ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង.ក​សម្លា.ប់​ខ្លួន​ព្រោះ​ខឹង​ប្រពន្ធ​ស្តីឱ្យ​រឿង​ផឹក​ស្រា

9 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​ចង​.​ក​ធ្វើ​អត្តឃា.ត​ខ្លួន​ឯង​ចោល​ប្រពន្ធ​ និង​កូន​ប្រុស​/​ស្រី​ចំនួន​៣​នាក់ ព្រោះ​តែ​តូចចិត្ត​ខឹង​ប្រពន្ធ​ស្តីបន្ទោស​បន្តិចបន្តួចពី​រឿង​ផឹកស្រា ។

ខេត្ត​បន្ទាយមានជ័យ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ចោល​ប្រពន្ធ​ និង​កូន​ប្រុស​/​ស្រី​ចំនួន​៣​នាក់  ព្រោះ​តែ​តូចចិត្ត​ខឹង​ប្រពន្ធ​ស្តីបន្ទោស​បន្តិចបន្តួចពី​រឿង​ផឹកស្រា ។​ ហេតុការណ៍​បង្ក​ការ​​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៥ នៅ​ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា​ បុរស​​ដែល​បាន​ចង​.​ក​ធ្វើ​អត្តឃាត​ព្រោះតែ​ខឹង​ប្រពន្ធ​ស្តីបន្ទោស​បន្តិចបន្តួច​ពី​រឿង​ផឹក​ស្រា មាន​ឈ្មោះ​ហាក់ ហុ​ន អាយុ​៤០​ឆ្នាំ មាន​ប្រពន្ធ​ និង​កូន​ចំនួន​៣​នាក់ រស់​នៅ​ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មានជ័យ​ ។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ តាម​ការ​សាកសួរ​ និង​ការ​រៀបរាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​ ប្រាប់​សមត្ថកិច្ច​ថា​ ពេល​ល្ងាច​ប្តី​របស់​គាត់​បាន​ផឹកស្រា​ស្រវឹង ហើយ​គាត់​ក៏​បាន​ស្តីថា​ឲ្យ​បន្តិចបន្តួច ហើយ​ក៏​ឈប់​ទៅ គាត់​ក៏​ដេក លុះ​ព្រឹក​ឡើង​ស្រាប់​តែ​ឃើញ​​ប្តី​របស់​គាត់​ចង​.​ក​សម្លាប់​ខ្លួន ដោយ​ខ្សែ​គោ​ចង​ជាប់​នឹង​ធ្នឹម​ទ្រុង​ជ្រូក​ខាងក្រោយ​ផ្ទះ ។

នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់​ថា​ ​តាម​ការ​ស្រា​ជ្រាវ​ពិនិត្យ​​សាកសព បុរស​នេះ​គឺ​ពិតជា​ចង​.​ក​ធ្វើ​អត្តឃាត​ពិតមែន​ ព្រោះ​នៅ​លើ​សាក​​សព​ពុំ​មាន​អ្វី​ទាក់​ន​ង​នឹង​អំពើ​ឃាតកម្ម​នោះ​ឡើយ បន្ទាប់​ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើ​បុណ្យ​​តាម​ប្រពៃណី​ ៕