ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ទី​៨​​បាន​ស្លា.ប់​ដោយ​មេរោគ​អេ​ដស៍​ទៀតហើយ ​នៅ​ក្នុង​ឃុំ​​រកា ​​

8 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ​មនុស្សម្នាក់​ទៀត​ហើយ​​នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ដែល​ឆ្លង​មេរោគ
​អេ​ដស៍​​បាន​ស្លា.ប់​ហើយ ​នៅ​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ មេ​សា ២០១៥ នេះ បន្ទាប់​ពីជន​រងគ្រោះ​បាន​ធ្លាក់ខ្លួន​ឈឺ​

ខេត្ត​បាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ​មនុស្សម្នាក់​ទៀត​ហើយ​​នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ដែល​ឆ្លង​មេរោគ
​អេ​ដស៍​​បាន​ស្លាប់​ហើយ ​នៅ​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ មេ​សា ២០១៥ នេះ បន្ទាប់​ពីជន​រងគ្រោះ​បាន​ធ្លាក់ខ្លួន​ឈឺ​ក្នុង​អំឡុង​ខែ​មករា​មកនោះ ​ខណៈ​ដែលស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង​លែង​ដឹង​​ខ្លួន ។

ប្រភពបានឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​តាត ឆយ ភេទប្រុស អាយុ​៨៧​ឆ្នាំ ។

គួររំលឹកថា ជំទប់​ទី​២​ម្នាក់​នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ដែល​ឆ្លង​មេរោគ​អេ​ដស៍​បាន​ស្លាប់​​នៅ​វេលា​ម៉ោង​០៤ និង​០៥​នាទី​រសៀល​ថ្ងៃ​ទី​០៦ មេ​សា ២០១៥ នេះ បន្ទាប់​ពី​ក្រុម​គ្រួសារ​បញ្ជូន​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត មក​កាន់​លំនៅ​ឋាន​វិញ​ដោយ​មាន​រៀបចំ​ពិធី​សូត្រ​ធម៌ ខណៈ​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង​លែង​ដឹងខ្លួន ។

សូមបញ្ជាក់ថា អ្នក​ផ្ទុកមេរោគ​អេ​ដស៍​បាន​ស្លាប់​សរុប​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​មនុស្ស​ចាស់​៧​នាក់ និង​ទារក​ម្នាក់ ដែល​អ្នក​ឆ្លង​មេ​រោគអេ​ដស៍ មាន​ទាំងអស់​ចំនួន​ជាង​២០០​នាក់​ក្នុង​ឃុំ​រកា​នោះ ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា អ្នក​ផ្ទុកមេរោគ​អេ​ដស៍​៥​នាក់​ទៀត​កំពុង​ប្រឈម​ធ្ងន់ធ្ងរ រាប់​ទាំង​បុរស​ឈ្មោះ​សឿ​ន ឆ​ម​, ឈ្មោះ​សាប់ ឆ​យ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ​, ឈ្មោះ​លួង អម ភេទ​ស្រី អាយុ​៨៥​ឆ្នាំ​, ឈ្មោះ​ជិន វុន ភេទ​ស្រី អាយុ​៧៧​ឆ្នាំ និង​ឈ្មោះ​ប៉ាត់ ធឿ​ត ភេទ​ស្រី អាយុ​៧៨​ឆ្នាំ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព