ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់​ផ្ទះ​យក​ម៉ូតូ​បាន​៣​ថ្ងៃ​ត្រូវ​នគរបាល​ខណ្ឌទួលគោក​ស្រាវជ្រាវ​ចាប់ខ្លួន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១៩ មេ​សា ២០១៥ នៅ​ចំណុច​ផ្ទះ​ហ្គេ​ម​មួយ​កន្លែង​តាម​ផ្លូវ​លេខ​២២៣

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១៩ មេ​សា ២០១៥ នៅ​ចំណុច​ផ្ទះ​ហ្គេ​ម​មួយ​កន្លែង​តាម​ផ្លូវ​លេខ​២២៣ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ បន្ទាប់​ពី​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​យក​ម៉ូតូ​ម៉ាក​សេ​១០០ កូរ៉េ ពណ៌​ក្រហម មួយ​គ្រឿង ពី​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក បាន​តែ​៣​ថ្ងៃ​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ​ជុំ ធឿ​ន អាយុ​២៥​ឆ្នាំ មាន​លំនៅ​ស្នាក់​នៅ​តាម​សំយាបផ្ទះ​គេ​តាម​ផ្លូវ​លេខ​២២៣ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក និង​មានស្រុក​កំណើត​ភូមិ​សំបួរ ឃុំ​ពាមរ ស្រុក​ពាម​ជរ  ខេត្តព្រៃវែង​។

តាម​នគរបាល​ខណ្ឌទួលគោក​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១៦ មេ​សា ២០១៥ ជនសង្ស័យ​មាន​គ្នា​តែ​ម្នាក់ឯង បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លេខ​២៨ ផ្លូវ​លេខ​១៩២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ខណៈ​ពេល​ដែល​ម្ចាស់​ឈ្មោះ​ឡេ​ង ស្រ៊ុ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ចាក់សោរ​ផ្ទះ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​នៅ​ក្នុង​សកម្មភាព​ជនសង្ស័យ​គាស់​យក​ម៉ូតូ​ធុន​សេ​១០០​កូរ៉េ ពណ៌​ក្រហម មួយ​គ្រឿង បាន​សម្រេច​រួច​ជិះ​យក​ទៅ​លាក់​ទុក​នៅផ្ទះ​ហ្គេ​ម ក្នុង​សង្កាត់​ផ្សារ​ដើម​គរ​រួច​គេចខ្លួន​បាត់ ។ ដោយ​មានការ​ស្រាវជ្រាវ​ពី​កម្លាំង​នគរបាល​ខណ្ឌទួលគោក ក៍​កំណត់​មុខសញ្ញា​ឈាន​ទៅ​ដកហូត​បាន​ម៉ូតូ​នោះ​ត្រឡប់​មក​វិញ ប្រមាណ​ជាង​១​ម៉ោង​ក្រោយមក​។ លុះ​នៅ​វេលា​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១៩ មេ​សា ២០១៥ ជនសង្ស័យ​ក៏​បាន​វិល​ត្រឡប់​ចូល​ទៅ​កន្លែង​ហ្គេ​ម​ក៏​ត្រូវ​ឃាត់ខ្លួន​បាន​តែ​ម្តង​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព