ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​សិង្ហ​បុរី​ខែមីនា​រើប​ឡើង

9 ឆ្នាំ មុន

សិង្ហ​បុរី ៖ នៅ​ក្នុង​អំឡុង​ខែមីនា ឆ្នាំ​២០១៥ ការ​នាំ​ចេញ​ទំនិញ​ក្នុងស្រុក​ក្រៅពី​ប្រេង​របស់​ប្រទេស​សិង្ហ​បុរី បាន​កើនឡើង​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​១៨,៥% ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន

សិង្ហ​បុរី ៖ នៅ​ក្នុង​អំឡុង​ខែមីនា ឆ្នាំ​២០១៥ ការ​នាំ​ចេញ​ទំនិញ​ក្នុងស្រុក​ក្រៅពី​ប្រេង​របស់​ប្រទេស​សិង្ហ​បុរី បាន​កើនឡើង​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​១៨,៥% ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​រើប​ឡើង​វិញ​ពី​អត្រា​រួម​តូច​សរុប​៩,៧%​កាលពី​ខែកុម្ភៈ ។

ជាង​នេះ​ទៅ​ទៀត​ការ​បោះ​ជំហាន​ទៅ​មុខ​នេះ គឺ​មាន​កម្រិត​ល្អ​ប្រសើរ​លើស​ពី​ការ​ថយ​ចុះ​០,៧%​ដែល​ទីផ្សារ​បាន​រំពឹង​ទុក​ហើយ​ក៏​ជា​តួលេខ​ខ្ពស់​ជាងគេ​បំផុត​ដែរ​នៅ​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ​នេះ ។ ការ​ពង្រីក​ខ្លួន​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​ខែមីនា​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​នៅ​លើ​ទីផ្សារ​សហគមន៍​អឺរ៉ុប ម៉ា​ឡេ​ស៊ី និង​សហរដ្ឋអាមេរិក ។ តាម​ការ​ឱ្យ​ដឹង​ពី​អង្គភាព​សហគ្រាស​អន្តរជាតិ​របស់​សិង្ហ​បុរី ការ​នាំ​ចេញ​គ្រឿង​អេ​ឡិច​ត្រូ​និក​បាន​កើនឡើង​១០,៤% ក្នុង​ខែមីនា ដែល​ផ្ទុយ​ពី​ការ​ធ្លាក់​ចុះ​១២,៥%​ដែល​បាន​ចុះបញ្ជី​កាលពី​ខែកុម្ភៈ ។ ចំណែក​ការ​នាំ​ចេញ​ផលិតផល​ក្រៅពី​គ្រឿង​អេ​ឡិច​ត្រូ​និក​មាន​សភាព​វិវត្តន៍​ទៅ​មុខ​ពី​អត្រា​ធ្លាក់​ចុះ​៨,៥% (​ខែកុម្ភៈ​) ទៅ​នឹង​ការ​ពង្រីក​បាន​២១,៦% (​ខែមីនា​) ។ រីឯ​ការ​នាំ​ចេញពី​មួយ​ខែ​ទៅ​មួយ​ខែ​ដែល​បាន​កែសម្រួល​តាម​រដូវ​ការ​ពង្រីក​បាន​២៣,០% ក្នុង​ខែមីនា ដែល​ផ្ទុយ​ពី​ការ​ធ្លាក់​ចុះ​៩,៤% កាលពី​ខែកុម្ភៈ ។

ទោះជា​យ៉ាងណា គណៈវិនិច្ឆ័យ​គេហទំព័រ​សេដ្ឋកិច្ច​ធំ​មួយ​លើ​ពិភពលោក​បាន​វាយតម្លៃ​ទុក​ថា ការ​នាំ​ចេញ​ដែល​បាន​កំណត់​ទុកជា​មុន​សរុប​នឹង​ពង្រីក​បាន​១,៤% ឆ្នាំ​២០១៥ ឬ​ស្មើនឹង​ទំហំ​ទឹកប្រាក់​៤៣២​ពាន់​លាន​ដុល្លារ ។ ឯ​ឆ្នាំ​២០១៦ កើន​ដល់​២,១% ឬ​៤៤២​ពាន់​លាន​ដុល្លារ ៕