ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ឆ្លងទន្លេ​ធ្លាក់ឈាម​ស្លា.ប់​បាត់បង់​ជីវិត​ចោល​ប្តី និង​កូន​ក្នុង​ពិធី​បុណ្យចូលឆ្នាំ

9 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៣ មេ​សា ២០១៥ ស្ត្រី​ម្នាក់​ឈឺពោះ​សំរាលកូន​រួច ហើយ​គ្រូពេទ្យ​បាន​បន្ត​ធ្វើការ​វះកាត់ និង​សំអាត​ទ្វារ ព្រមទាំង​ចងដៃ​ស្បូន​មិន​ឲ្យ​មានកូន​បន្ត​ទៀត

ខេត្តឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៣ មេ​សា ២០១៥ ស្ត្រី​ម្នាក់​ឈឺពោះ​សំរាលកូន​រួច ហើយ​គ្រូពេទ្យ​បាន​បន្ត​ធ្វើការ​វះកាត់ និង​សំអាត​ទ្វារ ព្រមទាំង​ចងដៃ​ស្បូន​មិន​ឲ្យ​មានកូន​បន្ត​ទៀត ស្រាប់តែ​ឈាម​បាន​ហូរ​ធ្លាក់​ខ្លាំង​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក ស្រុក​អន្លង់​វែង បន្ទាប់​មក​គ្រូពេទ្យ​បាន​បញ្ជូន​បន្ត​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តឧត្តរមានជ័យ តែ​ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ចោល​ប្តី និង​កូន​នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ មេ​សា ២០១៥ កន្លង​ទៅ​នេះ ។

បើ​តាម​សំដី​បុរស​ជា​ប្តី​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ហាស់ ហេ​ន អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង បាន​រៀបរាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៣ មេ​សា ២០១៥ ប្រពន្ធ​របស់​ខ្លួន​ដែល​មានឈ្មោះ​ឡេ​ក ឡុ​ង​ហេង អាយុ​៣២​ឆ្នាំ មានកូន​៣​ស្រី​ម្នាក់ ហើយ​បាន​ប្រាប់​ប្តី​ថា នាង​ឈឺពោះ ចំណែក​ខ្លួន​ជា​ប្តី​បាន​ប្រញាប់​យកប្រពន្ធ​ទៅ​ឆ្លងទន្លេ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង លុះ​នូវ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល នាង​បាន​ឆ្លងទន្លេ​រួច​ជា​ធម្មតា បានកូន​ស្រី បន្ទាប់​ពី​ឆ្លងទន្លេ​រួច នាង​ជា​ប្រពន្ធ​បាន​និយាយ​គ្នា​ជាមួយ​គ្រូពេទ្យ​ឲ្យ​ជួយ​ធ្វើការ​សំអាត​ដេរ និង​ចងដៃ​ស្បូន​មិន​ឲ្យ​មានកូន​បន្ត​ទៀត ហើយ​គ្រូពេទ្យ​បាន​ធ្វើការ​ទៅ​តាម​បច្ចេកទេស​របស់​ខ្លួន ពេល​នោះ​ស្រាប់តែ​នាង​មាន​ឈាម​ហូរ​ធ្លាក់​ខ្លាំង​មក​តាម​ទ្វារមាស ឃើញ​ហេតុការណ៍​បែប​នេះ ខ្លួន​ជា​ប្តី​បាន​ឲ្យ​គ្រូពេទ្យ​ប្រញាប់​រៀបចំ​ឯកសារ​បញ្ជូន​ប្រពន្ធ​ទៅ​ធ្វើការ​សង្គ្រោះ​បន្ទាន់​នូវ​មន្ទីរពេទ្យ​ខេត្តសៀមរាប អស់​រយៈពេល​ជិត​មួយ​ម៉ោង ក្រោយមក​គ្រូពេទ្យ​បាន​មក​ប្រាប់​ថា បើ​បញ្ជូន​ប្រពន្ធ​ទៅ​ខេត្តសៀមរាប​គ្រូពេទ្យ​មិន​ទទួលខុសត្រូវ​ទេ បើ​បញ្ជូន​ប្រពន្ធ​ទៅ​ធ្វើការ​សង្គ្រោះ​នូវ​មន្ទីរពេទ្យ​ខេត្ត ទើប​គ្រូពេទ្យ​មានការ​ទទួលខុសត្រូវ​។ ដោយឡែក​មួយ​ករណី​ផ្សេង​ទៀត បុរស​ម្នាក់​ឈ្មោះ​កឹង យុ​ទ្ធា ភេទ​ប្រុស អាយុ​អាយុ​៣០​ឆ្នាំ រស់នៅ​ក្នុង​មណ្ឌល​អង្គការ​កុមា​កំព្រារ ដែល​បាន​មក​លេង​នឹង​បងស្រី​ដែល​រស់នៅ​ក្នុងស្រុក​អន្លង់​វែង ក្នុង​រដូវ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ បុរស​រូប​នេះ​បាន​ត្អូញត្អែរ​ប្រាប់​បងស្រី​ថា ខ្លួន​ឈឺក្បាល​ពេល​នោះ បងស្រី​បាន​នាំ​ប្អូន​ទៅ​ទិញ​ថ្នាំ​ឈឺក្បាល​នៅ​កន្លែង​ឱសថស្ថាន​ដែល​មាន​យីហោ​កែវ​ចំរើន យក​មក​លេប ស្រាប់តែ​ដេក​ស្លាប់​នៅ​យប់​ថ្ងៃ​ទី​១៣ មេ​សា ២០១៥ ដែល​មាន​ទីលំនៅ​ឋាន​របង​ជាប់​ផ្ទះ​ស្ត្រី​រង​គ្រោះ​ខាងលើ​។ បន្ទាប់​ពី​កើតហេតុ​ការណ៍​បែប​នេះ បងប្អូន​របស់​សាច់ញាតិ​ខាងលើ​ទាំង​ពីរ​បាន​ដាក់​ពាក្យបណ្តឹង​ពី​គ្រូពេទ្យ​ដោយ​ចោទប្រកាន់​ថា ធ្វើការ​ព្យាបាល​ខុស​បច្ចេកទេស​របស់​ខ្លួន​ទៅ​សមត្ត​កិច្ច​ប៉ូ​លី​ស​ជួយ​ធ្វើការ​ដោះស្រាយ​។

