ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ដៃរ​ពិស​លួច​របស់​ភ្ញៀវ​តាម​ឆ្នេរ​អូរ​សមុទ្រ​៦​នាក់ ត្រូវ​ឃាត់ខ្លួន ក្រោម​បទបញ្ជា​ថ្មី

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​សង្ស័យ​ចំនួន​៦​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ទាំង​អនីតិជន​៣​នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​សង្ស័យ​ចំនួន​៦​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ទាំង​អនីតិជន​៣​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ មេ​សា ២០១៥​។

លោក​អនុសេនីយ៍ទោ លុយ ហាង នាយ​ប៉ុស្តិ៍​នគរបាលរ​ដ្ឋា​បាល​សង្កាត់​លេខ​៤ បាន​បញ្ជាក់​ថា ការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ស្ត្រី​សង្ស័យ​ទាំងនេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ជុំវិញ​ការ​បាត់បង់​សម្ភារ​នៅ​ឆ្នេរ​អូរ​ឈើទាល កាលពី​ថ្ងៃ​ទី​១៦ មេ​សា ២០១៥​។ ក្រោយ​ទទួល​បាន​ពាក្យ​របស់​ប្រជាពលរដ្ឋ​ជុំវិញ​ការ​បាត់​ទ្រព្យ និង​សម្ភារ ខណៈ​កំពុង​លេង​ទឹកសមុទ្រ​នៅ​ឆ្នេរ​អូរ​ឈើទាល​នោះ ស្នងការ​នគរបាល​ខេត្ត​លោក​ឧត្តមសេនីយ៍ ជួន ណ​រិ​ន្ទ បាន​បញ្ជា​ឲ្យ​នគរបាល​ជំនាញ និង​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ រហូត​ចាប់​បាន​ជនសង្ស័យ​ទាំង​៦​នាក់​តែ​ម្តង​។ មុខសញ្ញា​សង្ស័យ​ទាំង​៦​នាក់ រួម​មាន ១-​ឈ្មោះ​ប្រុស ដា​រី ភេទ​ស្រី អាយុ​១៦​ឆ្នាំ ២-​ឈ្មោះ​ម៉ៅ រី ភេទ​ស្រី អាយុ​១៥​ឆ្នាំ ៣-​ឈ្មោះ​សេង ជួ​ច ភេទ​ស្រី អាយុ​១៣​ឆ្នាំ ៤-​ឈ្មោះ​ហង្ស ស្រី​និ​ច ភេទ​ស្រី អាយុ​១៣​ឆ្នាំ ៥-​ឈ្មោះ​ទី ធីតា ភេទ​ស្រី អាយុ​១៣​ឆ្នាំ និង​៦-​ឈ្មោះ​ស្វាយ ថន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជា​អ្នក​ទួល​ផល​ចោរ​កម្ម។

ក្រោយ​ការ​ចាប់ខ្លួន​មុខសញ្ញា​ទាំងនេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង រួម​មាន កាបូប​យួរដៃ​ពណ៌​ក្រហម​ចំនួន​០១ កូនសោរ​រថយន្ត​ចំនួន​០១, ទូរស័ព្ទ​ចំនួន​០១​គ្រឿង និង​លុយ​ចំនួន​៥០​ដុល្លារ ។

លោក​អនុសេនីយ៍ទោ​បន្ត​ថា ដោយ​ពិនិត្យ​លើ​នីតិវិធី​ក្នុង​ការ​អនុវត្ត​ជំនាញ លោក​ឧត្តម សេនីយ៍​ស្នងការ​នគរបាល​ខេត្ត​បាន​ពិភាក្សារ​ជាមួយនឹង​ស្ថាប័ន​តុលាការ ហើយ​ក៏​សំរេច​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ចំនួន​៣​នាក់ ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​តាម​នីតិវិធី​មាន​១-​ឈ្មោះ ប្រុស ដា​រី ២-​ឈ្មោះ​ម៉ៅ  រី និង​៣-​ឈ្មោះ​ស្វាយ ថន ។ ឯ​ជនសង្ស័យ​ចំនួន​៣​នាក់ ជា​អនីតិជន សមត្ថកិច្ច​ប្រគល់​ឱ្យ​អាណាព្យាបាល​ធ្វើកា​អប់រំ​កែប្រែ រីឯ​សម្ភារ និង​វត្ថុ​តាង​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​៕