ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរស្លា.ប់​នៅ​ម៉ា​ឡេ​ស៊ី​ជិត​១​ឆ្នាំ​ហើយ ​មិន​ទាន់​បញ្ជូន​សពមក​ស្រុក​កំណើត

8 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​សល់​តែ​២​ខែ​ទៀត​ប៉ុណ្ណោះ​នឹង​គំរប់​១​ឆ្នាំ ដោយ​សាកសព​ពលករខ្មែរ​ឈ្មោះ​ហម ប៊ុ​ន​នី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ដែល​ទៅ​បំរើ​ការងារ​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ឈឺ​ស្លា.ប់​នោះ​ នៅមិន​ទាន់​ត្រូវ​បាន​បញ្ជូន​មក​ដល់​ស្រុក​កំណើត​វិញ​ទេ ជិត​១​ឆ្នាំ​ហើយ

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​សល់​តែ​២​ខែ​ទៀត​ប៉ុណ្ណោះ​នឹង​គំរប់​១​ឆ្នាំ ដោយ​សាកសព​ពលករខ្មែរ​ឈ្មោះ​ហម ប៊ុ​ន​នី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ដែល​ទៅ​បំរើ​ការងារ​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ឈឺ​ស្លាប់​នោះ​ នៅមិន​ទាន់​ត្រូវ​បាន​បញ្ជូន​មក​ដល់​ស្រុក​កំណើត​វិញ​ទេ ជិត​១​ឆ្នាំ​ហើយ ។

អ្នកស្រីហម វណ្ណៈ អាយុ​៥២​ឆ្នាំ ត្រូវជា​បងស្រី​បង្កើត​របស់​អ្នក​ស្លាប់ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក ថ្ងៃ​ទី​២០ មេ​សា ២០១៥ នេះ​ថា ដោយសារ​តែ​ជីវភាព​ក្រីក្រ​ពេក​នោះ ប្អូនប្រុស​ឈ្មោ​ប៊ុ​ន ​នី មានស្រុកកំណើតនៅភូមិ​ត្រពាំង​ឫស្សី ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​មេខ្យល់​ម្នាក់ ​នៅ​ក្នុងស្រុក​ក្រូចឆ្មារ តែងតែ​បញ្ចុះ​ប​ញ្ជូ​ល​ប្រជាពលរដ្ឋ​ប្រុស​ស្រី ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ មិន​ស្របច្បាប់ ​ហេតុតែ​ឃើញ​អ្នក​ភូមិ​ទៅ និង​វិល​ត្រឡប់​មក​វិញ ដោយ​មិន​មាន​បញ្ហាអ្វី ​ក៏​បាន​ឲ្យ​ប្អូនប្រុស​រៀបចំ​បែបបទ​ធ្វើ​លិខិតឆ្លងដែន ចំណាយ​ផ្សេង​ៗ អស់​ប្រហែល​៥០០​ដុល្លារ ។

អ្នកស្រីប្រាប់​បន្ត​ថា លុះ​មករ​ហូត​មក​ដល់​ថ្ងៃ​ទី​៣ មិថុនា ២០១៤ ប្អូនប្រុស​បាន​ចេញដំណើរ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី ធ្វើការ​ជា​អ្នក​រត់​តុ ​នៅ​ក្នុង​ហាង​មួយ លុះ​ពេល​ធ្វើបាន​១២​ថ្ងៃ​ ក៏​ទូរស័ព្ទ​មក​ប្រាប់​គាត់​ថា​ គ្រុនក្តៅ​ រាងព្រឺ​រងា​ៗ ដោយ​មិន​អាច​ធ្វើការ​កើត​នោះ​ទេ ។ ក្រោយមក​ទៀត​ស្រាប់តែ ​មេខ្យល់​ម្នាក់​ហ្នឹង ​បាន​ទូរស័ព្ទ​មក​ប្រាប់​ថា ប្អូនប្រុស​គាត់​បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ នៅ​ពេល​ដែល​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ជាមួយ​នោះ​មេខ្យល់​បាន​ប្រាប់​ថា ប្រសិនបើ​ចង់បាន​ដឹក​សព​ត្រឡប់​ដល់​ស្រុក​កំណើត​វិញ ត្រូវ​ចំណាយ​លុយ​ចំនួន​២.៥០០​ដុល្លារ តែបើ​ចង់បាន​ធាតុ​វិញ ត្រូវ​ចំណាយ​លុយ​ចំនួន​១.៥០០​ដុល្លារ ហេតុតែ​ជីវភាព​របស់​គាត់​ក្រីក្រ​ពេក មិន​មាន​លុយ​នោះ ទើប​ទៅ​ជួប​អង្គការសិទ្ធិមនុស្ស​ អា​ដ​ហុ​ក ​ដើម្បី​ឲ្យ​ជួយ​អន្តរា​គម​ន៏ ផ្នែក​ច្បាប់​ទៅ​ក្រសួង​ពាក់​ព័​ន្ទ ដើម្បី​យក​ធាតុ​ប្អូនប្រុស​មក​ធ្វើបុណ្យវិញ ។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២០ មេ​សា ២០១៥ ត្រូវ​បាន​សាលាដំបូង​ខេត្ត បាន​កោះហៅ​រូប​គាត់​ មក​សួរនាំ​ រួម​ជាមួយនឹង​សាក្សី​ផង​ដែរ ដើម្បី​បំពេញបែបបទ​ បញ្ជូន​ទៅ  ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។

អ្នកស្រីហម វណ្ណៈ បានបញ្ជាក់​ថា សំរាប់​គោលបំណង​របស់​គាត់​មានតែ​មួយ គឺ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព ធ្វើ​យ៉ាងណា​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ​ជួយ​បញ្ជូន​ធាតុ​ប្អូនប្រុស​ ប៊ុ​ន នី មក​ស្រុក​កំណើត​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំពោះ​មូលហេតុ​ដែល​ប្អូនប្រុស​និយាយ​ថា ឈឺ ក្រោយមក​ក៏​ស្លាប់​នោះ រូប​គាត់​មិន​ទាន់​មាន​ជំនឿ​ទាំងស្រុង​នូវឡើយ​ទេ ល្គឹក​ណា​ មាន​​សមត្ថកិច្ច​​បញ្ជាក់​​ពី​​មូលហេតុ​​អោយ​បាន​ច្បាស់​ទើប​ជឿ ៕