ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

០១​ទល់​០២ បើក​ឆាកប្រយុទ្ធ​គ្នា​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ទាំង​ព្រឹក

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជម្លោះ​មិនដឹង​មូលហេតុ​មួយ​បាន​ផ្ទុះ​ឡើង​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក កាលពី​ថ្ងៃ​ទី​១៩ មេ​សា ២០១៥ ដោយ​មនុស្ស​៣​នាក់

ខេត្តបន្ទាយមានជ័យ ៖ ជម្លោះ​មិនដឹង​មូលហេតុ​មួយ​បាន​ផ្ទុះ​ឡើង​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក កាលពី​ថ្ងៃ​ទី​១៩ មេ​សា ២០១៥ ដោយ​មនុស្ស​៣​នាក់ បញ្ចេញ​ក្បាច់គុន​វាយ​គ្នា​គួរ​ឲ្យ​ជក់ចិត្ត​។

ឈ្មោះ​ភា​ដា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​០១ សង្កាត់​ប៉ោយ​ប៉ែ​ត មានមុខរ​បរជា​អ្នក​ដេរ និង​លក់​ស្បែកជើង​ជជុះ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​និយាយ​ថា ខ្លួន​មិន​មាន​ជម្លោះ​អ្វី​ជាមួយ​ភាគី​ម្ខាង​នោះ​ទេ ពេល​ដែល​កំពុង​អង្គុយ​លក់​ស្បែកជើង ស្រាប់តែ​មនុស្ស​២​នាក់​មក​លួច​វាយ ហើយ​ខ្លួន​ក៏​វាយ​តបត​វិញ ដើម្បី​ការពារ​ខ្លួន​តែ​ម្ដង​។ ទោះជា​យ៉ាងណា​ភាគី​រង​គ្រោះ​បាន​ចោទប្រកាន់​ថា ជន​បង្ក​បាន​រត់​ចេញពី​ចំណុច​កើតហេតុ នៅ​ពេល​ដែល​សមត្ថកិច្ច​ច្រក​ទ្វារ​តាម​ហៅ​សួរនាំ​។

នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​មនុស្ស​ម្នា​ជា​ច្រើន​មាន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​នាំ​គ្នា​ចោមរោម​មើល​ហេតុការណ៍​សាក​ក្បាច់គុន​នេះ​យ៉ាង​ជក់ចិត្ត​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព