ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​ទៅ​កាន់​ប្រទេស​អីុ​រ៉​ង់

9 ឆ្នាំ មុន

ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក​អា​ស្ត្រា​ហ្វ ហ្គា​នី បាន​ទៅ​ដល់ទី​ក្រុង​តេ​ហេ​រ៉​ង់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ​នៅ​ប្រទេស​អីុ​រ៉​ង់ បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម​

ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក​អា​ស្ត្រា​ហ្វ ហ្គា​នី បាន​ទៅ​ដល់ទី​ក្រុង​តេ​ហេ​រ៉​ង់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ​នៅ​ប្រទេស​អីុ​រ៉​ង់ បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​បង្ហូរឈាម​មួយ​នៅ​ទីក្រុង​ហ្សា​ឡា​ឡា​បា​ដ ជា​ការ​វាយប្រហារ​លើក​ដំបូង​របស់​ក្រុម​ជី​ហា​ដ​រដ្ឋ​អ៊ិ​ស្លា​ម ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អីុ​រ៉​ង់ IRNA ថា លោក​ហ្គា​នី ត្រូវ​ជួប​ពិភាក្សា​ជាមួយ​សម​ភាគី​អីុ​រ៉​ង់​លោក​ហា​សាន់ រ៉ូ​ហា​នី ពី​មធ្យោបាយ​នានា​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ព្រមទាំង​ពី​បណ្តា​បញ្ហា​តំបន់ និង​អន្តរជាតិ​។

លោក​ហ្គា​នី អមដំណើរ​ដោយ​សមាជិក​រដ្ឋាភិបាល​ជា​ច្រើន​រូប ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស និង​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ប្រេងកាត ។

ប្រទេស​អីុ​រ៉​ង់​បាន​ចូលរួម​ក្នុង​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដោយ​ជួយ​ទ្រទ្រង់​ដល់​រដ្ឋាភិបាល​ស៊ី​រី និង​អីុ​រ៉ា​ក់ ជា​ប្រទេស​ពីរ​ដែល​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម​ដណ្តើម​ត្រួតត្រា​ដែនដី​មួយ​ផ្នែក​យ៉ាង​ធំ​ដូច​គ្នា ។

ទស្សនកិច្ច​របស់​លោក​ហ្គា​នី នៅ​អីុ​រ៉​ង់​គ្រោង​ធ្វើ​តាំងពី​ខែកុម្ភៈ ក៏​ប៉ុ​ន្តែ​ត្រូវ​ពន្យារពេល​បណ្តាល​មក​ពី​ការ​បាក់​ដី​ច្រើន​កន្លែង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​២៨០​នាក់ ៕