ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុក​អ្នកមាន

9 ឆ្នាំ មុន

ពន្ធនាគារ​ទូ​ទាំង​ប្រទេស​មាន​អគ្គនាយកដ្ឋាន​មួយ​របស់​ក្រសួងមហាផ្ទៃ​គ្រប់់គ្រង​ពីលើ ។ ពន្ធនាគារ​ខេត្ត ក្រុង រាជធានី ពិតមែន​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ម្ចាស់​ទឹក ម្ចាស់​ដី ប៉ុន្តែ​ក៏​ស្ថិត​ក្រោម​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​ដែរ

ពន្ធនាគារ​ទូ​ទាំង​ប្រទេស​មាន​អគ្គនាយកដ្ឋាន​មួយ​របស់​ក្រសួងមហាផ្ទៃ​គ្រប់់គ្រង​ពីលើ ។ ពន្ធនាគារ​ខេត្ត ក្រុង រាជធានី ពិតមែន​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ម្ចាស់​ទឹក ម្ចាស់​ដី ប៉ុន្តែ​ក៏​ស្ថិត​ក្រោម​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​ដែរ ។

និយាយ​ពី​ពន្ធនាគារ​ប៉េ​ហ្ស៊ី (PJ) អាច​ផ្ទុក​អ្នកទោស​បាន​២២០​នាក់ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មាន​អ្នកទោស​តែ​១៤៤​នាក់​ប៉ុណ្ណោះ ។ នេះ​ជា​ស្ថិតិ​ក្រៅផ្លូវការ ដែល​ផ្តល់​ដោយ​មន្ត្រី​អនុរក្ស PJ ម្នាក់ កាលពី​ម្សិលមិញ ។

ពួក​គេ​និយាយ​ថា អ្នកទោស​ដែល​ត្រូវ​បញ្ជូន​មក​គុក PJ ជា​អ្នកទោស​ដែល​មានសំណាង​ខ្ពស់​បំផុត​… ​ជា​អ្នក​មានមុខ មាន​មាត់​… ​ឬ​ជា​កូន​អ្នកមាន​លុយ​… ​កូន​អ្នកមាន​អំណាច​…​ ។ ដឹង​ថា​មានទោស​ហើយ​… ​ដឹង​ថា​ត្រូវ​តែ​ជាប់គុក​… ​ដូច្នេះ​បើ​ចង់​ដេក​គុក PJ ត្រូវ​តែ​រត់ការ​… ​រត់ការ​ពេល​បញ្ជូន​មក​តុលាការ​… ​រត់ការ​ឱ្យ​ច្បាស់​ជាមួយ​អ្នកចាត់ការ​នៅ​តុលាការ​… ​បើ​មិន​ពូកែ​រត់ការ​ទេ ច្បាស់​ជា​ព្រៃ​.ស ​អត់​អាណិត​យ៉ាង​ពិតប្រាកដ​…​ ហេ ! ហេ !

បានជា​ចង់ទៅ​ដេក​គុក PJ ព្រោះ​ទីនោះ​មាន​បន្ទប់​ស្អាត​… ​មាន​គ្រែ​…​ ​ខ្លះ​មាន​ពូក​… ​មាន​កង្ហា​… ​បាយ​ទឹក​ត្រូវ​នាំ​ចូល​ពី​ក្រៅ​តាម​ចិត្ត​… ​ព្រោះ​អ្នកទោស​មាន​លុយ​ច្រើន​ៗ…​ យូរ​ៗ​អាច​ទៅ​កំសាន្ត​នៅ​ខាងក្រៅ​បាន​…​ ចូល​ខារ៉ាអូខេ​…​ យូរ​ៗ…​ ​ញឹកញាប់​គេ​ឃើញ​លោក​ប្រធាន​ប៉េ​ហ្ស៊ី​ចូល​ផឹកស៊ីជាមួយ​អ្នកទោស​…​ អ្នកមាន​យ៉ាង​សប្បាយ​… ​។ អ៊ីចឹ​ង​បានជា​ម្តង​ៗ ​គេ​ឃើញ​កូន​អ្នកមាន​លុយ មាន​អំណាច​ត្រូវ​បញ្ជូន​ចូល PJ យ៉ាង​រំភើយ​…

ដល់​អ៊ី​ចឹ​ង​ទៅ​… ​នៅ​ខាងក្រៅ​គេ​ឱ្យឈ្មោះ​ថា គុក​អ្នកមាន​… ​។ ក៏​មាន​អ្នកមាន​ច្រើន​នាក់​ដែរ​…​ ត្រូវ​បញ្ជូន​ទៅ​ដេក​នៅ​ព្រៃ​.ស​… ​វា​មក​ពី​មិន​ចេះ​ក្បួន​រត់ការ​ពេល​ដែល​ចូល​គុក​…​ ។​ល​។
                      អា​ឡេវ