ទាក់ទិន​ហេតុការណ៍​នេះ កោះសន្តិភាព​បាន​ទូរស័ព្ទ​ជួប​លោក​ប៉ិច សុខា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង កាលពី​រសៀល​ថ្ងៃ​ទី​១៩ មេ​សា ២០១៥ លោក​បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​ចោទប្រកាន់​ពី​ក្រុម​គ្រួសារ និង​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​នោះ ក្រុម​គ្រូពេទ្យ​ថ្នាក់​វេជ្ជបណ្ឌិត​មក​ពី​ខេត្ត​ជា​ច្រើន​រូប​បាន​អញ្ជើញ​ចុះ​មក​ធ្វើការ​ពិនិត្យ​នូវ​លើ​ឯកសារ​ក្នុង​ការ​ប្រើប្រាស់​ឱសថ​ព្យាបាល និង​ប្រើប្រាស់​នូវ​បច្ចេកទេស​របស់​លោកគ្រូ​ពេទ្យ​រក​ឃើញ​ថា ដោយ​មិន​មាន​កំហុស​ស្គ​ង​ទេ ក្នុង​ការ​ស្លាប់​របស់​ស្ត្រី​រង​គ្រោះ បើ​តាម​គ្រូពេទ្យ​ពិនិត្យ​រក​ឃើញ​ដោយសារ​តែ​ស្ត្រី​ឆ្លងទន្លេ​វា​អាច​ប៉ះពាល់​ដាច់​មាត់ស្បូន បណ្តាល​ឲ្យ​មាន​ឈាម​ធា្ល​ក់ ហើយ​ស្ត្រី​រូប​នេះ​ឈាមរាវ​ទៀត គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​ផ្តល់​ឈាម​ចំនួន​៣​កំប្លោក និង​ចាក់​ថ្នាំ​ឃាត់ឈាម​ដែរ តែ​ជួយ​មិន​បាន រហូត​ស្លាប់​បាត់បង់​ជីវិត រីឯ​បុរស​ដែល​លេបថ្នាំ​រួច​ដេក​ស្លាប់​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​ទៅ​លើ​គ្រាប់​ថ្នាំ​ដែល​ជន​រង​គ្រោះ​លេប​នៅ​សេសសល់​នោះ គឺ​មិន​អាច​ប្រតិកម្ម​ថ្នាំ​ទេ​៕