្ស មី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​អ្នក​ទាំង​ពីរ​ត្រូវជា​ពួ​ និង​ក្មួយ​រស់នៅ​ភូមិ​ទេ​សន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ ខេត្តរតនគិរី ។

ប្រភព​ព​ត៌​មាន​ពី​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ថា​ឈ្មោះ​ភួយ រតនៈ នេះ​ជា​និស្សិត​រៀន​នៅ​ភ្នំពេញ​ទើប​មក​លេង​ផ្ទះ​ម្តាយ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ក៏​បាន​ជួប​ឧប្បតិហេតុ​បាត់​ខ្លួន​នៅ​ទន្លេស្រែពក (​រមណីយដ្ឋាន​តា​តៃ​) ​៕