ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ខេត្ត​បន្ទាយ​មាន​ជ័យក្នុង​ថ្ងៃចូល​ឆ្នាំកើត​ឡើង​៤ករណី ស្លា.ប់​៣ របួស​ធ្ងន់​៣ និង​ស្រាល​២

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នា​ឱកាស​បុ​ណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណី​ជាតិ ​គិត​ពី​ថ្ងៃ​ទី​១៣​ដល់​​១៦ ​មេសា​ ​២០១៥ ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ខេត្តបាន​កើតឡើង​ចំនួន​៤​ករណី គឺជា​ប្រភេទ​ធ្ងន់ បណ្តាល​ឲ្យ​មនុស្ស​ស្លា.ប់​ចំនួន​៣​នាក់ របួសធ្ងន់​ចំនួន​៣​នាក់​

ខេត្តបន្ទាយមានជ័យ ៖ នា​ឱកាស​បុ​ណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណី​ជាតិ ​គិត​ពី​ថ្ងៃ​ទី​១៣​ដល់​​១៦ ​មេសា​ ​២០១៥ ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ខេត្តបាន​កើតឡើង​ចំនួន​៤​ករណី គឺជា​ប្រភេទ​ធ្ងន់ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៣​នាក់ របួសធ្ងន់​ចំនួន​៣​នាក់​និង​ស្រាល​ចំនួន​២​នាក់ នេះ​បើ​តាម​យោង​តាម​របាយការណ៍​របស់ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្ត  ដែល​ទទួល​បាន​នៅ​ថ្ងៃ​ទី​១៧ មេសា​ ​២០១៥​​​។

​របាយការណ៍​បាន​បង្ហាញ​ទៀត​ថា​ គ្រោះថ្នាក់​ដែល​កើតឡើង​មាននៅ​ក្រុង​សិរី​សោភ័ណ​១​ករណី  បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់ ,​ ស្រុក​ម៉ា​ឡៃ​១​ករណី​ស្លាប់​មនុស្ស​ចំនួន​២​នាក់ ស្រី​១​នាក់​,​ ស្រុក​ព្រះនេត្រព្រះ​ ១​ករណី​ស្លាប់​មនុស្ស​ស្រី​១​នាក់​ និង​ស្រុក​មង្គល​បូ​រី​១​ករណី​ របួសធ្ងន់​មនុស្ស​ចំនួន​២​នាក់​ ស្រី​១​នាក់​ និង​របួសស្រាល​ចំនួន​២​នាក់​។​

បើ​ប្រៀបធៀប​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ឆ្នាំ​២០១៤ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​១៨​ករណី ដូច្នេះ​ឃើញ​ថា​ឆ្នាំ​នេះ មានការ​ថយ​ចុះ​ចំនួន​១៤​ករណី ស្មើនឹង​៧៨% ,​ គ្រោះថ្នាក់​ប្រភេទ​ធ្ងន់​ថយ​ចុះ​១១​ករណី​ស្មើនឹង​៧៣%​ មនុស្ស​រង​របួសធ្ងន់​២៥​នាក់ ​ថយ​ចុះ​២២​នាក់​ស្មើ​៨៨%,​ គ្រោះថ្នាក់​ប្រភេទ​ស្រាល​៤​ករណី ​ស្មើនឹង​១០០% ​របួស​មនុស្ស​ចំនួន​១៧​នាក់​ ថយ​ចុះ​១៥​នាក់​ស្មើ​៨៨% ,​ ស្លាប់​មនុស្ស​៤​នាក់​ថយ​ចុះ​១​នាក់​២៥%​។​

ផ្នែក​សម្ភារ ម៉ូតូ​ខូច​ធ្ងន់​៣​គ្រឿង​លើ​១២​គ្រឿង​ ថយ​ចុះ​៩​គ្រឿង​ស្មើ​៧៥%,​ ស្រាល​៣​គ្រឿង​លើ​៧​គ្រឿង​ថយ​ចុះ​៤​គ្រឿង​ស្មើ​៥៧%, រថយន្ត​តូច​ខូច​ធ្ងន់​២​គ្រឿង​លើ​៤​គ្រឿង​ ថយ​ចុះ​២​គ្រឿង​ស្មើ​៥០%។ លោក​វរសេនីយ៍ត្រី​សន គឺ​ម​សួគ៌ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ ​មាន​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​,​ ម៉ូតូ​បុក​ជាមួយ​រថយន្ត​តូច​,​ ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​ និង​ម៉ូតូ​បុ​កជាមួយ​ម៉ូតូ​ និង​រថយន្ត​តូច ។ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​នេះ​ គឺបត់​ឆ្វេង​មិន​ប្រយ័ត្ន​១​ករណី​,​ ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​មាន​២​ករណី​ និង​ផ្សេង​ៗ១​ករណី​៕
                                                                                 ​