ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​សំបុត្រ​រថយន្ត​លើ​ដី​ខ្មែរ តែ​ដាក់​អក្សរ​ថៃ​ខាងលើ​សមត្ថកិច្ច​ឲ្យ​រើ​ចេញ

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លក់​សំបុត្រ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​ថៃ តែ​ស​សេរ​អក្សរ​ថៃ​ពី​ខាងលើ​អក្សរ​ខ្មែរ ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី អ៊ុំ សុផល ជា​អធិការ​នគរបាល​ក្រុង

ខេត្តបន្ទាយមានជ័យ ៖ លក់​សំបុត្រ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​ថៃ តែ​ស​សេរ​អក្សរ​ថៃ​ពី​ខាងលើ​អក្សរ​ខ្មែរ ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី អ៊ុំ សុផល ជា​អធិការ​នគរបាល​ក្រុង ឲ្យ​រើ​ប៉ាយ​ចេញ​វិញ នៅ​ក្បែរ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្នុងភូមិ​ក្បាលស្ពាន​០១ សង្កាត់​ប៉ោយ​ប៉ែ​ត នា​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា ២០១៥​។

បុរស​ម្នាក់​ឈ្មោះ​រឹទ្ធ សុធី អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​០១ ក្រុង​ប៉ោយ​ប៉ែ​ត ជា​អ្នក​សំបុត្រ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​ថៃ​ឈ្មោះ (​ហ៊ិ​ឡាញ់​ថូរ​) និយាយ​ថា ខ្លួន​លក់​សំបុត្រ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​ថៃ នៅ​ផ្សារ​រុ​ក្លឿ ស្រុក​អរញ្ញ ខេត្ត​ស្រះ​កែវ​។

ការ​ទប់ស្កាត់​ការ​ដាក់​អក្សរ​ថៃ​លើ​អក្សរ​ខ្មែរ​នេះ ស្រប​ពេល​ដែល​សមត្ថកិច្ច​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ការពារ​សុវត្ថិភាព​ពលករ​ខ្មែរ​ដែល​កំពុង​សម្រុកចូល​ទៅ​ប្រទេស​ថៃ​វិញ​យ៉ាងច្រើន​កុះករ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព