ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម ជុង​អ៊ុ​ន ថា​ស្មារតី​បដិវត្តន៍​ពិតជា​ខ្លាំង​ជាង​អាវុធ​នុយក្លេអ៊ែរ​ទៅ​ទៀត

8 ឆ្នាំ មុន

មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ថ្លែង​កាលពី​ថ្ងៃ​ទី​១៨ មេ​សា ពេល​លោក​ឡើង​ភ្នំ PAEKTU ជាមួយ​បណ្តា​អ្នក​បើក​យន្តហោះ​របស់​កងទ័ព​ថា ស្មារតី​បដិវត្តន៍​ពិតជា​ខ្លាំង​ជាង​

មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ថ្លែង​កាលពី​ថ្ងៃ​ទី​១៨ មេ​សា ពេល​លោក​ឡើង​ភ្នំ PAEKTU ជាមួយ​បណ្តា​អ្នក​បើក​យន្តហោះ​របស់​កងទ័ព​ថា ស្មារតី​បដិវត្តន៍​ពិតជា​ខ្លាំង​ជាង​អាវុធ​នុយក្លេអ៊ែរ​ទៅ​ទៀត ។

លោក​គី​ម ជុង​អ៊ុ​ន បន្ត​ថា ឡើង​ភ្នំ PAEKTU ផ្តល់​នូវ​ស្មារតី​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​ជាង​អាវុធ​នុយក្លេអ៊ែរ អាស្រ័យ​ហេតុនេះ​ហើយ​បានជា​គេ​ត្រូវ​ថែរក្សា​ប្រពៃណី​បដិវត្តន៍​នៅ​ភ្នំ PAEKTU ។

អ្នក​បើក​យន្តហោះ​ទាំងនោះ​ត្រូវ​បំពេញបេសកកម្ម​រយៈពេល​១​ស​ប្តា​ហ៍​នៅ​ជុំវិញ​ភ្នំ​នេះ ដែល​ជាទី​តាំង​បដិវត្តន៍​ដ៏​សំខាន់​សម្រាប់​ប្រទេស ។

មុន​នេះ លោក​គី​ម ជុង​អ៊ុ​ន បាន​ចូលរួម​ក្នុង​ពិធី​ធ្វើ​សច្ចាប្រណិធាន​សម្រាប់​ពួក​អ្នក​បើក​យន្តហោះ​នៅ​ឯ​មហា​វិមាន SAMJIYON​។ លោក​គូសបញ្ជាក់​ពីសារ​សំខាន់​នៃ​ប្រពៃណី​បដិវត្តន៍ ហើយ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​បើក​យន្តហោះ​ថា ទឹកចិត្ត​បដិវត្តន៍ គឺ​ប្រសើរ​ថ្លៃថ្លា​បំផុត​ព្រោះ​វា​ជា​កត្តា​សំខាន់​ធានា​ដល់​ជ័យជម្នះ ។ លោក​ក៏​សង្កត់ធ្ងន់​ផង​ដែរ​លើ​បណ្តា​ភារកិច្ច​នៃ​ការ​រៀបចំ​ខ្លួន​សម្រាប់​ការ​ប្រយុទ្ធ​របស់​កងទ័ពអាកាស និង​កងកម្លាំង​ការពារ​អាកាស ព្រមទាំង​ពី​ការ​ពង្រឹងសមត្ថភាព​ប្រយុទ្ធ ៕